បន្ទាប់ពីលោក George Floyd ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក បានស្លាប់កាលពីថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ក្រោយពីប៉ូលិសស្បែកសម្នាក់សង្កត់ជង្គង់ពីលើករបស់លោកអស់ជាង ៨ នាទី នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota ប្រជាពលរដ្ឋនៅក្នុងទីក្រុងមួយចំនួនក្នុងពិភពលោកដូចជា ទីក្រុង Nicosia នៃប្រទេសស៊ីប ទីក្រុងប៊ែរឡាំង ទីក្រុងម៉ិកស៊ីកូស៊ីតធី និងទីក្រុងឡុងដ៏ជាដើម បានតវ៉ាអំពីការស្លាប់របស់លោក។