បាតុកម្មនៅរដ្ឋធានីអាល្លឺម៉ង់ ក្រោយការស្លាប់របស់ស្ត្រីអ៊ីរ៉ង់
- Reuters
មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងបែរឡាំងរបស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសុក្រទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីតវ៉ាចំពោះការស្លាប់របស់អ្នកនាង Mahsa Amini អាយុ ២២ ឆ្នាំ នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស។ ចំណែកនៅក្នុងប្រទេសអ៊ីរ៉ង់វិញ ក្រុមបាតុករបន្តប៉ះទង្គិចដោយហិង្សាជាមួយប៉ូលិសកាលពីព្រឹកថ្ងៃសុក្រ ហើយទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់បានបញ្ជាក់ថាអាចមានមនុស្សរហូតដល់២៦នាក់បានស្លាប់។