ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ពូទីន​ថ្លែង​សុន្ទរកថា​ថ្នាក់ជាតិ​ ខណៈ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច


ប្រធានាធិបតីរុស្ស៊ី​ លោក​ពូទីន​ កំពុង​មាន​ប្រសាសន៍​នៅក្នុង​សន្និសីទ​ព័ត៌មាន​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ទីក្រុង​មូស្គូ​ កាលពី​ថ្ងៃទី​១៨ ​ខែធ្នូ​ ឆ្នាំ២០១៤។​
ប្រធានាធិបតីរុស្ស៊ី​ លោក​ពូទីន​ កំពុង​មាន​ប្រសាសន៍​នៅក្នុង​សន្និសីទ​ព័ត៌មាន​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ទីក្រុង​មូស្គូ​ កាលពី​ថ្ងៃទី​១៨ ​ខែធ្នូ​ ឆ្នាំ២០១៤។​

ប្រធានា​ធិបតី​ Vladimir Putin នៃ​ប្រទេស​រុស្ស៊ី ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា ​លោក ​មាន​ទំនុក​ចិត្ត​ថា ​ការ​ត្រដាប​ត្រដួស​ផ្នែក​សេដ្ឋ​កិច្ចរបស់​រុស្ស៊ី នឹង​ងើប​ឡើង​វិញ​នៅ​ក្នុង​រយៈ​ពេល​២ឆ្នាំ​ហើយ​ប្រាក់​រូប​ (Ruble) ​នឹង​មាន​ស្ថេរភាព​វិញ​បន្ទាប់ការធ្លាក់ចុះ​តម្លៃ​យ៉ាង​ខ្លាំង​ ក៏ប៉ុន្តែ ​មិន​បាន​ផ្តល់របៀប​ដោះ​ស្រាយ​ពី​វិបត្តិ​នេះ​ទេ។

នៅឯ​សន្និសីទសារព័ត៌មាន​ដែល​មាន​រយៈ​ពេល​៣​ម៉ោង​នៅ​ចុងឆ្នាំ​ ​លោក ពូទីន​ (Putin) ​បាន​និយាយ​ថា ​ក្រុម​មន្រ្តី​ធនាគារ​កណ្តាល​ និង​សេដ្ឋកិច្ចកំពុង​ធ្វើ​ការ​សម្រេច​ដ៏​សមរម្យ​ និង​ត្រឹម​ត្រូវ​ដើម្បីធ្វើ​ឲ្យ​មានស្ថេរភាពដល់​តម្លៃ​រូបិយប័ណ្ណ​ ​ទោះបី​សេដ្ឋ​កិច្ច​របស់​ប្រទេស​នេះ ឆ្ពោះ​ទៅ​កាន់​ការ​មិន​រីក​ចម្រើននៅ​ឆ្នាំ​ក្រោយ​ក៏ដោយ។

លោក​បាន​ព្យាករណ៍​ថាពេល​វេលា​ប្រសើរ​នៅ​ពេល​ខាង​មុខ​សម្រាប់​រុស្ស៊ី ​មិន​មែន​ពេលភ្លាម​ៗ​នេះ​ទេ ទោះបី​តម្លៃ​ប្រេង​ពិភពលោកនៅ​តែ​ទាប​ឬក៏​ធ្លាក់​ចុះ​បន្ថែម​ទៀត ​ដែល​កំពុង​កាត់​បន្ថយ​ប្រាក់​ចំណូល​កាន់​តែ​ខ្លាំង​ឡើង​ពី​ការ​នាំ​ចេញ​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ។

​លោក​និយាយ​បន្ត​ទៀត​ថា ​សេដ្ឋ​កិច្ច ​អាច​ងើប​ឡើង​កាន់​តែ​ឆាប់​រហ័ស ​ប្រសិន​បើ​កត្តា​ខាង​ក្រៅ ​ផ្លាស់​ប្តូរ​ឲ្យ​ប្រសើរឡើង​នោះ។ ​លោក Putin ក៏​បាន​និយាយ​ដែរ​ថា ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​លោក​ខាង​លិច ​ប្រឆាំង​ប្រទេស​រុស្ស៊ី​ពី​ព្រោះ​តែ​ការ​ពាក់​ព័ន្ធ​របស់​ខ្លួនក្នុង​ប្រទេស​អ៊ុយក្រែន ​មាន​ការ​ទទួល​ខុស​ត្រូវ​ប្រ​ហែលពី​២០​ទៅ​៣០​ភាគរយចំពោះ​វិបត្តិ​ហិរញ្ញវត្ថុ​នៅពេល​បច្ចុប្បន្ននេះ​។

លោក ​បាន​និយាយ​ទៀត​ថា រូបិយប័ណ្ណ​បម្រុង​របស់​រុស្ស៊ី ​មាន​គ្រប់​គ្រាន់​ដើម្បី​ធ្វើឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី​មាន​ស្ថេរភាព។ ក៏ប៉ុន្តែ ​បា្រក់រូប (Ruble) ​បាន​ធ្លាក់ចុះ​តម្លៃបើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រាក់​ដុល្លារ​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​សន្និសីទ​កាសែត​របស់​លោកពូទីន​ (Putin) ​ដោយ​មាន​ការ​លក់​ក្នុង​តម្លៃ​៦១រូប​ក្នុង​មួយ​ដុល្លារ​សហរដ្ឋអាមេរិក។

រូបិយប័ណ្ណ ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាបថ្មី​មួយ​កាល​ពី​ថ្ងៃ​អង្គារ ​ដែល​ជំរុញ​ឲ្យ​ធនាគារកណ្តាល​រុស្ស៊ី​ធ្វើ​ការ​បញ្ជាក់​ប្រាប់​ឡើង​វិញ​ដល់​ធនាគារ​ និង​ក្រុម​ហ៊ុន​ហិរញ្ញវត្ថុ​ថា​ខ្លួន​នឹង​ផ្តល់​មូលធន​បន្ថែមទៀត​ប្រសិន​បើ​ចាំបាច់៕

XS
SM
MD
LG