ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​បន្ត​កើតឡើង​នៅ​ទីក្រុង Minsk ខណៈ​លោក Putin ជូនពរ​ខួបកំណើត​លោក Lukashenko


អ្នក​គាំទ្រ​ក្រុម​ប្រឆាំង​បេឡារុស​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ក្រុង Minsk ប្រទេស​បេឡារុស កាលពី​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។
អ្នក​គាំទ្រ​ក្រុម​ប្រឆាំង​បេឡារុស​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ក្រុង Minsk ប្រទេស​បេឡារុស កាលពី​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។

បាតុករ​ជាច្រើន​ម៉ឺននាក់​បាន​តវ៉ា​នៅក្នុង​ទីក្រុង Minsk ដែល​ជា​រដ្ឋធានី​នៃ​ប្រទេស​បេឡារុស​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ចំ​ថ្ងៃ​ខួប​កំណើត​របស់​លោក​ប្រធានាធិបតី ដើម្បី​ទាមទារ​ឱ្យ​លោក​លា​ឈប់​ពី​តំណែង។

ក្រុម​បាតុករ​ដែល​កាន់​ទង់​ពណ៌​ក្រហម​និង​ស​ដែល​បាន​ក្លាយ​ជា​និម្មិតសញ្ញា​នៃ​ក្រុម​ប្រឆាំង បាន​មក​ជួបជុំ​គ្នា​នៅ​ជុំវិញ​វិមាន​លោក​ប្រធានាធិបតី Lukashenko ដោយ​ប្រឈម​មុខ​នឹង​កងកម្លាំង​សន្តិសុខ​ដែលបាន​កាន់​ខែល​ និង​គាំ​ទ្រ​ដោយ​រថយន្ត​ដឹក​អ្នកទោស​និង​រថយន្ត​ពន្លត់​អគ្គិភ័យ។

យ៉ាងហោចណាស់​មាន​បាតុករ​ចំនួន ១៤០ នាក់​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​នៅមុន​ពេល​ពួកគេ​បំបែក​គ្នា​នៅ​ពេល​រសៀល។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួង​មហាផ្ទៃ។

លោក Alexander Lukashenko ដែលមានអាយុ ៦៦ ឆ្នាំ កាលពី​ថ្ងៃ​អាទិត្យកន្លង​ទៅ​នេះ ត្រូវបាន​ប្រកាស​ថា​ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី ៩ ខែ​សីហា ក្នុងពេល​ដែល​មាន​ការចោទ​ប្រកាន់​ពី​ការ​គៃ​បន្លំ​សន្លឹក​ឆ្នោត​យ៉ាង​ច្រើន។ លោក Lukashenko ដែល​បាន​កាន់​អំណាច​រយៈ​ពេល ២៦ ឆ្នាំ ហើយ បាន​ប្រកែក​ថា​មិន​មាន​ភាព​មិន​ប្រក្រតី​នោះ​ទេ។ លោក​បាន​ដើរ​ជុំវិញ​វិមាន​របស់​លោក​ដោយ​កាន់​កាំភ្លើង​ស្វ័យប្រវត្តិ​រយៈ​ពេល​ពីរ​សប្តាហ៍​ជាប់ៗ​គ្នា។ នេះ​បើតាម​រូបថត​មួយ​ដែល​បោះពុម្ពផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន RIA របស់​រុស្ស៊ី។

អ្នកស្រី Sviatlana Tsikhanouskaya មេដឹកនាំ​ក្រុម​ប្រឆាំង បាន​ថ្លែង​ថា អ្នកស្រី​មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​នេះ​ជាដាច់​ខាត។ អ្នកស្រី​បាន​ភៀសខ្លួន​ទៅ​ប្រទេស​លីទុយអានី ដោយ​អះអាង​ថា​គឺ​ដើម្បី​សុវត្ថិភាព​កូនៗ៕

XS
SM
MD
LG