ទីភ្នាក់ងារព័ត៌មាន Tass របស់រុស្ស៊ី និយាយថា មនុស្សយ៉ាងតិច១៣នាក់ បានស្លាប់និងជាច្រើននាក់ទៀត បានរងរបួស ក្រោយពីយន្តហោះមួយគ្រឿង បានឆាបឆេះ នៅពេលដែលយន្តហោះនោះ ធ្វើការចុះចតក្នុងគ្រាអាសន្ននៅទីក្រុងមូស្គូ។
សេចក្ដីរាយការណ៍ព័ត៌មាននានា បានឱ្យដឹងថា យន្តហោះរបស់អាកាសចរណ៍រុស្ស៊ី Aeroflot ទើបហោះឡើងពីព្រលានយន្តហោះ Sheremetyevo កាលពីថ្ងៃអាទិត្យ ក្នុងដំណើរដោះហើរទៅកាន់ក្រុង Murmansk ប៉ែកខាងជើងប្រទេសរុស្ស៊ី ដោយមានមនុស្សចំនួន៧៨នាក់នៅលើយន្តហោះនោះ។
គេនៅមិនទាន់ដឹងពីមូលហេតុដែលបង្កឱ្យមានការឆាបឆេះយន្តហោះនោះនៅឡើយទេ៕