ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​រុស្ស៊ី ​ចុះ​ហត្ថលេខា​ដក​ខ្លួន​ចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ


លោក​ប្រធានាធិបតី Vladimir Putin ធ្វើ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​មន្ត្រី​យោធា​ជាន់​ខ្ពស់​នៅ​រមណីយដ្ឋាន Black Sea ក្នុង​ក្រុង Sochi ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី Vladimir Putin ធ្វើ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​មន្ត្រី​យោធា​ជាន់​ខ្ពស់​នៅ​រមណីយដ្ឋាន Black Sea ក្នុង​ក្រុង Sochi ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០១៦។

ប្រធានាធិបតី Vladimir Putin ​នៃ​ប្រទេស​រុស្ស៊ី ​បាន​សម្រេច​ថា ​រុស្ស៊ី​នឹង​ដក​ខ្លួន​ចេញ​ពី​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ។

ប្រធានាធិបតី Putin ​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​ដក​ប្រទេស​លោក​ចេញ​អង្គការ​ច្បាប់​នេះ​ដែល​មាន​យុត្តាធិការ​អន្តរជាតិ​អចិន្ត្រៃយ៍​ដើម្បី​កាត់​ទោស​អំពើ​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។

សេចក្តី​សម្រេច​របស់​ប្រធានា​ធិបតី Putin ​បាន​ចេញ​ផ្សាយ​នៅ​លើ​បណ្តាញ​គេហទំព័រ ​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ហើយ​សេចក្តី​ថ្លែងការណ៍​ពី​ក្រសួងការ​បរទេស​រុស្ស៊ី​បាន​ប្រាប់​ឲ្យ​ដឹង​ថា «តុលាការ​នេះ ​មិន​បាន​ធ្វើ​ទៅ​តាម​ការ​សង្ឃឹម​របស់​ភាគី​ដែល​ពាក់​ព័ន្ធ​ទេ ហើយ​តុលាការ​នោះ​មិន​ឯករាជ្យ​ទេ‍»។

យោង​ទៅ​តាម​សេចក្តី​រាយការណ៍​នោះ ​រដ្ឋាភិបាល​ទីក្រុង​មូស្គូ ​មិន​សប្បាយ​ចិត្ត​ពី​របៀប​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ដោះ​ស្រាយ​សង្គ្រាម​របស់​រុស្ស៊ី​ជា​មួយ​ប្រទេស​ហ្សកហ្ស៊ី​នៅ​ឆ្នាំ​២០០៨។ ​សេចក្តី​រាយការណ៍​នោះ ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា តុលាការ​នោះ​មិន​បាន​ឃើញ​សកម្មភាព​របស់​រដ្ឋាភិបាល​ហ្សកហ្ស៊ី​ប្រឆាំង​នឹង​ជន​ស៊ីវិល​នៅ​ក្នុង​តំបន់ South Ossetia ​ដែល​ជា​តំបន់​គាំទ្រ​រដ្ឋាភិបាល​ក្រុង​មូស្គូ។

​ក្រសួងការ​បរទេស​រុស្ស៊ី​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា «ក្នុង​ស្ថានភាព​ទាំង​នេះ ​យើង​មិន​អាច​និយាយ​ពី​ការ​ទុក​ចិត្តនៅ​ក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះ​បាន​ទេ‍»។

​សេចក្តី​សម្រេច​នោះ​កើតមាន​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​គាំទ្រ​ការ​សម្រេច​មួយ​ដែល​បាន​ថ្កោលទោស​ការ​កាន់​កាប់​បណ្តោះ​អាសន្ន​របស់​រុស្ស៊ីនៅ​ក្នុង​តំបន់ Crimea៕

XS
SM
MD
LG