ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កាតា​បញ្ជូន​កម្មករ​កូរ៉េ​ខាង​ជើង​៩០នាក់​ឲ្យ​ទៅ​ប្រទេស​របស់​គេ​វិញ


អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាង​ជើង Marzuki Darusman បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រព្រឹត្ត​បែប​អមនុស្សធម៌​មក​លើ​កម្មករ​របស់​កូរ៉េ​ខាង​ជើង​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។
អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាង​ជើង Marzuki Darusman បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រព្រឹត្ត​បែប​អមនុស្សធម៌​មក​លើ​កម្មករ​របស់​កូរ៉េ​ខាង​ជើង​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។

ផ្នែក​ផ្សាយ​ជា​ភាសា​កូរ៉េ​នៃ​វីអូអេ​បាន​រាយការណ៍​ថាអាជ្ញាធរ​ប្រទេស​កាតា (Qatar) បាន​បញ្ជូន​កម្មករ​កូរ៉េ​ខាង​ជើង​៩០នាក់​ឱ្យ​វិលត្រឡប់​ទៅ​ប្រទេស​ពួក​គេ​វិញ​កាលពី​សប្តាហ៍​មុន​ នេះ​បើ​តាម​ការ​និយាយ​ប្រាប់​ឲ្យ​ដឹង​ដោយ​ប្រភព​មួយ​ក្នុង​ប្រទេសកាតា​ដែល​ដឹង​ច្បាស់លាស់​អំពី​បញ្ហា​នេះ។ កាលពី​ថ្ងៃទី៤​ ខែ​ឧសភា​ ក្រុមហ៊ុន​អភិវឌ្ឍន៍​ខាង​សាងសង់​ដែល​ភាសាអង់គ្លេស​ហៅ​ថា Construction Development Company បាន​បញ្ឈប់​កម្មករ​ទាំង​នេះ​មិនឱ្យ​ធ្វើ​ការ​ពីព្រោះ​មាន​ការ​រំលោភ​លើ​បទបញ្ញត្តិ​ការងារ​របស់​ក្រុមហ៊ុន​នេះ។ អនុស្សារណៈ​មួយ​របស់​ក្រុមហ៊ុន​នេះ​ដែល​វីអូអេ​បាន​ទទួល​ បាន​ឲ្យ​ដឹង​ថា​ក្រុម​អ្នក​មើលការ​ខុស​ត្រូវ​ជនជាតិ​កូរ៉េ​ខាង​ជើង​បាន​ប្រព្រឹត្ត​អំពើ​អមនុស្សធម៌​លើ​ក្រុម​កម្មករ​ទាំង​នេះ​ដែល​នាំ​ឱ្យ​កម្មករ​ម្នាក់​ស្លាប់​ដែល​ជា​ការ​រំលោភ​លើ​បទបញ្ញត្តិ​ការងារ​របស់​ក្រុមហ៊ុន។​អនុស្សារណៈនេះ​បាននិយាយ​ថា «ក្រុម​អ្នក​មើលការ​ខុស​ត្រូវ​ជនជាតិ​កូរ៉េ​ខាង​ជើង​ដែលជា​អ្នកទទួល​ខុស​ត្រូវ​ដល់​សុខុមាលភាព​នៃ​ក្រុម​កម្មករ​នៅ​តែ​បន្ត​បង្ខិតបង្ខំ​កម្មករ​ឱ្យ​ធ្វើការ​១២ម៉ោង​ក្នុង​មួយ​ថ្ងៃ។​ ម្ហូបអាហារ​ដែល​ត្រូវ​ផ្តល់​ឱ្យ​នៅ​កន្លែង​ធ្វើការ​របស់​ពួកគេ​ឋិត​នៅ​ក្រោម​ស្តង់ដារ។​ ទម្រង់ការ​ខាង​សុខភាព​និង​ខាង​សុវត្ថិភាព​មិន​បាន​ត្រូវ​ពិនិត្យ​ជា​ទៀងទាត់​នោះ​ទេ»៕

XS
SM
MD
LG