ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជនស័្មគ្រចិត្ត​កាន់​សាសនា​ឥស្លាម​ចែក​ម្ហូប​ដល់​ជនអនាថា​នៅ​រដ្ឋធានីវ៉ាស៊ីនតោន នៅ​អំឡុងពេល​បុណ្យ​ប្រពៃណី​រ៉ាម៉ាឌន


រូបឯកសារ៖ បុរសម្នាក់រៀបចំអាហារដើម្បីដឹកជញ្ជូននៅថ្ងៃបុណ្យរ៉ាម៉ាឌន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។ 
រូបឯកសារ៖ បុរសម្នាក់រៀបចំអាហារដើម្បីដឹកជញ្ជូននៅថ្ងៃបុណ្យរ៉ាម៉ាឌន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។ 

លោក Zaheen​ យុវជន​ស័្មគ្រចិត្ត​ម្នាក់​មក​ពី​អង្គការ​សាសនា​ឥស្លាម​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា «យើង​ព្យាយាម​ជួយ​ចែក​ម្ហូបអាហារ​ដែល​យើង​បរិភោគ​នៅ​អំឡុងពេល​សម្រាក iftar ដល់​ជនអនាថា។ យើង​ចែកស៊ាំងវ៉ិច​ បាយ​ សាច់អាំង​ដល់​ពួកគេ។ យើង​ចែក​រំលែក​បទពិសោធន៍​ជាមួយ​អ្នក​ដែល​គ្មាន​ឱកាស​អាច​បរិភោគ​អាហារ​ទាំងនេះ»។

នៅ​អំឡុងពេល​បុណ្យរ៉ាម៉ាឌន​ ពលរដ្ឋ​កាន់សាសនា​ឥស្លាម​នៅជុំវិញ​ពិភពលោក​អាច​ញ៉ាំ​អាហារ​បាន​បន្ទាប់​ពី​ថ្ងៃលិច។ ពួកអ្នកកាន់​សាសនា​ឥស្លាម​មាន​ជំនឿ​ថា ​បុណ្យ​រ៉ាម៉ាឌន​គឺ​ជា​ ឱកាស​មួយ ​ដែល​អាច​ឲ្យ​ពួកគេ​អាច​ចូល​ទៅជិត​ព្រះ​របស់​ពួកគេ​បានតាមរយៈ​ទង្វើមួយចំនួន ​ដូចជា​ ការរៀន​បន្ថែម​ពីជនក្រីក្រ​ជាដើម។

ហេតុដូច្នេះ​ហើយ​បាន​ជារៀងរាល់ថ្ងៃអង្គារ​ យុវជន​ស្ម័គ្រចិត្ត​មួយ​ក្រុម​ បាន​យក​ពេល​សម្រាក Ifta ​នៅ​អំឡុងពេល​បុណ្យ​រ៉ាម៉ាឌន ​ចែក​ម្ហូប​អាហារ​ដល់​ពួកជនអនាថា​គ្មាន​ផ្ទះសម្បែងក្នុងរដ្ឋធានី​វ៉ាស៊ីនតោន។ ពួកអ្នកកាន់​សាសនា​ឥស្លាម​វ័យក្មេង​ទាំងនេះ​គឺ​ជា ​សមាជិក​នៃ​អង្គការ​សប្បុរសធម៌​ឥស្លាម​ដែល​រ៉ៃអង្គាស​ប្រាក់​ដើម្បី​ទិញម្ហូប​អាហារ​ចែក​ឲ្យ​ជនអនាថា។

នៅ​តែ​ប៉ុន្មាន​ម៉ោង​ទៀត​ថ្ងៃ​នឹង​លិច​ ហើយ Ifta ដែល​ជា​ពេល​បរិភោគអាហារ​នឹង​ចូល​មក​ដល់ ​ប៉ុន្តែ​លោក Omer Nassimi និង​ក្រុម​យុវជន​ស្ម័គ្រចិត្ត​របស់លោ​ក​មិនបាន​ទៅ​ផ្ទះ​ដើម្បី​រៀបចំ​ធ្វើ​ម្ហូប​អាហារ​ទេ។ ផ្ទុយ​ទៅ​វិញពួកគេ​បាន​ទៅ​ចែក​ម្ហូបអាហារ​ និង​ភេសជ្ជៈ​នៅ​តាម​សួនច្បារ ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ បេសកកម្ម​របស់​ពួកគេ​ គឺ​ចែកម្ហូបអាហារ​ដល់​ជនអនាថា​នៅក្នុង​សហគមន៍។

លោក Omer Nassimi អ្នកស័្មគ្រចិត្ត​នៃ​អង្គការ​សាសនា​ឥស្លាម​នៅ​សហរដ្ឋអាមេរិក​បាន​ថ្លែង​ថា៖​ «ទោះបីជា​អ្នកនោះ​មាន​ជាតិ​សាសន៍​អ្វី​ក៏ដោយ កាន់​សាសនា​អ្វី​ក៏ដោយ និង​មក​ពី​តំបន់​ណា​ក៏ដោយ​ សារ​ជា​សកល​របស់​យើង​មាន​តែមួយ​គត់​គឺ ​យើង​ចង់​ឲ្យ​ពួកគេ​មាន​ម្ហូបអាហារ​គ្រប់គ្រាន់​សម្រាប់​បរិភោគ»។

ក្រុមយុវជន​ទាំងនេះ​គឺ​ជា​ អ្នកធ្វើការ​ស័្មគ្រចិត្ត​នៅ​ឯអង្គការ​សាសនា​ឥស្លាម​នៅ​សហរដ្ឋ​អាមេរិក​ឬ Islamic Relief USA ដែល​ជា​អង្គការ​មនុស្សធម៌​ឥស្លាម។ ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ទី៥ហើយ​ ដែល​ក្រុមយុវជន​ស័្មគ្រចិត្ត​ទាំងនេះ​ជួយ​ចែក​ម្ហូបអាហារ​ដល់​ជនអនាថា​រៀងរាល់​ថ្ងៃអង្គារ​នៅ​អំឡុងពេល​បុណ្យរ៉ាម៉ាឌន។

លោក Zaheen​ យុវជន​ស័្មគ្រចិត្ត​ម្នាក់​មក​ពី​អង្គការ​សាសនា​ឥស្លាម​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា «យើង​ព្យាយាម​ជួយ​ចែក​ម្ហូបអាហារ​ដែល​យើង​បរិភោគ​នៅ​អំឡុងពេល​សម្រាក iftar ដល់​ជនអនាថា។ យើង​ចែកស៊ាំងវ៉ិច​ បាយ​ សាច់អាំង​ដល់​ពួកគេ។ យើង​ចែក​រំលែក​បទពិសោធន៍​ជាមួយ​អ្នក​ដែល​គ្មាន​ឱកាស​អាច​បរិភោគ​អាហារ​ទាំងនេះ»។

នាង Zainab អ្នក​ស័្មគ្រចិត្ត​ម្នាក់​ទៀត​មក​ពី​អង្គការ​សាសនា​ឥស្លាម​នៅ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា «ខ្ញុំ​មក​ជួយ​ចែក​ម្ហូបអាហារ​បាន​ពីរសបា្តហ៍​ហើយ។ ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ណាស់។ យើង​អាច​និយាយ​ជាមួយ​ពួកជនអនាថា​ និង​បាន​ចែក​ម្ហូបអាហារ​ឲ្យ​ពួកគេ​ និង​បាន​ប្រាប់​គេ​អំពី​បុណ្យ​រ៉ាម៉ាឌន»។

ពួកជនអនាថា​ដែល​បាន​ទទួល​ម្ហូបអាហារ​បាន​យល់​អំពី​សារ​របស់​ពួកយុវជន​ស័្មគ្រចិត្ត​ទាំងនេះ​និង​មាន​ក្តីរំភើប​ចំពោះ​ទង្វើ​នេះ។ លោកRichard Paulដែល​ជា​ជនអនា​ថា​ម្នាក់​បាន​ថ្លែង​ថា «ខ្ញុំអរគុណណាស់។ ខែ​នេះ​ជា​បុណ្យរ៉ាម៉ាឌន​ ជា​ពេលវេលា​ដែល​ត្រូវ​ផ្តល់​ឲ្យ។ ខ្ញុំ​គិត​ថា​វា​ជា​ទង្វើ​ល្អ​ណាស់»។

លោក Henry ដែល​ជា​ជនអនាថា​ម្នាក់​ទៀត​បាន​និយាយ​ថា «ខ្ញុំ​សូមអគុណ​ច្រើន​ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ចំពោះ​ទង្វើ​នេះ»។

ម្ហូប​ដែល​នៅ​សេសសល់​ត្រូវ​បាន​ចែក​ជូន​ដល់​ពួកជនអានា​ថា​គ្មាន​ផ្ទះសម្បែង។ ក្រុម​យុវជន​ស័្មគ្រចិត្ត​ធ្វើការ​រ៉ៃអង្គាស​ប្រាក់​តាម​អ៊ិនធឺណិត​ដើម្បី​ទិញ​ម្ហូប​ទាំងនេះ។ ពួកគេ​និយាយ​ថា​ការចែករំលែក​ម្ហូបអាហារ​គឺ​ជា​ការងារ​មាន​តម្លៃ​បំផុត៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG