ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Putin និង​Hollande សង្ឃឹម​ថា​កិច្ចព្រមព្រៀង​ឈប់បាញ់គ្នា​មួយ​នឹង​កើត​ឡើង


ប្រធានាធិបតី​រុស្ស៊ី​ លោក ​Vladimir Putin ​(រូប​ស្តាំ​) ​និង​ប្រធានាធិបតី​បារាំង​ លោក Francois Hollande ​ស្ថិត​នៅក្នុង​ជំនួប​នៅ​ព្រលានយន្តហោះ​ Vnukovo ​ក្នុង​ទីក្រុងម៉ូស្គូ​ កាល​ពី​ថ្ងៃ​សៅរ៍ ​ទី​៦ ​ខែ​ធ្នូ ​ឆ្នាំ​២០១៤។ (រូបថតដោយ: AP/Maxim Zmeyev, Pool)
ប្រធានាធិបតី​រុស្ស៊ី​ លោក ​Vladimir Putin ​(រូប​ស្តាំ​) ​និង​ប្រធានាធិបតី​បារាំង​ លោក Francois Hollande ​ស្ថិត​នៅក្នុង​ជំនួប​នៅ​ព្រលានយន្តហោះ​ Vnukovo ​ក្នុង​ទីក្រុងម៉ូស្គូ​ កាល​ពី​ថ្ងៃ​សៅរ៍ ​ទី​៦ ​ខែ​ធ្នូ ​ឆ្នាំ​២០១៤។ (រូបថតដោយ: AP/Maxim Zmeyev, Pool)

ប្រធានាធិបតី​ Francois Hollande នៃ​ប្រទេស​បារាំង ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​ដ៏សំខាន់​មួយទៅ​កាន់​ទីក្រុង​ម៉ូស្គូ​កាល​ពី​ថ្ងៃ​សៅរ៍ ​ជាការ​សម្តែង​សុច្ឆន្ទៈ​ដ៏​កម្រ​មួយ​នៅ​ពេល​ដែល​មាន​ការ​តាន​តឹងខ្លាំង​លើ​ជម្លោះ​ដែល​កំពុងបន្ត​មានឡើងនៅ​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ ហើយនិងការ​សម្រេចចិត្ត​របស់​បារាំង​បញ្ឈប់​ការ​ប្រគល់​នាវា​ចំបាំង​២​គ្រឿង​ទៅ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ។

ការ​ឈប់​សំចត​ដោយ​គ្មាន​ការ​រំពឹង​ទុក​មួយ​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ​ដោយ​មេដឹកនាំ​បារាំង ​នៅពេល​ដែល​លោក ​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស Kazakhstan វិល​ត្រឡប់​ទៅ​កាន់​ទីក្រុង​ប៉ារីស​វិញ ​បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ជាប្រមុខ​រដ្ឋ​តែ​មួយ​គត់មក​ពីអំណាច​សំខាន់​ៗ​នៃ​ប្រទេស​លោក​ខាង​លិចទៅ​បំពេញ​ទស្សនៈ​កិច្ចប្រទេស​រុស្ស៊ី​ចាប់​តាំង​ពីប្រទេស​នេះ ​យក​ឧបទ្វីបCrimea ​នៃ​ប្រទេសអ៊ុយក្រែន​ធ្វើ​ជា​ឧបសម្ព័ន្ធ​របស់​ខ្លួនចាប់​តាំង​ពី​ខែ​មិនា​មក។

ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​ ដែល​ផ្ទុយ​ពិធីការ​ទាំង​ស្រុង ​បាន​ធ្វើ​ឡើង​នៅ​ចំណត​អាកាស​យាន​ទីក្រុង​ម៉ូស្គូជាជាង​នៅ​មហាសាល​របស់​វិមាន​ទីក្រុងក្រែម​ឡាំងឬ​ក៏​គេហដ្ឋាន​របស់​លោក​ Putin ​កើត​មានឡើង​នៅពេល​ដែល​សេដ្ឋ​កិច្ច​របស់​រុស្ស៊ី ​ឆ្ពោះ​ទៅ​កាន់​ការមិន​រីក​ចម្រើន​ជាលើក​ទី​មួយ​នៅ​ក្នុង​រយៈ​ពេល​៦​ឆ្នាំ​នេះ ​ហើយ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ ​បានឯកោ​ជាង​ពេល​ណា​ៗ​ទាំងអស់​ចំពោះ​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

ប្រធានា​ធិបតី Putin នៃ​ប្រទេស​រុស្ស៊ី ​និយាយនៅ​ក្នុង​កំណត់​សម្គាល់​តាម​ទូរទស្សន៍​បន្ទាប់​ពីជំនួប​ជាមួយ​ប្រធានាធិបតី​បារាំង Hollande ថា ​ខ្ញុំ ​មាន​សេចក្តី​សង្ឃឹម​យ៉ាង​ខ្លាំង​ថា ​ក្នុង​ពេល​អនាគត​ឆាប់​ៗ​នេះ ​យើង​នឹង​មាន​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​មួយ៕

XS
SM
MD
LG