ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​១២​នាក់​ស្លាប់​ក្នុង​គ្រោះ​ទឹក​ជំនន់​នៅ​កម្ពុជា

រូបឯកសារ៖ ទឹក​ជំនន់​នៅ​ក្នុង​ទី​រួម​ខេត្ត​​ខេត្ត​កំពត​ ដោយ​សារ​ការបើក​ទ្វារ​ទំនប់​អគ្គីសនី​កំចាយ​ ក្រោយ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ ហើយ​បាន​ធ្វើ​ឲ្យ​អាង​ស្តុក​ទឹក​ពេញ​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​ ឆ្នាំ​២០១៥។ (រូប​ថត​ដែល​ផ្តល់​ដោយ​ប្រជាជន​នៅ​ក្នុង​ខេត្ត​កំពត)

ប្រជា​ពល​រដ្ឋ​ចំនួន​ជាង​៨៧.០០០​គ្រួសារ​ទទួល​រង​ផល​ប៉ះពាល់ ក្នុង​នោះ​១ម៉ឺន​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីកន្លែង​មាន​សុវត្ថិភាព។

យ៉ាង​ហោច​ណាស់​មាន​ជន​រង​គ្រោះ​ចំនួន​១២​នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​ទឹក​ជំនន់នៅក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​មាន​កុមារ​ចំនួន​ប្រាំមួយ​នាក់។

នេះ​បើយោងតាម​មន្ត្រី​ផ្លូវការ​កម្ពុជា​ដែល​បាន​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

ប្រជា​ពល​រដ្ឋ​ចំនួន​ជាង​៨៧.០០០​គ្រួសារ​ទទួល​រង​ផល​ប៉ះពាល់ ក្នុង​នោះ​១ម៉ឺន​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីកន្លែង​មាន​សុវត្ថិភាព។

ខេត្ត​ដែល​កំពុង​ទទួល​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​រួម​មាន​ខេត្ត​ព្រះវិហារ ខេត្ត​ក្រចេះ ស្ទឹង​ត្រែង ​ខេត្ត​កំពង់​ចាម កំពង់​ធំ ​ព្រៃវែង​និង​ខេត្ត​ត្បូង​ឃ្មុំ៕

XS
SM
MD
LG