ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ថា​ ក្រុមជនជាតិភាគតិច​កាន់សាសនា​ឥស្លាម​នៅក្នុង​ជំរំ​ឃុំឃាំង​បាន​ទទួលការបណ្តុះបណ្តាល​វិជ្ជាជីវៈ


រូបឯកសារ៖ នជាតិអ៊ុយហ្គ័រ​ ដែលត្រូវបានសង្ស័យថា មកពីតំបន់ Xinjiang។
រូបឯកសារ៖ នជាតិអ៊ុយហ្គ័រ​ ដែលត្រូវបានសង្ស័យថា មកពីតំបន់ Xinjiang។

មេដឹកនាំ​តំបន់ Xinjiang លោក Shohrat Zakir បាន​ថ្លែង​ថា​ ការ​ឃុំខ្លួន​ជនជាតិ​ម៉ូស្លីម​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​គឺ​ជា​កិច្ចប្រឹងប្រែង​មួយ​ដើម្បី​ផ្តល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ​តាម​មជ្ឈមណ្ឌល​នានា។

ប្រទេសចិននិយាយ​ការពារ​ការឃុំឃាំង​ជនជាតិ​ភាគតិច​កាន់​សាសនា​ឥស្លាម​ជាច្រើន​នាក់​ ដោយ​សំអាង​លើ​ហេតុផល​ថា​ ជា​ការ​ទប់ស្កាត់​អំពើ​ភេរវកម្ម​តាមរយៈ​ការ​ជួយ​ពួកគេ​ឲ្យ​មាន​ជំនាញការងារ​ និង​បង្រៀន​ភាសាចិន​កុកងឺ​ដល់​ពួកគេ ​និង​លើក​ទឹកចិត្ត​ដល់​ពួកគេ​ឲ្យ​ទទួល​យក​វិទ្យាសាស្ត្រ​ទំនើប។

មន្រ្តី​ជាន់ខ្ពស់​ចិន​ម្នាក់​បាន​លើកឡើង​ដូចនេះ​នៅក្នុង​សេចក្តីរាយការណ៍​មួយ​ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃអង្គារ ដែល​ជា​ប្រតិបត្តិកម្ម​ចុងក្រោយ​បង្អស់​នៅក្នុង​យុទ្ធនាការ​ក្រៅប្រទេស ​ដើម្បី​ការពារ​ការឃុំខ្លួន​ជនជាតិអ៊ុយហ្គ័រ​ កាហ្សាក និង​ជនជាតិ​ភាគតិច​ផ្សេងៗទៀត​ ដែល​កំពុង​ប្រឈម​នឹង​ការ​រិះគន់កាន់​តែ​កើនឡើង​ពី​អន្តរជាតិ។

របាយការណ៍​ ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់​សារព័ត៌មាន​ស៊ីនហួរ​របស់​ចិន​បាន​ឲ្យ​ដឹង​ថា​ទស្សនៈវិស័យ​របស់​គណបក្សកុម្មុយនិស្ត​កាន់អំណាច​របស់​ចិន​ចំពោះ​តំបន់ Xinjiang ​នៅ​ភាគខាងលិច​គឺ​ជា​ការបង្រួបបង្រួម​ជនជាតិដើម​ភាគតិច​នៅ​អាស៊ី​កណ្តាល​ទៅក្នុង​វប្បធម៌​របស់​ចិន​ និង​ការណែនាំ​អំពី​របៀបរបប​រស់នៅ​ក្នុង​សម័យ​ទំនើប​ដល់​ពួកគេ។

មេដឹកនាំ​តំបន់ Xinjiang លោក Shohrat Zakir បាន​ថ្លែង​ថា​ ការ​ឃុំខ្លួន​ជនជាតិ​ម៉ូស្លីម​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​គឺ​ជា​កិច្ចប្រឹងប្រែង​មួយ​ដើម្បី​ផ្តល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ​តាម​មជ្ឈមណ្ឌល​នានា។ លោក​បាន​ថ្លែង​បន្ត​ថា ​ពួកគេ​ទទួល​បាន​ប្រាក់​ចំណូល​ជា​មូលដ្ឋាន​នៅ​អំឡុងពេល​នៃ​ការបណ្តុះបណ្តាល​នេះ​ ព្រម​ទាំង​អាហារ​ និង​កន្លែង​ស្នាក់នៅ​ផងដែរ។​គណបក្សកុម្មុយនិស្ត​ចិន​បាន​ប្រឆាំង​នឹង​សម្ពាធ​ពី​ប្រទេស​លោកខាងលិច​ជុំវិញ​ការបង្កើត​ជំរំឃុំ​ខ្លួន​ទាំងនេះ។ ប្រទេសចិន​បាន​ទទូច​ថា ​ការ​ចាត់​វិធានការ​តឹងរឹង​ និង​កម្មវិធី​ឃ្លាំមើល​របស់​ក្រុមប៉ូលិស​គឺ​ជា ​ការ​ចាំបាច់​ក្នុង​ប្រឆាំង​នឹង​ពួកជ្រុលនិយម ​និង​ដើម្បី​រក្សា​ស្ថិរភាព​ក្នុង​តំបន់៕

XS
SM
MD
LG