ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរ​អេត្យូពីសម្លាប់​មនុស្ស​អស់​១៥៧​នាក់


នេះ​ជា​បំណែក​បែកបាក់​នៅ​កន្លែង​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរ​អេត្យូពី​ បន្ទាប់​ពី​បាន​ហោះ​ឡើង​បាន​បន្តិច នៅ​ក្បែរ​ក្រុង Bishoftu នៅ​ក្នុង​ប្រទេស​អេត្យូពី កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។
នេះ​ជា​បំណែក​បែកបាក់​នៅ​កន្លែង​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរ​អេត្យូពី​ បន្ទាប់​ពី​បាន​ហោះ​ឡើង​បាន​បន្តិច នៅ​ក្បែរ​ក្រុង Bishoftu នៅ​ក្នុង​ប្រទេស​អេត្យូពី កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។

យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរ​អេត្យូពី ដែល​ហោះ​ចេញ​ពី​ព្រលានយន្តហោះ​ Addis Ababa បាន​ធ្លាក់ ក្រោយ​ពី​បាន​ហោះបាន​តែ​បន្តិច​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ដោយ​បាន​សម្លាប់​មនុស្ស​ទាំង​អស់​១៥៧​នាក់​នៅ​លើ​ជើង​ហោះហើរ​នោះ។

​សាជីវកម្ម​ផ្សព្វផ្សាយ​របស់​រដ្ឋ​អេត្យូពី បាន​រាយការណ៍​ថា យន្ត​ហោះ​នោះ ដែល​បាន​ធ្លាក់​នៅ​ក្បែរ​ទីក្រុង Bishoftu បាន​ដឹក​អ្នក​ដំណើរ​មក​ពី​យ៉ាង​តិច​ចំនួន​៣៣​ប្រទេស។

ពលរដ្ឋ​កេនយ៉ា​៣២​នាក់ កាណាដា​១៨​នាក់ អេត្យូពី​៩​នាក់ និង​ពលរដ្ឋ​អាមេរិកាំង​៨​នាក់​ ព្រមទាំង​បុគ្គលិក​មួយ​ចំនួន​ទៀត​របស់​អង្គការ​សហប្រជាជាតិ​ផង​ដែរ ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​១៥៧​នាក់​នោះ​ដែរ។

លោក Stephane Dujarric អ្នក​នាំ​ពាក្យ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​មាន​ប្រសាសន៍​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា៖ «‍លោក​អគ្គលេខាធិការ​សហប្រជាជាតិ​ មាន​ការ​សោក​សង្រេង​យ៉ាង​ក្រៃលែង ចំពោះ​ការ​បាត់បង់​ជីវិត​ដ៏​គួរ​ឱ្យ​រន្ធត់​ក្នុង​គ្រោះ​ធ្លាក់​យន្តហោះ​កាល​ពី​ថ្ងៃ​អាទិត្យ​ក្បែរ​រដ្ឋធានី Addis Ababa នៃ​ប្រទេស​អេត្យូពី​នោះ»។

អាកាសចរ​អេត្យូពី និយាយ​ថា​ជើង​ហោះហើរ​នោះ បាន​បាត់​ទំនាក់ទំនង​ជាមួយ​ព្រលានយន្តហោះ​អន្តរជាតិ Bole តែ​៦​នាទី​ប៉ុណ្ណោះ បន្ទាប់​ពី​យន្តហោះ​នោះ បាន​ហោះ​ឡើង​នៅ​ម៉ោង៨:៣៨​នាទី​ព្រឹក​ ថ្ងៃ​អាទិត្យ ម៉ោង​ក្នុង​ស្រុក៕

XS
SM
MD
LG