ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ​ឯករាជ្យ​ភាព​តុលាការ រង​ចំណោទ​ជាថ្មី ក្នុង​ការ​វិវត្ត​នយោបាយ​ចុងក្រោយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​អ្នក​វិភាគ​ក្នុង​ប្រទេស​កម្ពុជា បាន​ចោទ​សំណួរ​ជា​ថ្មី​​អំពី​ឯករាជ្យ​ភាព​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ក្រសួង​យុត្តិធម៌ ធ្វើ​ការ​ជាមួយ​ស្ថាប័ន​តុលាការ​ ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​គម្រោង​វិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី បាន​ស្ថិត​នៅ​ក្រៅ​ឃុំ ។ កញ្ញា លី​ ស្រីស្រស់ ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​​ Hello VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​ថា​៖ «‍អញ្ចឹង​ យើង​សួរ​ថា​ឯករាជ្យ​យ៉ាងម៉េច​កើត​ បើ​សិន​ជា​តុលាការ​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​​ស្ថាប័ន​នីតិប្រតិបត្តិ​ដែល​​តាម​រយៈ​ក្រសួង​យុត្តិធម៌​ហ្នឹង។ អញ្ចឹង​ ខ្ញុំ​ឃើញ​ថា​កន្លែង​ហ្នឹង អាច​ថា​ជា​ឧបសគ្គ​ក្នុង​ការ​ធ្វើ​ឱ្យ​ស្ថាប័ន​តុលាការ​ខ្លួនឯង​ហ្នឹង ឯករាជ្យ​ណាស់»។ ​(សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៤ វិច្ឆិកា​ ២០១៩)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG