ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​បន្ត​ធ្វើឡើង​ក្នុង​ប្រទេស​ហ៊្សកដានី បើ​ទោះបី​នាយករដ្ឋមន្ត្រី​លាលែង​ចេញ​ពី​តំណែង​ក៏​ដោយ


លោក Hani Mulki នាយករដ្ឋមន្ត្រី​ហ្ស៊កដានី​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ បន្ទាប់​ពី​ពិធី​ស្បថ​ចូល​កាន់​គណៈរដ្ឋមន្ត្រី​ថ្មី​នៅ​ព្រះ​បរមរាជវាំង ក្នុង​ក្រុង Amman ប្រទេស​ហ្ស៊កដានី កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨។
លោក Hani Mulki នាយករដ្ឋមន្ត្រី​ហ្ស៊កដានី​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ បន្ទាប់​ពី​ពិធី​ស្បថ​ចូល​កាន់​គណៈរដ្ឋមន្ត្រី​ថ្មី​នៅ​ព្រះ​បរមរាជវាំង ក្នុង​ក្រុង Amman ប្រទេស​ហ្ស៊កដានី កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨។

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ប្រទេសហ៊្សកដានី​នៅ​តែ​បន្ត​កើតឡើង​រហូត​មក​ដល់​ថ្ងៃអង្គារ​នេះ​ បើទោះបី​ជា​មាន​ការ​លាលែង​ចេញ​ពី​តំណែង​របស់​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេះ​យ៉ាងណា​ក៏​ដោយ។

ប្រជាពលរដ្ឋ​ហ៊្សកដានី​រាប់ពាន់នាក់​បាន​ដើរ​ក្បួន​តវ៉ា​ឆ្ពោះ​ទៅ​ការិយាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី Hani Mulki ដែល​កំពុង​ចេញ​ពី​តំណែង​ ហើយ​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​បាតុករ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​តម្លើង​ថ្លៃ​ទំនិញ​ ក៏​ដូចជា​ផែនការ​បង្កើន​ពន្ធ ដែល​ក្រុម​អ្នក​រិះគន់​និយាយ​ថា​ជា​ការ​ដៅ​ទៅ​លើ​ពួក​អ្នកក្រ​ និង​វណ្ណៈ​កណ្តាល។

កាល​ពី​ថ្ងៃចន្ទ​លោក Mulki បាន​បញ្ជូន​លិខិត​លាលែង​របស់​លោក​ទៅ​ស្តេច Abdullah។ ក្រុម​ប៉ូលិស​បាន​ប្រវាយ​ប្រទប់​ជាមួយ​នឹង​ក្រុមបាតុករ​កាល​ពី​ល្ងាច​ថ្ងៃសៅរ៍​ និង​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ជាច្រើន​ដើម្បី​រារាំង​ពួកបាតុករ​ឲ្យ​នៅ​ឆ្ងាយ​ពី​ការិយាល័យ​នាយករដ្ឋមន្ត្រី។ ពួកបាតុករ​បាន​ស្រែក​តវ៉ា​ថា «ប្រជាពលរដ្ឋ​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល»។

កាល​ពី​ព្រឹក​ថ្ងៃសៅរ៍​ស្តេច Abdullah បាន​ជួប​ជាមួយ​នឹង​លោក Mulki រួម​ជាមួយ​នឹង
រដ្ឋមន្ត្រី​ខុទ្ទកាល័យ​ និង​មន្ត្រី​សន្តិសុខ​ជាន់​ខ្ពស់​មួយ​ចំនួន​ផងដែរ។ ទីភ្នាក់ងារ​សារព័ត៌មាន​របស់​រដ្ឋឈ្មោះ Petra បាន​ដកស្រង់​ព្រះបន្ទូរ​របស់​ស្តេច Abdullah ​ដោយ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា​ប្រជាពលរដ្ឋ​ហ៊្សកដានី​មិន​គួរ​ប្រឈម​នឹង​ភាពស្មុគស្មាញ​នៃ​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​តែ​ម្នាក់​ឯង​នោះ​ទេ។

ស្តេច Abdullah គឺ​ជា​អ្នក​សម្រេចចិត្ត​ចុងក្រោយ​ ប៉ុន្តែ​កំហឹង​របស់​សាធារណជនគឺ​សំដៅ​ទៅ​លើ​រដ្ឋាភិបាល​ដែល​តែងតាំង​ដោយ​ព្រះអង្គ​ផ្ទាល់។

ក្រុមផ្តល់​កម្ចី​បរទេស​បាន​ជំរុញ​ឲ្យ​ធ្វើ​កំណែទម្រង់​ហិរញ្ញវត្ថុ​ ដើម្បី​ជួយ​កាត់​បន្ថយ​បំណុល​សាធារណៈ​របស់​ហ៊្សកដានី​ដែល​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ​បណ្តាល​មក​ពី​ភាពចលាចល​ក្នុង​តំបន់៕

XS
SM
MD
LG