ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍ៈ​ សភាពការណ៍​​​សន្តិសុខ​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន​ភាគ​​ខាង​​ត្បូង​ផ្លាស់​ប្តូរ​​​​​គួរ​ឲ្យ​កត់​សម្គាល់


ទាហាន​អាមេរិក​នៅ​ខេត្ត​ Wardak ប្រទេស​អាហ្វហ្កានីស្ថាន​កាល​ពី​ថ្ងៃ​ទី​​៩​ខែ​មករា​ឆ្នាំ​២០១១។
ទាហាន​អាមេរិក​នៅ​ខេត្ត​ Wardak ប្រទេស​អាហ្វហ្កានីស្ថាន​កាល​ពី​ថ្ងៃ​ទី​​៩​ខែ​មករា​ឆ្នាំ​២០១១។

របាយការណ៍​ថ្មី​មួយ​ស្តីពី​សង្គ្រាម​នៅប្រទេស​អាហ្វហ្កានីស្ថាន​បាន​ឲ្យ​ដឹង​ថា​ សភាពការណ៍​សន្តិសុខនៅ​ផ្នែក​ខាង​ត្បូង​របស់​ប្រទេស​នេះ​មាន​ភាពខុស​ប្លែក​គ្នា​ខ្លាំងជាងកាល​ពី​មួយឆ្នាំ​កន្លង​ទៅ។​ របាយការណ៍នេះ​ បាន​បញ្ជាក់​ទៀត​ថា​ ពួក​តាលី​បាន​ បាន​បាត់បង់​ជម្រកសុវត្ថិភាពរបស់​ខ្លួនស្ទើរ​តែ​ទាំងអស់​នៅ​ភាគ​ខាង​ត្បូងនិងលទ្ធភាព​នៃ​ការបះបោរ​នៅ​ទីនោះ​ត្រូវបាន​បញ្ឈប់​និងប្រហែលជា​ត្រូវ​ដើរ​បញ្ច្រាស​ទិស​វិញ។

របាយការណ៍ដែល​ធ្វើ​ឡើង​ដោយវិទ្យាស្ថានសហគ្រាសអាមេរិកាំង​និង​វិទ្យាស្ថាន​សម្រាប់ការសិក្សា​ពី​សង្គ្រាម​បាន​ឲ្យ​ដឹង​ថា​មួយ​ឆ្នាំ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ ​អូបាម៉ា​ បាន​សម្រេច​ចិត្តដាក់​ពង្រាយ​កង​ទ័ពចំនួន៣០.០០០​នាក់​បន្ថែម​នៅប្រទេស​អាហ្វហ្កានីស្ថាន​ការរីក​ចម្រើនជា​ដុំ​កំភួន។

«សមិទ្ធផល​សន្តិសុខ​ ដែលទទួលបាន​នៅ​ភាគ​ខាង​ត្បូង​ មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ ហើយសមិទ្ធផល​ទាំង​នេះ​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ»។

ហ្វ្រេដឌឺរីក ខាហ្គាន (Frederick Kagan) ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្ទាល់របស់វិទ្យាស្ថានសហគ្រាសអាមេរិកាំង​ដែល​បាន​ចំណាយ​ពេលចំនួន​១៥០​ថ្ងៃ ​នៅ​អាហ្វហ្កានីស្ថាន​ក្នុង​ឆ្នាំ​២០១០ ​ដើម្បី​វាយ​តម្លៃទៅ​លើ​ភាពជោគជ័យនៃ​ការបង្កើនកម្លាំងទ័ព​បន្ថែម​ និង​កិច្ចប្រឹងប្រែងរបស់​ពួកគេ​ក្នុង​ការវាយ​ពួក​តាលីបាន​ឲ្យ​បរាជ័យ​និង​ផ្តល់​សន្តិសុខ​ជូន​ដល់​ប្រជា​ពលរដ្ឋនៅមូលដ្ឋាន។

