ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អ៊ុយក្រែន​បញ្ចប់​បទ​ឈប់បាញ់​គ្នា​ជា​ឯកតោភាគី


ការិយាល័យ​របស់​ប្រធានា​ធិបតី​បារាំង​ប្រាប់​ឲ្យ​ដឹង​ថា ​មេដឹកនាំ​នៃ​ប្រទេស​អ៊ុយក្រែន​និង​រុស្ស៊ី ​បាន​ព្រម​ព្រៀង​ធ្វើ​ការ​ឆ្ពោះ​ទៅ​កាន់​បទ​ឈប់​បាញ់​គ្នា​​ជា​ទ្វេភាគី។
ការិយាល័យ​របស់​ប្រធានា​ធិបតី​បារាំង​ប្រាប់​ឲ្យ​ដឹង​ថា ​មេដឹកនាំ​នៃ​ប្រទេស​អ៊ុយក្រែន​និង​រុស្ស៊ី ​បាន​ព្រម​ព្រៀង​ធ្វើ​ការ​ឆ្ពោះ​ទៅ​កាន់​បទ​ឈប់​បាញ់​គ្នា​​ជា​ទ្វេភាគី។

ការិយាល័យ​របស់​ប្រធានា​ធិបតី​បារាំង​ប្រាប់​ឲ្យ​ដឹង​ថា ​មេដឹកនាំ​នៃ​ប្រទេស​អ៊ុយក្រែន​និង​រុស្ស៊ី ​បាន​ព្រម​ព្រៀង​ធ្វើ​ការ​ឆ្ពោះ​ទៅ​កាន់​បទ​ឈប់​បាញ់​គ្នាជា​ទ្វេភាគី​រវាង​រដ្ឋាភិបាល​ទីក្រុង​គាវ​និង​កង​កម្លាំង​ដែល​លម្អៀង​ទៅ​ប្រទេស​រុស្ស៊ី ​នៅ​ពេល​ដែលការ​ឈប់​បាញ់​គ្នាជា​ឯកតោភាគី​ ​ដែល​បាន​ប្រកាស​ដោយ​រដ្ឋាភិបាល​ទីក្រុង​គាវនៅ​ថ្ងៃ​ទី​២០ ​ខែ​មិថុនា ​នឹង​ត្រូវ​ផុត​កំណត់។

សេចក្តី​ថ្លែង​ការណ៍​ពី​ការិយាល័យ​ប្រធានាធិបតីបារាំង​ Francois Hollande ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ការ​ហៅ​ទូរស័ព្ទ​រវាង​មេដឹកនាំ​ទាំង​៤​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​រវាង​ប្រធានាធិបតី​អ៊ុយក្រែន Petro Poroshenko លោកស្រី​អធិការបតី​អាល្លឺម៉ង់​ Angela Merkel ​ប្រធានា​ធិបតី​រុស្ស៊ី Vladimir Putin ​និងប្រធានា​ធិបតី​បារាំង​ Francois Hollande។ ​សេចក្តីថ្លែងការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក Poroshenko ​និង​លោក​ Putin ក៏​បាន​ព្រម​ព្រៀង​គ្នាបង្កើត​ការ​ត្រួតត្រា​ព្រំដែន​ឲ្យ​មាន​ប្រសិទ្ធភាពហើយ​នឹង​ពិភាក្សាពី​ការ​ដោះលែង​ពួក​អ្នកទោស។

​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​និយាយ​ថា ​លោក Putin បាន​សង្កត់ពី​សារៈសំខាន់​នៃ​ការ​បន្ត​ការ​ឈប់​បាញ់​គ្នាហើយ​នឹង​បង្កើត​យន្តការ​មួយ​អាច​ទុក​ចិត្ត​បាន​ដើម្បី​គ្រប់គ្រងការ​ឈប់​បាញ់​គ្នា​ ដោយ​មានអង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ក្នុង​អឺរ៉ុប​ដើរ​តួនាទី​ដ៏​សំខាន់៕

XS
SM
MD
LG