ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖​សេដ្ឋកិច្ច​ស.រ.អា.​មាន​កំណើន​មធ្យម​នៅខណៈ​កម្មករជំនាញនៅ​មានកង្វះ


អ្នក​ស្វែងរក​ការងារ​ធ្វើ​កំពុង​ជួប​ជាមួយ​នឹង​ក្រុមហ៊ុន GRID Alternatives នៅ​ក្នុង​ពិព័រណ៍ការងារ​ក្នុង​ទីក្រុង San Francisco រដ្ឋ​ California កាលពីថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០១៥។
អ្នក​ស្វែងរក​ការងារ​ធ្វើ​កំពុង​ជួប​ជាមួយ​នឹង​ក្រុមហ៊ុន GRID Alternatives នៅ​ក្នុង​ពិព័រណ៍ការងារ​ក្នុង​ទីក្រុង San Francisco រដ្ឋ​ California កាលពីថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០១៥។

ក្រុម​អ្នកសេដ្ឋសាស្ត្រ​ដែល​ជួយ​ចាត់​ចែង​កិច្ចការ​របស់​ក្រុមហ៊ុន​នៅ​ទូទាំង​ស.រ.អា.​និយាយ​ថា​ សេដ្ឋកិច្ច​ប្រទេស​អាមេរិក​នឹង​បន្ត​លូតលាស់​តាម​ល្បឿន​មធ្យម​ ហើយ​ក្រុមហ៊ុន​ខ្លះ​មាន​ការលំបាក​ក្នុង​ការស្វែង​រក​និង​ជួល​មនុស្ស​ដែល​មាន​ការប៉ិនប្រសប់​សំខាន់ៗ។

ព័ត៌មាន​នេះ​មាន​ឡើង​ចេញ​ពី​ការ​ស្ទង់​មតិ​មួយ​ដែល​បាន​ត្រូវ​បោះ​ពុម្ពផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​សមាគម​ជាតិ​សម្រាប់​សេដ្ឋកិច្ច​ជំនួញ​ដែល​ហៅ​កាត់​ថា​ NABE។

អ្នកសេដ្ឋសាស្ត្រ​ Ken Simonson ​ដែលជា​សមាជិក​របស់​សមាគម NABE និយាយ​ថា ​៨០ភាគ​រយ​នៃ​ពួក​អ្នក​ជំនាញការ​ទាំងនេះ​រំពឹង​ថា​ការលូតលាស់​សេដ្ឋកិច្ច​នឹង​មាន​បន្ត​ក្នុង​ចន្លោះ​រវាង​២និង៤ភាគរយ​នៅ​ក្នុង​ពីរ​ឬ​បី​ត្រីមាសខាង​មុខនេះ។​ លោក​បានថ្លែង​ថា​ ទោះណា​ជា​គ្មាន​សហសេវិក​ណា​ម្នាក់​របស់​លោក​រំពឹង​ថា​ការ​លូតលាស់​នឹង​ចុះ​ថយ​ក៏​ដោយ​ក៏ពួក​គេ​មិន​រំពឹង​ថា​ការ​លូតលាស់

សេដ្ឋកិច្ច​នឹង​មាន​លើស​ពី​៤ភាគរយ​ទេ។

លោក ​Simonson ​ក៏​បាននិយាយ​ដែរថា​ ក្រុមហ៊ុន​ខ្លះ​នៅ​ក្នុង​ឧស្សាហកម្ម​សាងសង់​និង​នៅ​ក្នុង​វិស័យ​ឯទៀតៗ​និយាយ​ថា​ មាន​ការ​ខ្វះ​ក្រុម​អ្នកធ្វើការ​ដែល​មាន​ការ​ប៉ិន​ប្រសប់​សំខាន់ៗ​ខ្លះ។ លោក​បានថ្លែង​ថា​ ក្រុម​ហ៊ុន​ទាំង​នេះ​កំពុង​ចាប់​ផ្តើម​ការ​ប្រើប្រាស់​គ្រឿង​ឧបករណ៍​ដែល​សម្រាល​ការងារ​ពួក​ពលករ​និង​បង្កើន​កម្មវិធី​ហ្វឹកហ្វឺន​ផងដែរ៕

XS
SM
MD
LG