ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​បន្ទាយ​មានជ័យ ស្រប​ពេល​ភ្លៀង​បន្ត​ធ្លាក់


រូបឯកសារ៖ ទឹកជំនន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​កន្លង​មក។ (រូបថត​ផ្តល់​ឲ្យ)
រូបឯកសារ៖ ទឹកជំនន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​កន្លង​មក។ (រូបថត​ផ្តល់​ឲ្យ)

​បើយោង​តាម​គេហ​ទំព័រនៃ​​ក្រសួង​ធនធាន​ទឹក ​និង​ឧត្តុ​និយម ភ្លៀង​បាន​បន្ត​ធ្លាក់នៅ​ថ្ងៃ​នេះ ​ក្នុង​រាជធានី​ភ្នំពេញ ​ខេត្ត​កណ្តាល ​ខេត្ត​កំពង់​ចាម ​កំពត ​ព្រៃវែង ​ស្វាយរៀង ​កោះកុង ​និង​ត្បូង​ឃ្មុំ។

ជំនន់​ទឹក​ភ្លៀង​បាន​ជន់​លិច​កំណាត់​ផ្លូវក្នុង​ឃុំ​ចំនួន​ពីរ​នៃ​ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយ​មានជ័យ ស្រប​ពេល​ដែល​ភ្លៀង​បន្ត​ធ្លាក់​ក្នុងរាជ​ធានី ​និង​ខេត្ត​ជា​ច្រើន។

យោង​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧត្តុនិយម​នៅថ្ងៃ​ច័ន្ទ​នេះ ទឹក​ជំនន់​ក្នុង​ស្រុក​ភ្នំស្រុក​បាន​ហូរ​កាត់​ផ្លូវ​ប្រវែង​ជាង​១.០០០ ​ម៉ែត្រ​ ក្នុង​ឃុំស្រះជីក និង​ឃុំភ្នំដី។ ទឹក​ជំនន់​នេះ​ ​ត្រូវ​ហូរ​ចាក់​មក​ពី​ទឹក​ស្ទឹង​អន្សង​នាវ​ នៃ​ខេត្ត​បន្ទាយមានជ័យ​និង​មក​ពី​ស្ទឹងស្រែង​ នៃ​ខេត្ត​ឧត្តមានជ័យ​។

​ពុំ​មាន​របាយការណ៍​ស្តី​ពី​ការ​ខូច​ខាតនិង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹក​ភ្លៀង​ក្នុង​តំបន់​ទាំង​ពីរ​នេះ​ទេ។

​បើយោង​តាម​គេហ​ទំព័រនៃក្រសួង​ធនធាន​ទឹក ​និង​ឧត្តុ​និយម ភ្លៀង​បាន​បន្ត​ធ្លាក់នៅ​ថ្ងៃ​នេះ ​ក្នុង​រាជធានី​ភ្នំពេញ ​ខេត្ត​កណ្តាល ​ខេត្ត​កំពង់​ចាម ​កំពត ​ព្រៃវែង ​ស្វាយរៀង ​កោះកុង ​និង​ត្បូង​ឃ្មុំ។

ក្រសួង​ធនធាន​ទឹក​ធ្លាប់​បាន​ព្រមាន​ពី​ជំនន់ទឹក​ភ្លៀង​ក្នុង​អំឡុង​ពេល​ពិធី​ភ្ជុំ​បិណ្ឌ​និង​កាន់​បិណ្ឌ។

ទោះជា​យ៉ាង​ណា ក្រសួង​ធនធាន​ទឹក​បង្ហាញ​ថា​កម្ពស់​ទឹក​នៅ​តាម​ដង​ទន្លេមេគង្គ​នឹង​បន្ត​ស្រក​ចុះ​ចាប់​ពី​ថ្ងៃទី​៣០​ខែកញ្ញានេះ រហូត​ដល់​ថ្ងៃទី ៣​ខែតុលា ឆ្នាំ​២០១៩នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG