ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​រឹត​បន្តឹង​ទៅ​លើ​ការ​រត់​គេច​ខ្លួន​របស់​ឧក្រិដ្ឋជន​សង្រ្គាម​នៅ​សហរដ្ឋអាមេរិក​ និង​នៅ​កន្លែង​ផ្សេង​ទៀត


ព្រិល​ធ្លាក់​លើ​ដំបូល​ផ្ទះ​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​គេ​ហៅ​ថា Freudenberg ដែល​ជា​បណ្តុំ​ផ្ទះ​ឈើ​ពាក់​កណ្តាល​ សង់​ក្នុង​សតវត្សរ៍​ទី១៧ នៅ​ចំ​កណ្តាល​រដ្ឋ North Rhine-Westphalia ប្រទេស​អាល្លឺម៉ង់។
ព្រិល​ធ្លាក់​លើ​ដំបូល​ផ្ទះ​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​គេ​ហៅ​ថា Freudenberg ដែល​ជា​បណ្តុំ​ផ្ទះ​ឈើ​ពាក់​កណ្តាល​ សង់​ក្នុង​សតវត្សរ៍​ទី១៧ នៅ​ចំ​កណ្តាល​រដ្ឋ North Rhine-Westphalia ប្រទេស​អាល្លឺម៉ង់។

អង្គជំនុំ​ជម្រះ​វិសាមញ្ញ​អាហ្រ្វិក​ក្នុង​សាលាក្តី​នៅ​ប្រទេស​សេណេហ្គាល់ ​ដែល​បង្កើត​ឡើង​ដោយ​សហព័ន្ធ​អាហ្រ្វិក​ បាន​កាត់ទោស​ លោក​ Hissene Habre​ អតីត​ប្រធានាធិបតី​ប្រទេស​ឆាត​ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។​ នេះ​គឺ​ជា​ការ​ផ្តន្ទាទោស​លើក​ដំបូង​ទៅ​លើ​អតីត​មេដឹក​នាំ​ប្រទេស​ ដោយ​តុលាការ​ប្រទេស​ផ្យេង​ទៀត​អំពី​បទរំលោភ​សិទ្ធិ​មនុស្ស។​

ឥឡូវ​នេះ​វា​កាន់​តែ​ពិបាក​ សម្រាប់​ឧក្រិដ្ឋជន​សង្រ្គាម​ក្នុង​ការគេច​ចេញ​ពី​សំណាញ់​ច្បាប់។​ យោង​តាម​សេចក្តី​រាយការណ៍​របស់​លោក​ Jerrry Young ​នៃ​ VOA​ បាន​ឲ្យ​ដឹង​ថា​ ស្ថាប័ន​ប៉ូលីស​ដែល​មាន​បចេ្ចកវិទ្យា​ខ្ពស់​ និង​ប្រព័ន្ធ​ច្បាប់​អន្តរជាតិ ​ដែល​បាន​រឹតបន្តឹង​ជាងមុន​ កំពុង​តែ​ជួយ​តាមដាន​ និង​ផ្តន្ទាទោស​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។

សំណួរ​ទាក់ទិន​នឹង​យុត្តិធម៌​កំពុង​តែ​ចោទសួរ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន។ ​ការ​ចោទ​ប្រកាន់​ទៅ​លើ​ឧក្រិដ្ឋជន​សង្រ្គាម​ និង​ការ​សម្លាប់​រង្គាល​កំពុង​តែ​ត្រូវ​បាន​ផ្តន្ទាទោស​ក្នុង​បន្ទប់​សវនការ​ទាំងឡាយ​នៅ​ក្នុង​ទីក្រុង​ឡាអេ​ សហរដ្ឋអាមេរិក​ និង​នៅប្រទេស​ផេ្សង​ទៀត។

កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ឧសភា​កន្លង​ទៅ​នេះ​ អង្គជំនុំ​ជម្រះ​វិសាមញ្ញ​អាហ្រ្វិក​ក្នុង​សាលាក្តី​នៅ​ប្រទេស​សេណេហ្គាល់ ​ដែល​បង្កើត​ឡើង​ដោយ​សហព័ន្ធ​អាហ្រ្វិក​ បាន​កាត់ទោស​ លោក​ Hissene Habre​ អតីត​ប្រធានាធិបតី​ប្រទេស​ឆាត​ ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។​ នេះ​គឺ​ជា​ការ​ផ្តន្ទាទោស​លើក​ដំបូង​ទៅ​លើ​អតីត​មេដឹក​នាំ​ប្រទេស​ ដោយ​តុលាការ​ប្រទេស​ផ្យេង​ទៀត​អំពី​បទរំលោភ​សិទ្ធិ​មនុស្ស។​

ឧត្តម​ស្នងការ​ជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ លោក​ Zied Ra'ad al-Hussein​ បាន​បញ្ជាក់​ថា ​ការ​កំណត់​សំណុំរឿង​ ​គឺ​ផ្អែក​ទៅ​លើ​ការ​ផ្តន្ទាទោស​របស់​លោក Habre ដោយ​លោក​បាន​ថ្លែង​ថា៖ ​«នៅ​ក្នុង​ពិភពលោក​ដែល​គួរ​ឲ្យ​ភ័យខ្លាច​ ដែល​បណ្តាល​មក​ពី​អំពើ​ឃោរឃៅ​ទាំងឡាយ​ សាលក្រម​នេះ​ពិត​ជា​មានន័យ​ចំពោះ​ពិភពលោក​ទាំង​មូល»។

ប៉ុន្តែ​លោក​អតីត​ប្រធានាធិបតី​ប្រទេស​ឆាត​រូប​នេះ​អះអាង​ថា​ សាលក្រម​របស់​ តុលាការ​អង្គជំនុំ​ជម្រះ​អាហ្រ្វិក​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សេណេហ្គាល់​ មិនមាន​សុពលភាព​ទៀត​ទេ។​ មេធាវី​របស់​លោក​ Habre​ គឺ​លោក​ Francois Serres បាន​បកស្រាយ​ពី​ជំហរ​របស់​លោក​តាមរយៈ​ប្រព័ន្ធ​ Skype​ មក​កាន់​ VOA ថា​៖

«លោក​ Habreបាន​ទទួល​ការ​កាត់ទោស​ម្តង​រួច​ទៅ​ហើយ​កាល​ពីឆ្នាំ​២០០០ ​នៅក្នុង​ប្រទេស​សេណេហ្គាល់។​ ដូច្នេះ​ជំហរ​របស់​យើង​តាំង​ពី​ដើម​មក​នោះ​ គឺ​ជា​បញ្ហា​ដែល​កើត​ឡើង​ម្តង​រួច​មក​ហើយ។​ លោកHabre​ មិន​អាច​ទទួល​ការ​កាត់ទោស​ម្តង​ទៀត​បាន​ទេ​ ដោយ​សារ​តែ​ការ​សម្រេច​ចិត្ត​ក្នុង​រឿង​នយោបាយ​របស់​ប្រធាធិបតី​ប្រទេស​ សេណេហ្គាល់ ​ ដែល​ជា​ភាគី​នៃ​ការ​សម្រេច​របស់​តុលាការ​កំពូល​ប្រទេស​ សេណេហ្គាល់ ​ថា​លោកHabreមិន​គួរ​ទទួល​ការ​កាត់ទោស​ម្តង​ទៀត​នោះ​ទេ​»។

ការ​កាត់ទោស​លោក​ Habreមួយ​ផ្នែក​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​សេណេហ្គាល់ ដោយ​សារ​តែ​មេ​ដឹកនាំ​អាហ្រ្វិក​បាន​ជំទាស់​ជា​យូរ​មក​ហើយ​ ដោយ​មិន​ឲ្យ​មានការកាត់ទោស​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ICC ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡាអេ​នោះ​ទេ។​ ពួកគេ​និយាយ​ថា ICCកាត់ទោស​ជនជាតិ​អាហ្រ្វិក​ដោយ​អយុត្តិធម៌។

លោក​ Ralph Steinhardt សាស្រ្តាចារ្យ​ផ្នែក​ច្បាប់​អន្តរជាតិ​ នៃ​សកលវិទ្យាល័យ George Washington ថ្លែង​ថា​ ខណៈពេល​ដែល​ព្រឹទ្ធសភា​អាមេរិក​មិន​ទាន់​បាន​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​បង្កើតICC ផង​នោះ​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​គាំទ្រ​យ៉ាង​ខ្លាំងក្លាទៅ​លើ​កិច្ចប្រឹងប្រែង​របស់​តុលាការ​មួយ​នេះ។

