ពួកមន្ត្រីអាល្លឺម៉ង់និយាយថាការស៊ើបអង្កេតមួយក្នុងការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រនៅឆ្នាំ២០២១លើការិយាល័យផែនទីជាតិបានរកឃើញថា«តួអង្គរដ្ឋចិន»ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនោះ។ នៅក្នុងការឆ្លើយតប ក្រសួងការបរទេសអាល្លឺម៉ង់បានកោះហៅឯកអគ្គរដ្ឋទូតចិនជាលើកទី១ចាប់តាំងពីឆ្នាំ១៩៨៩មក បន្ទាប់ពីការបង្ក្រាបនៅទីលានTiananmen។
ដោយនិយាយជាមួយពួកអ្នកយកព័ត៌មានកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសលោក Sebastian Fischerបាននិយាយថារដ្ឋាភិបាលអាល្លឺម៉ង់មាន«ព័ត៌មានដែលអាចទុកចិត្តបានមកពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់យើង»ស្តីពីប្រភពនៃការវាយប្រហារនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Nancy Faeserបានបញ្ជាក់នៅក្នុងសេចក្តីថ្លែង ការណ៍ថាអាល្លឺម៉ង់បានបង្កើនការការពាររបស់យើងយ៉ាងខ្លាំងប្រឆាំងនឹងប្រភេទនៃការគំរាមកំហែងប្រហាក់ប្រហែលគ្នានោះ។
ចំណងទាក់ទងរវាងអាល្លឺម៉ង់និងចិនបានត្រូវគេមើលឃើញជាយូរមកហើយថាខ្លាំងក្លា ក៏ប៉ុន្តែ ការតានតឹងរវាងរដ្ឋាភិបាលក្រុងប៊ែរឡាំងនិងរដ្ឋាភិបាលក្រុងប៉េកាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះកើតមានឡើងដោយសារការព្រួយបារម្ភអំពីនិន្នាការផ្តាច់ការ ការធ្វើពាណិជ្ជកម្ម និងហានិភ័យសន្តិសុខដ៏ខ្លាំងរបស់ចិន៕
វេទិកាបញ្ចេញមតិ