ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រីលង្កា​ថា ​ក្រុម​ជន​វាយ​ប្រហារ​អាចមាន​ជាប់​ទាក់​ទិន​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ដែល​អះ​អាង​ទទួលខុសត្រូវ

អ្នកចូលរួមកាន់ទុក្ខក្នុងពិធីបុណ្យបញ្ចុះសពជនរងគ្រោះ ដែលបានស្លាប់នៅ​ក្នុងការវាយប្រហារគ្រាប់បែក​អត្តឃាត​នៅ​តាម​ព្រះវិហារ និង​សណ្ឋាគារនៅថ្ងៃបុណ្យប៉ាក ក្នុងក្រុង Negombo ប្រទេសស្រីលង្កា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។ 

លោក​នាយក​រដ្ឋមន្រ្តី Wickremesinghe បាន​និយាយ​នៅ​ឯ​សន្និសីទកាសែត​ថា «យើង​នឹងតាម​ដាន​ការអះអាង​របស់​ក្រុម​រដ្ឋ​ឥស្លាម។ យើង​ជឿ​ជាក់​ថា អាច​មាន​ការ​ជាប់​ទាក់​ទិន»។

នាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​ស្រីលង្កា​លោក Ranil Wickremesinghe បាន​និយាយ​ថា ការបំផ្ទុះគ្រាប់​បែក​អត្ត​ឃាត​ ដែល​បាន​បំផ្លាញ​ប្រទេស​នោះ​នៅ​ថ្ងៃ​បុណ្យ​ប៉ាក​កាល​ពី​ថ្ងៃ​អាទិត្យ អាច​មាន​ជាប់​ទាក់​ទិន​នឹង​ក្រុមរដ្ឋ​ឥស្លាម ​ដែល​បាន​អះអាង​ទទួល​ខុសត្រូវ។

​មន្រ្តី​ម្នាក់​ទៀត​និយាយថា ​ការ​បំផ្ទុះ​គ្រាប់​បែក​នោះ​ជាការ​សងសឹក​ចំពោះ​ការ​វាយ​ប្រហារលើវិហារ​ឥស្លាម​កាល​ពី​ខែមុន​នៅ​ក្នុង​ប្រទេស​នូវែលសេឡង់។ កាល​ពី​ថ្ងៃ​អង្គារ ​ស្រីលង្កា​បាន​ធ្វើការកាន់​ទុក្ខ​ទូទាំង​ប្រទេសរយៈ​ពេល​មួយ​ថ្ងៃ​នៅពេល​ដែល​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​ ៣២១​នាក់។

ការ​ផ្ទុះនោះ​បាន​កម្ទេច​សណ្ឋាគារ​ចំនួន ៤​និងវិហារ​គ្រឹស្តសាសនា​ដ៏ល្បីល្បាញ​ចំនួន​ ៣ ​ដែល​មាន​គោលដៅ​លើ​អ្នកទេសចរ ​និង​អ្នកសូត្រ​ធម៌​គ្រឹស្តសាសនា។

លោក​នាយក​រដ្ឋមន្រ្តី Wickremesinghe បាន​និយាយ​នៅ​ឯ​សន្និសីទកាសែត​ថា «យើង​នឹងតាម​ដាន​ការអះអាង​របស់​ក្រុម​រដ្ឋ​ឥស្លាម។ យើង​ជឿ​ជាក់​ថា អាច​មាន​ការ​ជាប់​ទាក់​ទិន»។

ពេល​ដែល​កន្លែង​កើត​ហេតុ​មានការ​កាន់​ទុក្ខ​យ៉ាង​ខ្លាំង​និង​ការសូត្រ​ធម៌​របស់​អ្នកបន់​ស្រន់ ពិធី​បុណ្យសព​ដ៏ធំ​លើក​ទី១ បាន​ធ្វើ​ឡើង​នៅឯ​វិហារ​គ្រឹស្តសាសនា St. Sebastian ក្នុង​ទីក្រុងNegombo ដែល​បាន​រងការ​បំផ្លិចបំផ្លាញ​ដ៏អាក្រក់​អាក្រី​បំផុត។

ពលរដ្ឋ​នៅទូទាំង​ប្រទេស​បាន​ឱនក្បាល​និង​ស្មឹងស្មាត​រយៈ​ពេល​ ៣នាទី​នៅ​ម៉ោង​ ៨​និង​៣០​នាទី​ម៉ោង​ក្នុង​ស្រុក ​ដែល​កត់សម្គាល់​នៃ​ការ​ចាប់​ផ្តើម​នៃ​ការ​ផ្ទុះលើក​ទី​១​ដែល​បាន​ធ្វើ​ឲ្យ​រង្គើ​ប្រទេស​។​ ទង់​ជាតិ​នៅ​អាគារ​រដ្ឋាភិបាល​បានបញ្ចុះ​នៅ​ពាក់​កណ្តាល​ដង ​ហើយ​ក្រុមអ្នកកាន់​ទុក្ខបាន​កាន់​ទៀន​នៅ​ខាង​ក្រៅ​វិហារ​គ្រឹស្ត​សាស​នា​មួយ​ទៀត​ ដែល​បាន​ត្រូវបាន​រងការវាយ​ប្រហារ​នៅ​ក្នុង​រដ្ឋ​ធានី​កូឡុំបូ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG