ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្សារ​ហ៊ុន​ពិភពលោក​​​ធ្លាក់​ចុះ​ក្រោយ​ព័ត៌មាន​នៃ​ករណី​​ឆ្លង​​កូវីដ១៩​ច្រើន​បំផុត​​ក្នុង​មួយ​ថ្ងៃ


បុរស​ម្នាក់​ឈរ​នៅ​ពី​មុខ​ក្តារ​ព័ត៌មាន​អេឡិចត្រូនិក​ដែល​បង្ហាញ​ពី​សន្ទស្សន៍​ផ្សារ​ហ៊ុន​របស់​ក្រុមហ៊ុន Nikkei 225 ​ជប៉ុន នៅ​ក្រុមហ៊ុន​ផ្សារ​ហ៊ុន​មួយ​ នៅ​ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។
បុរស​ម្នាក់​ឈរ​នៅ​ពី​មុខ​ក្តារ​ព័ត៌មាន​អេឡិចត្រូនិក​ដែល​បង្ហាញ​ពី​សន្ទស្សន៍​ផ្សារ​ហ៊ុន​របស់​ក្រុមហ៊ុន Nikkei 225 ​ជប៉ុន នៅ​ក្រុមហ៊ុន​ផ្សារ​ហ៊ុន​មួយ​ នៅ​ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

ការ​បារម្ភ​អំពី​ការ​កើន​ឡើង​យ៉ាងខ្លាំង​នៃ​ករណី​ចំនួន​ការ​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ដទៃ​ទៀត បាន​នាំ​ឲ្យ​ទី​ផ្សារ​ភាគហ៊ុន​ពិភពលោក​សំខាន់ៗធ្លាក់ចុះ​កាល​ពី​ថ្ងៃ​ចន្ទ។

ទី​ផ្សារ​ភាគ​ហ៊ុន​នានា​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​រាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​កាល​ពី​ថ្ងៃ​អាទិត្យ​អំពី​ករណី​ឆ្លង​ថ្មី​នៃវីរុស​ដែល​បង្ក​ជំងឺ​កូវីដ១៩​ នៅ​ជំវុញ​ពិភពលោក ​មានចំនួន​រហូត​ដល់​១៨៣.០០០នាក់ ដែល​ជា​ចំនួន​ឆ្លង​ថ្មី​ច្រើន​ជាង​គេបំផុត​ក្នុង​មួយ​ថ្ងៃ​ចាត់​តាំង​ពី​មាន​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​នេះ​មក។​

នៅ​អឺរ៉ុប ទី​ផ្សារ​ហ៊ុន​នៅ​ក្រុង​ឡុងដ៍ ប៉ារីស និង​ហ្វ្រង់ហ្វួត​ប្រទេស​អាល្លឺម៉ង់ សុទ្ធ​តែ​បាន​ធ្លាក់​តម្លៃ​ពី​០,៣%​ដល់​០,៧%។​

នៅ​ទ្វីប​អាស៊ី​វិញ ផ្សារ​ហ៊ុនមាន​ភាព​ចម្រុះ ដោយ​ទី​ផ្សារ​ Nikkei នៃ​ទី​ក្រុង​តូក្យូ ផ្សារ​ KOSPI នៅ​ក្រុង​សេអ៊ូល និង​ផ្សារ Hang Seng ក្នុង​ក្រុង​ហុងកុង​បាន​ធ្លាក់​ចុះ ខណៈ​ផ្សារ​ហ៊ុន​នៅ​ក្រុង​មុំបៃ​ប្រទេស​ឥណ្ឌា និង​ផ្សារ​ហ៊ុន​នៅ​តៃវ៉ាន់ បាន​ការ​កើន​ឡើង។

អង្គការ​សុខភាព​ពិភពលោក WHO និយាយ​ថា ប្រទេស​ប្រេស៊ីល​នាំ​មុខ​គេ​ចំពោះចំនួន​កើន​ឡើង​ច្រើន​ក្នុង​មួយ​ថ្ងៃ​នេះ ដោយ​មាន​ករណី​ឆ្លង​ថ្មី ៥៥.០០០​នាក់ បន្ទាប់​មក​មាន​សហរដ្ឋ​អាមេរិក​ដែល​មាន​ការ​ឆ្លង​ថ្មី​ក្នុង​ថ្ងៃ​អាទិត្យ ៣៦.០០០​នាក់ និង​ទី​៣​គឺ​ឥណ្ឌា​ដែល​មាន​ការ​ឆ្លង​ថ្មី​១៥.០០០​ករណី។

គិត​ត្រឹម​ថ្ងៃ​ចន្ទ នៅ​ជុំ​វិញ​ពិភពលោក​វីរុស​កូរ៉ូណា​បាន​ឆ្លង​ដល់​មនុស្ស​ជិត​៩​លាន​នាក់ (៨.៩៧៥.០០០) ហើយ​មាន​អ្នក​ស្លាប់​ពី​ជំងឺ​កូវីដ១៩​ជាង​៤៦៨.០០០​នាក់៕

XS
SM
MD
LG