ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​រាយការណ៍​៖ គេ​បាន​សម្គាល់​អត្តសញ្ញាណ​របស់​ជនជាតិ​អង់គ្លេស​ឈ្មោះ​ Jihadi​ John


ប្រភព​ពីរ​របស់​រដ្ឋាភិបាល​ស.រ.អា​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters​ ថា​ ក្រុម​អ្នក​ស៊ើប​អង្កេត​មាន​ជំនឿ​ថា​មនុស្ស​ដែល​បិទ​មុខ​(ខាងលើ)​ ​គឺ​ជាMohammad​ Emwazi​ មែន។​
ប្រភព​ពីរ​របស់​រដ្ឋាភិបាល​ស.រ.អា​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters​ ថា​ ក្រុម​អ្នក​ស៊ើប​អង្កេត​មាន​ជំនឿ​ថា​មនុស្ស​ដែល​បិទ​មុខ​(ខាងលើ)​ ​គឺ​ជាMohammad​ Emwazi​ មែន។​

សេចក្តី​រាយការណ៍​ព័ត៌មាន​និយាយ​ថា​ ជន​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​បិទ​មុខ​ ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​រូប​វីឌីអូ​ជា​ច្រើន​ ទាក់​ទង​នឹង​ការ​កាត់​ក​ចំណាប់​ខ្មាំង​ បាន​ត្រូវ​គេ​សម្គាល់​អត្ត​សញ្ញាណ​ជា​បណ្តោះអាសន្ន​ តែ​ប្រភព​សន្តិសុខ​បាន​ព្រមាន​ថា​ សេចក្តី​រាយការណ៍​ព័ត៌មាន​ទាំង​នោះ​អាច​ជា​ការ​មិន​ពិត​ទេ។​

សេចក្តី​រាយការណ៍​ព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ដក​ស្រង់​សម្តី​នៃ​មិត្ត​របស់​ បុរស​ឈ្មោះ​Mohammad​ Emwazi​ ដោយ​និយាយ​ថា​ ពួក​គេ​ជឿ​ថា​ជន​សកម្មប្រយុទ្ធ​រូប​នេះ​ជា​បុរស​ខ្ពស់​ស្រឡះ​ និយាយ​ភាសា​អង់គ្លេស​ដូច​អ្នក​ស្រុក​ក្រុង​ឡុងដ៍​ ប្រទេស​ អង់គ្លេស​ ដែល​មាន​ឈ្មោះ​ថា​ «Jihadi​ John»។​

ប្រភព​ពីរ​របស់​រដ្ឋាភិបាល​ស.រ.អា​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters​ ថា​ ក្រុម​អ្នក​ស៊ើប​អង្កេត​មាន​ជំនឿ​ថា​មនុស្ស​ដែល​បិទ​មុខ​នោះ​គឺ​ជា​ Emwazi​ មែន។​

ក៏​ប៉ន្តែ​ លោក​ Jamie Dettmer​ នៃ​វីអូអេ​នៅ​ក្រុង​រ៉ូម បាន​និយាយ​ថា​ ប្រភព​ស៊ើបការណ៍​សម្ងាត់​របស់​ អឺរ៉ុប​ បានប្រកែក​មិន​ព្រម​បញ្ជាក់​ថា​ បុរស​ឈ្មោះ​ Emwazi​ ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ជា​ jihadi​ John​ នេះ​ទេ​ ដោយ​និយាយ​ថា​ រឿង​នេះ​មាន​ភាព​ស្មុគស្មាញ​ណាស់។​

ស្រ្តី​អ្នក​នាំ​ពាក្យ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ស.រ.អា​និយាយ​ថា​ ការ​សម្លាប់​ជន​ជាតិ​អាមេរិកាំង​នៅ​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​ជា​បន្ត​ ហើយ​ថា​អាជ្ញាធរ​ស.រ.អា​កំពុង​ធ្វើការ​ជិត​ដិតជា​មួយ​ដៃគូ​អន្តរជាតិ​ រួម​មាន​ប្រទេស​ អង់គ្លេស​ ដើម្បី​នាំ​យក​ឃាតករ​មក​កាត់​ទោស។​

មន្រ្តី​ស.រ.អា​ និង​ប្រទេស​អង់គ្លេស​ក៏​មិន​ទាន់​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​សេចក្តី​រាយការណ៍​ព័ត៌មាន​អំពី​អត្តសញ្ញាណ​របស់​ Jihadi John​ នៅ​ឡើយ​ទេ៕

XS
SM
MD
LG