«យើង​មិន​ដែល​ធ្លាប់​បើក​ការបោស​សម្អាត​ស្របពេល​គ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​ដ៏ច្រើនសន្ធឹក​សន្ធាប់បែប​នេះ​ទេ​ និង​ធ្វើ​ប្រតិបត្តិ​ការ​នៅ​ខេត្ត​ហេល​ម៉ាន​ (Helmand) និង​កាន់ដាហារ​ (Kandahar) ឡើយ​ ដោយបានបន្តបោស​សម្អាត​នៅ​ក្នុង​តំបន់​ដែលយើង​ធ្លាប់បានបោស​សម្អាត​ ខណៈ​ដែល​កំពុង​បោស​សម្អាត​នៅ​តាម​តំបន់​ផ្សេ​ង​ៗទៀត​ដែរ។ យើង​មិន​បាន​ធ្វើ​បែប​នេះ​ពី​មុន​មក​ទេ»។

ខណៈ​ដែល​របាយការណ៍​បាន​បញ្ជាក់​ថា​សកម្មភាព​បះបោរ​កំពុង​អស់​ឥទ្ធិពល​នៅ​ភាគ​ខាង​ជើងអាហ្វហ្កានីស្ថាន​អ្នកវិភាគ​មួយ​ចំនួនកំពុង​សម្តែង​ការព្រួយ​បារម្ភ​ថា​សភាពការណ៍​សន្តិសុខ​នៅ​ខេត្ត​ភាគ​ជើង​ខ្លះ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ។

អាន​ឌ្រូ​ អិច​ហ៊្សូម​ (Andrew Exum) ជា​អ្នក​វិភាគ​មក​ពី​មជ្ឈ​មណ្ឌលដើម្បីសន្តិសុខអាមេរិក​ថ្មី។

«ដោយ​សារ​តែ​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ក្រុម​ស៊ើប​ការណ៍​សម្ងាត់​ជឿ​ជាក់​ថា​សភាពការណ៍​ មាន​សភាព​ធ្ងន់​ធ្ងរ​ឡើង​ ដោយ​សារតែអ្នក​ឃើញ​មាន​មនុស្ស​ជា​ច្រើន​ធ្វើ​សេចក្តីរាយការណ៍នៅ​តាម​កន្លែង​នោះ​ចេញ​ពីក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ អ្នក​កាសែត។ល។​ ដែល​និយាយអំពីសភាពការណ៍​ដែល​កាន់​តែ​ចុះ​ដុន​ដាប​ឡើង​ នៅ​ភាគ​ខាង​ជើង​ ខ្ញុំ​ត្រូវ​តែមាន​ភាព​ប្រុងប្រយ័ត្នខ្លាំងក្នុង​ការនិយាយ​ថា​យើង​កំពុង​មាន​ភាព​រីក​ចម្រើន​ឬ​មិន​និយាយ​ទេ ដរាប​ណាខ្ញុំមានភស្តុតាងច្រើន​ជាង​មុន»។

លោក​ប្រធានាធិបតី​ អូបាម៉ា ​បាន​ប្រកាស​ពី​ការ​ដក​កងទ័ពដែល​នឹង​ចាប់​ផ្តើម​ នៅ​ចុង​ឆ្នាំ​នេះ​ដោយ​ប្រគល់ការទទួល​ខុស​ត្រូវផ្នែក​សន្តិសុខទៅឲ្យ​កង​កម្លាំង​អាហ្វហ្កានីស្ថាន​នៅ​ត្រឹម​ឆ្នាំ​២០១៤។

បច្ចុប្បន្ន​នេះ​មាន​ទាហានប្រហែល​១៥០.០០០​នាក់​ នៅ​ក្នុង​ជួរ​កង​ទ័ព​អាហ្វហ្កានីស្ថាន​ ដែល​ជា​ការ​កើន​ឡើង​ចំនួន​ជិត៥០.០០០​នាក់​ ក្នុង​ឆ្នាំ​២០១០។

លោក​ ជេក​ ឃានី ​(Jack Keane) ឧត្តម​សេនីយ៍​កង​ទ័ព​សហរដ្ឋ​អាមេរិកដែល​ចូល​និវត្តន៍ ​ដែល​ឥឡូវជា​អ្នក​វិភាគពី​កិច្ចការសន្តិសុខជាតិ​ឲ្យ​សារ​ព័ត៌មាន​ អេប៊ីស៊ី មាន​ប្រសាសន៍​ថា ​កង​កម្លាំងយោធា​អាហ្វហ្កានីស្ថានដែល​កំពុង​កើន​ឡើង​ កំពុង​មាន​ឥទ្ធិពល​វិជ្ជមាន៕

ប្រែ​សម្រួល​ដោយ លី សុខឃាង

XS
SM
MD
LG