«មាន​កិច្ចសហប្រតិបត្តិការ​ក្រៅ​ផ្លូវការ​មួយ​ចំនួន​ កើត​ឡើង​រវាង​សហរដ្ឋអាមេរិក​ និង​ភាគី​ដែល​ពិនិត្យ​មើល​ដំណើរ​ការវិវត្ត ​និង​ប្រតិបត្តការ​របស់​ ICC»។

សហរដ្ឋអាមេរិក​មាន​ច្បាប់​ផ្ទាល់​ខ្លួន​ផ្អែក​តាម​ករណី​នីមួយៗ​ រួមទាំង​ច្បាប់​កាត់ទោស​ជនបរទេស​ផង​ដែរ​ ដែល​អាច​ឲ្យ​អាជ្ញាធរ​តុលាការ​សហព័ន្ធ​ធ្វើ​ការ​កាត់ទោស​ករណី​ពាក់ព័ន្ធ​នឹង​ការ​បង្ក​របួសស្នាម​ដល់​ជន​បរទេស​នៅ​ក្រៅ​ប្រទេស។

ច្បាប់​ផ្សេង​ទៀត​ដែល​ជាប់​ទាក់ទង​ជា​ពិសេស​ទៅ​នឹង​ការ​ធ្វើ​ទារុណកម្ម​ទៅ​លើ​ជន​រងគ្រោះ ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​រដ្ឋាភិបាល​សហព័ន្ធ​ក្រុងវ៉ាស៊ីនតោន​ ប្រឆាំង​នឹង​អតីត​មេបញ្ជាការ​យោធា​សូម៉ាលី​រស់នៅ​សហរដ្ឋអាមេរិក។

លោក Yusuf Abdiត្រូវ​បាន​កាត់ទោស​ពី​បទឧក្រិដ្ឋកម្ម​សង្រ្គាម​អំឡុង​ពេល លោកMohamed Siad Barreកាន់កាប់​ប្រទេស។

លោកស្រី Kathy Roberts ប្រធាន​ក្រុម​ប្រឹក្សា​សម្រាប់​ករណី​នេះ​ មក​ពី​មជ្ឈមណ្ឌល​ ដើម្បី​យុត្តិធម៌​ និង​ការ​ទទួល​ខុសត្រូវ​ បាន​ថ្លែង​ប្រាប់​VOA ​តាមរយៈ​ Skype ​ថា​៖

«សភា​បាន​អនុម័ត​ច្បាប់​ការពារ​ការ​ធ្វើ​ទារុណកម្ម​ទៅ​លើ​ជន​រងគ្រោះ​ ដែល​ច្បាប់​នេះ​បកស្រាយ​ពី​សកម្មភាព​ជាក់លាក់​ មិន​មែន​សម្រាប់​តែ​ជនបរទេស​នោះ​ទេ​ ប៉ុន្តែ​ក៏​សម្រាប់ជនជាតិ​អាមេរិកាំង​ផងដែរ​ ក្នុង​ករណី​ធ្វើ​ទារុណកម្ម​ និង​សេចក្តី​សង្ខេប​ពី​ការ​កាត់ទោស។​ ការ​ទាមទារ​របស់​យើង​ពី​ករណី​ធ្វើ​ទារុណកម្ម​ និង​សេចក្តី​សង្ខេប​ពី​ការ​កាត់ទោស ​«ដែល​បាន​កត់ត្រា​ដោយ​សភា»​ បាន​បញ្ជាក់​យ៉ាងច្បាស់​ពី​ការ​អនុវត្តនៅ​តុលាការ​ក្រៅ​ប្រទេស​ និង​នៅ​ក្នុង​តំបន់​ផងដែរ​»។

លោកស្រី Robertsថ្លែង​ថា ​ករណី​នេះ​ប្រហែល​ជា​ត្រូវ​បញ្ចូន​ទៅ​តុលាការ​កំពូល​ សហរដ្ឋអាមេរិក​ និង​ធ្វើ​ឲ្យ​ប្រាកដ​ពី​ការ​កាត់ទោស​ក្រុម​ជន​ដៃ​ដល់​ ដែល​អាច​ធ្វើ​ដំណើរឆ្លង​កាត់​ព្រំដែន​ ប៉ុន្តែ​ជន​រងគ្រោះ​ពី​អំពើ​ឧក្រិដ្ឋកម្ម​នេះ​មាន​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ មិន​ថា​ពួកគេ​ស្ថិត​នៅ​កន្លែង​ណា​នោះ​ទេ៕

XS
SM
MD
LG