ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ពូទីន​ពន្យារ​​ពិធី​រំឭក​ខួប​៧៥​ឆ្នាំ​នៃ​ជ័យជម្នះ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​ដោយ​សារ​កូវីដ១៩


ប្រធានាធិបតីរុស្ស៊ីលោក Vladmir Putin ទស្សនាការដង្ហែក្បួនយោធាដើម្បី​រំឭក​ដល់​ខួប​ទី​៧៥​នៃ​ជ័យជម្នះ​លើ​ក្រុម​ណាស៊ីអាល្លឺម៉ង់​កាល​ពី​អំឡុង​សង្គ្រាម​លោក​លើក​ទី​២ នៅទីលាន Red Square ក្នុងក្រុងមូស្គូ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាល​ពី​ថ្ងៃ​អង្គារ​បាន​សម្រេចយក​ថ្ងៃ​ទី​២៤ ខែ​មិថុនា​ជា​កាល​បរិច្ឆេទ​ថ្មី​នៃ​ពិធី​ព្យុហយាត្រា​យោធា​ដើម្បី​រំឭក​ដល់​ខួប​ទី​៧៥​នៃ​ជ័យជម្នះ​លើ​ក្រុម​ណាស៊ីអាល្លឺម៉ង់​កាល​ពី​អំឡុង​សង្គ្រាម​លោក​លើក​ទី​២។ ​

ប្រទេស​រុស្ស៊ី​តែង​ប្រារព្ធ​ទិវា​ជ័យជម្នះ​នេះ​ក្នុង​ថ្ងៃ​ទី​៩ ខែ​ឧសភា ដោយ​មានការ​បង្ហាញ​ក្បួន​ដង្ហែ​យោធាដែល​មាន​ទាហាន​រាប់​ពាន់​និង​រថពាស​ដែក​ជា​ច្រើន​ចូល​រួម​នៅ​ទី​លាន​ក្រហម (Red Square) នៃ​រដ្ឋធានី​ម៉ូស្គូ ព្រម​ទាំង​មាន​យន្តហោះ​យោធា​ហោះ​សម្តែង​ពី​លើ​ទៀត។

ប៉ុន្តែ​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ លោក​ពូទីន​បាន​សម្រេច​ពន្យារ​បុណ្យ​ខួប​ពិសេស​៧៥​ឆ្នាំ​ក្នុង​ឆ្នាំ​នេះ​ដោយ​សារ​រុស្ស៊ី​ស្រវ៉ាស្រទេញ​យ៉ាង​លំបាក​ក្នុង​ការ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ដោយ​មាន​ក្រុម​អតីតយុទ្ធជន​រុស្ស៊ី​ក៏​បាន​ទទូច​ឲ្យ​វិមាន​ក្រឹមឡាំងលុប​ចោល​ពិធី​ឆ្នាំ​នេះ​ដោយ​សារ​ការ​បារម្ភ​ខាង​សុខភាព។

គិត​មក​ត្រឹម​ថ្ងៃ​អង្គារ រុស្ស៊ី​មាន​ការ​ឆ្លង​វីរុស​កូរ៉ូណា​សរុប​ជាង​៣៦០.០០០​ករណី​និង​អ្នក​ស្លាប់​ពី​ជំងឺ​កូវីដ១៩​ចំនួន​ជាង​៣.៨០០​នាក់៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG