ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin គំរាម​ផលិត​កាំជ្រួច​មីស៊ីល​ ប្រសិន​បើ​អាមេរិក​ផលិត​កាំជ្រួចមីស៊ីលដែរ


រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin
រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin

លោក Putin បាន​ថ្លែង​ទៅ​បណ្តា​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​ថា​ ការដកខ្លួន​របស់​សហរដ្ឋអាមេរិក​ចេញ​ពី​សន្ធិសញ្ញា​នេះ​ នឹង​មាន​ន័យ​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនធ្វើ​សេចក្តី​សន្និដ្ឋាន​ថា ​ខ្លួន​មាន​អាវុធ​ទាំងនេះ​ និង​ថា​ ក្រុងម៉ូស្គូ​នឹង​ធ្វើ​ដូចគ្នា​ដែរ។

ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin កាល​ពីថ្ងៃពុធ​បាន​ថ្លែង​ថា​ ប្រទេស​របស់​លោក​នឹង​ចាប់ផ្តើម​ផលិត​កាំជ្រួច​មីស៊ីល​វង់​ប្រតិបត្តិការ​មធ្យម​ ប្រសិន​បើ​សហរដ្ឋ​អាមេរិក​ចាកចេញ​ពី​កិច្ចព្រមព្រៀង​ខាង​សព្វាវុធ​ ដែល​ជា​កិច្ចព្រមព្រៀង​ដ៏​សំខាន់​មួយ​ ហើយ​អាមេរិក​ក៏​ចាប់ផ្តើម​ផលិត​អាវុធ​ដែរ​នោះ។

លោក Putin បាន​ថ្លែង​ទៅ​បណ្តា​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​ថា​ ការដកខ្លួន​របស់​សហរដ្ឋអាមេរិក​ចេញ​ពី​សន្ធិសញ្ញា​នេះ​ នឹង​មាន​ន័យ​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនធ្វើ​សេចក្តី​សន្និដ្ឋាន​ថា ​ខ្លួន​មាន​អាវុធ​ទាំងនេះ​ និង​ថា​ ក្រុងម៉ូស្គូ​នឹង​ធ្វើ​ដូចគ្នា​ដែរ។

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​ប្រាប់​ក្រុមរដ្ឋមន្រ្តី​របស់​អង្គការ​អូតង់​នៅក្នុង​ទីក្រុង​ប្រ៊ុចសែល​កាល​ពី​ថ្ងៃអង្គារ​ថា​ អាមេរិក​នឹង​ចាប់ផ្តើម​ដំណើរការ​ដែល​មាន​រយៈពេល៦ខែ​នៃ​ការដក​សហរដ្ឋអាមេរិក​ចេញ​ពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​វង់​ប្រតិបត្តិការ​មធ្យម​ក្នុង​រយៈពេល ៦០ថ្ងៃ ប្រសិនបើ​ទីក្រុង​ម៉ូស្គូ​មិនគោរព​តាម​សន្ធិសញ្ញា​នេះ។

លោក Pompeo បាន​ចោទប្រកាន់​រុស្ស៊ី​ថា​ បាន​ដាក់ពង្រាយ កាំជ្រួច​មីស៊ីល SSC-8 បាញ់ចេញ​ពី​ដី​នៅតាម​សមរភូមិ​ប្រយុទ្ធ​នានា និង​កាំជ្រួញម៉ីស៊ីល​វង់ប្រតិបត្តិការ​មធ្យម​ ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន។ រដ្ឋាភិបាល​ក្រុងម៉ូស្គូ​បាន​ច្រានចោល​ការ​ចោទប្រកាន់​ទាំងនេះ។ លោក Pompeoបាន​ប្រាប់​ក្រុមអ្នកសារព័ត៌មាន​នៅក្នុង​ទីក្រុង​ប្រ៊ុចសែល​ថា «វាគ្មាន​ប្រយោជន៍​អ្វី​នោះ​ទេ​ដែល​ត្រូវ​មាន​សហរដ្ឋអាមេរិក​នៅ​ក្នុងសន្ធិសញ្ញា​ដែល​រារាំង​ដល់​លទ្ធភាព​បស់​យើង​នៅក្នុងការ​ឆ្លើយតប​ទៅនឹង​ការរំលោភបំពាន​នានា​របស់​រុស្ស៊ីនោះ។ រុស្ស៊ី​បានផ្លាស់ប្តូរ​គន្លង​នៃ​ការ​កាត់បន្ថយ​ហានិភ័យ​នុយក្លេអ៊ែរ​នៅក្នុង​ទ្វីបអឺរ៉ុប»៕

XS
SM
MD
LG