ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រកាស​ថ្កោលទោស​ការ​វាយប្រហារ​គ្រាប់បែក​ជា​ច្រើន​កន្លែង​នៅ​ស្រី​លង្កា


សាច់ញាតិជនរងគ្រោះ​យំសោក ​បន្ទាប់ពីករណី​បំផ្ទុះគ្រាប់បែកនៅតាមព្រះវិហារគ្រិស្ត និងសណ្ឋាគារមួយចំនួនដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩០នាក់ នៅក្នុងប្រទេសស្រីលង្កា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។
សាច់ញាតិជនរងគ្រោះ​យំសោក ​បន្ទាប់ពីករណី​បំផ្ទុះគ្រាប់បែកនៅតាមព្រះវិហារគ្រិស្ត និងសណ្ឋាគារមួយចំនួនដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩០នាក់ នៅក្នុងប្រទេសស្រីលង្កា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។

គ្រាប់​បែក​យ៉ាង​ហោច​ណាស់​ចំនួន​ ៦​ ​ត្រូវ​បាន​គេ​បំផ្ទុះ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ នៅ​ជា​ច្រើន​កន្លែង​ខុសៗ​គ្នា​ក្នុង​ទីក្រុង​ Dehiwala ​និង​ទីក្រុង​ Dematagoda​ ក្នុង​នោះ​មាន​ ៣​ កន្លែង​នៅ​វិហារ​គ្រិស្ត​សាសនា​ និង​ ៣ ​កន្លែង​ផ្សេង​ទៀត​ក្នុង​សណ្ឋាគារ។

ប្រទេស​កម្ពុជា​នៅ​សប្តាហ៍​នេះ​បាន​ប្រកាស​ថ្កោលទោស ​និង​សម្តែង​ការ​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​រដ្ឋា​ភិបាល​និង​ប្រជាជន​ស្រីលង្កា​ ​ជាពិសេស​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​នៅ​ក្នុង​ការវាយ​ប្រហារ​ដោយ​គ្រាប់បែក​កាល​ពី​ថ្ងៃ​ទី២១​ ​មេសា​កន្លង​ទៅ។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា​ដែល​ VOA​ ទទួល​បាន។

​យ៉ាង​ហោច​ណាស់​ មាន​មនុស្ស​ ២៩០ នាក់​បាន​ស្លាប់​ ហើយ​ជាង​ ៥០០​ នាក់​រង​របួស​នៅ​ក្នុង​ហេតុ​ការណ៍​បំផ្ទុះ​គ្រាប់​បែក​ជា​ច្រើន​កន្លែងក្នុង​ប្រទេស​ស្រី​លង្កា​ នៅ​ថ្ងៃ​បុណ្យ​ Easter​ កាលពី​ថ្ងៃ​អាទិត្យ។ គ្រាប់​បែក​យ៉ាង​ហោច​ណាស់​ចំនួន​ ៦​ ​ត្រូវ​បាន​គេ​បំផ្ទុះ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ នៅ​ជា​ច្រើន​កន្លែង​ខុសៗ​គ្នា​ក្នុង​ទីក្រុង​ Dehiwala ​និង​ទីក្រុង​ Dematagoda​ ក្នុង​នោះ​មាន​ ៣​ កន្លែង​នៅ​វិហារ​គ្រិស្ត​សាសនា​ និង​ ៣ ​កន្លែង​ផ្សេង​ទៀត​ក្នុង​សណ្ឋាគារ។​ ​នេះ​បើ​យោង​តាម​របាយការណ៍​ដែល​ VOA ​ទទួល​បាន។

​ក្រសួង​ការបរទេស​កម្ពុជា​បាន​សរសេរ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​ចេញ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ និង​ចែក​ចាយ​ឱ្យ​អ្នក​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖​

​«រាជ​រដ្ឋាភិបាល​កម្ពុជា​ថ្កោលទោស​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​អំពើ​ហិង្សា​ដ៏​សាហាវ​ឃោរឃៅ​នេះ​ ហើយ​ទង្វើ​បង្ក​ឱ្យ​មាន​ការ​ភ័យខ្លាច និង​ជ្រុល​និយម​ដ៏​គួរ​ឱ្យ​ស្អប់​ខ្ពើម​នេះ​ ​នឹង​មិន​ត្រូវ​អត់​ឱន​ឲ្យ​ជា​ដាច់​ខាត។​ ព្រះរាជា​ណាចក្រ​កម្ពុជា​ ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​និង​ជ្រុល​និយម​តាម​គ្រប់​ទម្រង់​និង​រូបភាព»។

​ក្រសួង​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា​ កម្ពុជា​និង​ប្រជាជន​កម្ពុជា​មាន​ជំហរ​សាមគ្គី​ភាព​ជាមួយ​រដ្ឋាភិបាល​និង​ប្រជាជន​ស្រីលង្កា​នៅ​ក្នុង​គ្រា​ដ៏​លំបាក​នេះ​ និង​សូម​បួងសួង​ឱ្យ​អ្នក​រង​របួស​ទាំងអស់​បាន​ជា​សះស្បើយ​ឆាប់​រហ័ស​ឡើង​វិញ៕

XS
SM
MD
LG