ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖​ ទស្សនវិស័យ​សេដ្ឋកិច្ចសហរដ្ឋ​អាមេរិក​មាន​ភាព​ប្រសើរឡើង​តែ​ការ​នាំ​ចេញ​ធ្លាក់ចុះ


រូបថតឯកសារ៖ មនុស្ស​កំពុង់តម្រង់ជួរ​​រង់ចាំ​ជួប​ជាមួយ​អ្នក​ជ្រើស​រើស​បុគ្គលិក​ នៅឯការ​តាំង​ពិព័រណ៍​ការងារ​មួយ​នៅ​ទីក្រុង​ Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។
រូបថតឯកសារ៖ មនុស្ស​កំពុង់តម្រង់ជួរ​​រង់ចាំ​ជួប​ជាមួយ​អ្នក​ជ្រើស​រើស​បុគ្គលិក​ នៅឯការ​តាំង​ពិព័រណ៍​ការងារ​មួយ​នៅ​ទីក្រុង​ Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។

របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍ ​បាន​បង្ហា​ញ​ថា ​ទស្សនវិស័យ​សេដ្ឋ​កិច្ច​ ទីផ្សារ​ការងារ ​ហើយ​អត្រា​អតិផរណា​របស់សហរដ្ឋ​អាមេរិក មាន​ភាព​ប្រសើរ​ឡើង ​ខណៈ​ដែល​ប្រាក់​ដែល​ឡើង​ថ្លៃ ​កំពុង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការនាំ​ចេញ​ទំនិញ​របស់​អាមេរិក។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ ​Conference Board បាន​និយាយ​ថា ​ការ​កើន​ឡើងនូវ​ផ្នែក​សាងសង់​គឺ​ជាមូលហេតុ​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​ទស្សនវិស័យ​នៃ​ការ​រីក​ចម្រើន​នោះ ​មាន​ភាព​ប្រសើរ​ឡើង។

កាល​ពី​ដំបូង ក្រុម​អ្នក​ជំនាញ​ពី​ក្រសួង​ការងារ​បាននិយាយ​ថា ​ចំនួន​មនុស្សដែល​ចុះ​ឈ្មោះ​សុំ​ប្រាក់​គ្មានការ​ងារ​ធ្វើ ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​នៅ​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ។​ ជន​ជាតិ​អាមេរិកាំងតិច​ជាង​២ម៉ឺននាក់ ​បាន​សុំ​ប្រាក់​ជំនួយ​ដោយ​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​សរុប​ទូទាំង​ប្រទេស​មាន​២សែន​៦ម៉ឺន​៧ពាន់​នាក់។

លោក Gus Faucher សេដ្ឋ​វិទូ​ធនាគារ PNC ​និយាយ​ថា ​អត្រា​ទាប​នៃ​ការ​បញ្ឈប់​មនុស្ស​ពី​ការងារ​គឺជា​ភស្តុតាង​នៃ​ទីផ្សារ​ការងារ​ខ្លាំង។ លោក​និយាយ​ទៀត​ថា ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ ​បាន​បង្កើត​ការ​ងារ​លើស​ពី​សេចក្តី​ត្រូវការរបស់​កម្លាំង​កាងារ​ថ្មី​ចូល​ក្នុង​វិស័យការងារ។

សេចក្តី​រាយការណ៍ដាច់​ដោយ​ឡែក​ស្តីពី​អតិផរណា​បង្ហាញ​ថា ​តម្លៃ​ទំនិញ​បាន​ឡើង​៤ភាគ១០​នៃ​មួយ​ភាគរយ​នៅ​ក្នុង​ខែ​ឧសភា​ នៅពេល​ដែល​តម្លៃ​ប្រេង​បាន​ចាប់​ផ្តើម​ឡើង​បន្ទាប់​ពី​ការ​ចុះ​ថ្លៃ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក។ តម្លៃ​ម្ហូប​អាហារ និង​ថាម​ពល ​ក៏​បាន​ឡើង​១.៧​ភាគរយ​ដែរ៕

XS
SM
MD
LG