ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Gotabaya Rajapaksa ​បាន​ស្បថចូល​កាន់​តំណែង​ជា​ប្រធានាធិបតីថ្មី​របស់​ប្រទេស​ស្រីលង្កា


លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Gotabaya Rajapaksa ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ នៅ​ក្នុង​ពិធីស្បថ​ចូល​កាន់​តំណែង​នៅ​ក្នុង​ក្រុង Anuradhapura ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Gotabaya Rajapaksa ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ នៅ​ក្នុង​ពិធីស្បថ​ចូល​កាន់​តំណែង​នៅ​ក្នុង​ក្រុង Anuradhapura ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក​ Gotabaya Rajapaksa បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ស្រីលង្កា។ ​នៅក្នុង​សុន្ទរកថា ​ចូល​កាន់​តំណែង​របស់​លោក​នៅ​ថ្ងៃចន្ទ​នេះ​នៅ​ឯ​ព្រះវិហារ Ruwanwell Seya ​នៅ​តំបន់​កណ្តាល​ភាគ​ខាង​ជើង​ លោក Rajapaksa បាន​ជំរុញ​ឱ្យ​ជនជាតិ​ភាគ​តិច​តាមិល និង​ជន​ជាតិ​មូស្លីម​ដែល​បាន​បោះឆ្នោត​ប្រឆាំង​នឹង​លោក​ចូលរួមធ្វើ​ការ​ជាមួយ​លោក។ ​

ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី សហគមន៍​ទាំង​ពីរ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​របស់​ពួក​គេអំពី​ជ័យជម្នះ​សម្រាប់​លោក ​Rajapaksa ​ដែលជា​អតីត​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​ការពារជាតិ​ក្រោម​ការ​ដឹកនាំ​របស់​បង​ប្រុស​លោក​គឺ​អតីត​ប្រធានាធិបតី Mahinda Rajapaksa។

​ប្រធានាធិបតី​ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី​នេះ​បាន​សន្យា​នៅក្នុង​សុន្ទរកថា​របស់​លោក​នៅ​ថ្ងៃចន្ទ​នេះ​ថា សន្តិសុខ​ជាតិ​នឹង​ក្លាយ​ជា​អាទិភាព​ចម្បង​របស់​រដ្ឋបាល​របស់​លោក។ ​ប្រទេស​ស្រីលង្កា​មាន​ភាព​ច្របូកច្របល់​ដោយសារ​ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ថ្ងៃបុណ្យ​ Easter ​ដែល​បាន​សម្លាប់​មនុស្ស​២៦៩​នាក់។ ​ការវាយ​ប្រហារ​នេះ​បំផុស​គំនិត​ដោយ​ក្រុម​រដ្ឋ​ឥស្លាម។ ​មេដឹកនាំថ្មី​អាយុ​៧០​ឆ្នាំ​នេះ​បាន​ឃ្លាំមើល​បរាជ័យ​ខាង​យោធា​របស់​ពួក​បំបែក​ខ្លួន​តាមិល​កាលពី​១០​ឆ្នាំមុន។​ គូប្រជែង​របស់​លោក​ Rajapaksa នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពីថ្ងៃសៅរ៍​គឺលោក​ Sajith Premadasa ​អាយុ​៥២​ឆ្នាំ​ដែល​ជា​កូន​ប្រុស របស់​អតីត​ប្រធានាធិបតី ​Ranasinghe Premadasa ​ដែល​ត្រូវ​ធ្វើ​ឃាត៕

XS
SM
MD
LG