លោក Blake Farenthold សមាជិកសភារដ្ឋតិចសាសសហរដ្ឋអាមេរិកបានប្រើប្រាស់ថវិកាពួកអ្នកបង់ពន្ធដារចំនួន៨ម៉ឺន៤ពាន់ដុល្លារ ដើម្បីដោះស្រាយបណ្តឹងការរំខានយាយីផ្លូវភេទប្រឆាំងនឹងរូបលោក នេះតាមរបាយការណ៍របស់កាសែត Politico កាលពីថ្ងៃសុក្រ។ លោកជាសមាជិកសភាលើកទី១ដែលត្រូវបានរាយការណ៍ថា «បានប្រើប្រាស់ថវិកាដើម្បីបំបិទសំណុំរឿង»របស់វិមានរដ្ឋសភា Capitol Hill។
កាសែត Politico រាយការណ៍ថា លោកស្រី Lauren Greene អតីតនាយកគមនាគមន៍របស់សមាជិកសភាខាងគណបក្សសាធារណរដ្ឋ បានប្តឹងចៅហ្វាយនាយរបស់លោកស្រីនៅឆ្នាំ២០១៤ ពីបទចោទប្រកាន់ពីការរើសអើងខាងយិនឌ័រ ការរំខានយាយីខាងផ្លូវភេទ ហើយនិងការបង្កើតបរិយាកាសប្រទូសរ៉ាយនៅកន្លែងធ្វើការងារ។
ក្នុងជំនួបសម្ងាត់មួយកាលពីថ្ងៃសុក្រ លោក Gregg Harper ប្រធានគណៈកម្មាធិការរដ្ឋបាលរបស់សភាតំណាងរាស្រ្តបានប្រាប់សមាជិកសភាថា ខ្ទង់គណនីយរបស់ការិយាល័យតាមដានការអនុវត្តបានត្រូវប្រើប្រាស់ដើម្បីដោះស្រាយការចោទប្រកាន់ហើយថា សំណងនោះមានទឹកប្រាក់៨ម៉ឺន៤ពាន់ដុល្លារ។
ទាំងតំណាងរាស្ដ្រ Farentholdនិងលោកស្រី Greene មិនបានធ្វើអត្ថាធិប្បាយអំពីរបាយការណ៍របស់លោកកាសែត Politico ដែលបានដកស្រង់របាយការណ៍នេះពីសេចក្តីថ្លែងការណ៍ក៏ប៉ុន្តែ មិនបានបញ្ចេញកិច្ចព្រមព្រៀងនោះទេ៕