ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស៊ើប​អង្កេត​មួយ​ចំនួនថា របាយការណ៍​នៃ​ការ​ស៊ើប​អង្កេត​មាន​ភស្តុតាង ​ដែល​ជះ​ឥទ្ធិពល​អាក្រក់​ដល់​លោក Trump


រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក William Barr ពេលកំពុងចាកចេញពីគេហដ្ឋានរបស់លោក។ 

លោក Barr បាន​បញ្ជាក់​បន្ថែម​ថា លោក និង​អនុ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក Rod Rosenstaein បាន​សម្រេច​ថា គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ​ប្រកាន់​លោក Trump រឿង​រារាំង​ដល់​ដំណើរការ​យុត្តិធម៌​នោះ​ឡើយ។

អ្នក​ស៊ើប​អង្កេត​មួយ​ចំនួន​នៃ​ការ​ស៊ើប​អង្កេត​របស់​លោក​រដ្ឋអាជ្ញា​ពិសេស Robert Mueller អំពី​ការ​ឃុបឃិត​រវាង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Donald Trump និង​ប្រទេស​រុស្ស៊ី​កាល​ពី​ឆ្នាំ ២០១៦ បាន​និយាយ​ថា ការ​រក​ឃើញ​នៅ​ក្នុង​របាយការណ៍​របស់​លោក Mueller ជះ​ឥទ្ធិពល​អាក្រក់​ដល់​លោក​ប្រធានាធិបតី Trump ច្រើន​ជាង​អ្វី​ដែល​បាន​ស្នើ​ឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក William Barr ទៅ​ទៀត។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​កាសែត New York Times និង​កាសែត Washington Post កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ។

លោក Barr បាន​ចេញ​សេចក្ដី​សង្ខេប​ចំនួន ៤ ទំព័រ​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​មីនា​កន្លង​ទៅ​នេះ អំពី​របាយការណ៍​របស់​លោក Mueller។ លោក Barr បាន​និយាយ​ថា ក្រុម​របស់​លោក Mueller មិន​បាន​រក​ឃើញ​ភស្តុតាង​ណា​មួយ​ដែល​បង្ហាញ​ថា​ លោក Trump ឬ​ក៏​នរណា​ម្នាក់​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​បាន​ឃុបឃិត​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី​នោះ​ទេ។

លោក Barr ក៏​បាន​បន្ថែម​ផង​ដែរ​ថា លោក Mueller មិន​បាន​សន្និដ្ឋាន​ថា លោក Trump ជ្រៀតជ្រែក​ដោយ​ខុស​ច្បាប់​ជាមួយ​នឹង​ការ​ស៊ើប​អង្កេត​នេះ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា​ លោក Trump ក៏​មិន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ណា​មួយ​នោះ​ដែរ។

លោក Barr បាន​បញ្ជាក់​បន្ថែម​ថា លោក និង​អនុ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក Rod Rosenstaein បាន​សម្រេច​ថា គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ​ប្រកាន់​លោក Trump រឿង​រារាំង​ដល់​ដំណើរការ​យុត្តិធម៌​នោះ​ឡើយ។

ប៉ុន្តែ​កាសែត New York Times និង​កាសែត Washington Post បាន​រាយការណ៍​ថា ក្រុម​អ្នក​ស៊ើប​អង្កេត​មួយ​ចំនួន​របស់​លោក Mueller បាន​បញ្ជាក់​ថា លោក Barr មិន​បាន​បង្ហាញ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​អំពី​ការ​រក​ឃើញ​នៃ​ការ​ស៊ើប​អង្កេត​នេះ​ទេ៕

XS
SM
MD
LG