ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​​រុស្ស៊ី​និង​អ៊ុយក្រែន​ជួបគ្នា​ស្វែង​រក​សន្តិភាព​សម្រាប់​តំបន់​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន


លោកប្រធានាធិបតី​អ៊ុយក្រែន អ្នកស្រីអធិការបតី​អាល្លឺម៉ង់ លោកប្រធានាធិបតី​បារាំង និង​លោកប្រធានាធិបតី​រុស្ស៊ី​ចូលរួម​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។
លោកប្រធានាធិបតី​អ៊ុយក្រែន អ្នកស្រីអធិការបតី​អាល្លឺម៉ង់ លោកប្រធានាធិបតី​បារាំង និង​លោកប្រធានាធិបតី​រុស្ស៊ី​ចូលរួម​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩។

លោក Vladimir Putin​ ប្រធានាធិបតី​រុស្ស៊ី ​និង​លោក​ Volodymyr Zelenskiy ​ប្រធានាធិបតី​អ៊ុយក្រែន​កំពុងជួប​គ្នា​លើក​ដំបូង​នៅ​ទីក្រុង​ប៉ារីស​សម្រាប់​ការ​ពិភាក្សា​ដែល​គេ​ទន្ទឹង​រង់ចាំ​ជាយូរ​មក​ហើយ​ ស្តី​ពី​ការ​ដោះ​ស្រាយ​ជម្លោះ​យោធា​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​១ម៉ឺន​៣ពាន់​នាក់​ស្លាប់​ ចាប់​តាំងពី​ឆ្នាំ​២០១៤។​

បន្ទាប់ពី​កិច្ច​ប្រជុំ​ទ្វេភាគី​ជា​បន្តបន្ទាប់ ​នៅ​វិមាន ​Elysee ​នា​ថ្ងៃទី៩​ ខែធ្នូ លោក​ពូទីន​ និង​លោក​ Zelenskiy ​បាន​អង្គុយ​រួម​ជាមួយ​ប្រធានាធិបតី​បារាំង​លោក​ Emmanuel Macron ​និង​អធិការបតី​អាល្លឺម៉ង់​លោកស្រី​ Angela Merkel។ ​អ្នក​ដឹកនាំ​បាន​ចូល​ក្នុង​បន្ទប់​ដោយ​មិន​ញញឹម​ហើយនិយាយ​រក​គ្នា​តិចតួច។​ ពួកគេ​មិន​បាន​ចាប់​ដៃ​គ្នា​ឲ្យ​អ្នក​កាសែត​ថតរូប​ទេ។​ កិច្ចពិភាក្សា​ដែល​មាន​៤ភាគីដែល​គេ​ហៅថា​ជំនួប ​Normandy Format ​នេះ​គឺជា​លើក​ដំបូង​ដែល​មេដឹកនាំអ៊ុយក្រែន​និង​រុស្ស៊ី​បាន​ជួបគ្នា​ តាំងពី​ឆ្នាំ​២០១៦​ និង​ជា​ជំនួប​លើក​ដំបូង​មិន​ធ្លាប់​មាន​រវាង​លោក​ពូទីន​ និង​លោក ​Zelenskiy ​ដែល​បាន​ជាប់​ឆ្នោត​កាល​ពីខែ​មេសា។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ (ICC)​ បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​ថា​ សង្គ្រាម​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​គឺ​ជា «ជម្លោះ​ប្រដាប់​អាវុធ​អន្តរជាតិ​រវាង​អ៊ុយក្រែន​និង​សហ​ព័ន្ធ​រុស្ស៊ី»។ ​

គ្រប់​ភាគី​ទាំងអស់​បាន​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​ការ​រំពឹង​ទុក​កម្រិត​មធ្យម​ក្នុង​ការ​ឈាន​ទៅ​រក​កិច្ច​ប្រជុំ​កំពូល។​ រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ចង់​រក្សា​ឥទិ្ធពល​ច្រើន​ដែល​អាច​ធ្វើ​ទៅ​បាន​លើ​រដ្ឋាភិបាល​ក្រុង​ Kyiv ​ដោយ​ប្រើ​ដី​ដែល​កាន់កាប់​ដោយ​ក្រុម​បំបែក​ខ្លួន​ដែល​រុស្ស៊ី​គាំទ្រ​នៅ ​Donbas។ ​ប្រធានាធិបតី​អ៊ុយក្រែន​ត្រូវតែ​ថ្លឹងថ្លែង​ផល​ប្រយោជន៍​នៃ​វឌ្ឍនភាព​ឆ្ពោះ​ទៅ​រក​សន្តិភាព​ និង​ហានិភ័យ​ដែល​អាច​កើត​មាន​ដោយ​គ្រោះ​មហន្តរាយ​ដែល​ត្រូវ​បាន​គេមើល​ឃើញ​ថា​ ជា​ការ​ចុះចាញ់​រដ្ឋាភិបាល​ក្រុង​មូស្គូ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG