ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​ក្រុង​វ៉ាស៊ីនតោន​ព្យាយាម​ស្រែក​ឲ្យ​ឮ​លប់​សំឡេង​លោក Trump ក្នុង​ពិធី​នៅ​សេតវិមាន

ក្រុម​បាតុករ​ប្រមូលផ្តុំគ្នា​នៅ​យប់​ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ នៅ​ក្បែរ​សេតវិមាន មុន​លោក​ប្រធានាធិបតី Donald Trump ឡើង​ថ្លែង​សុន្ទរកថា​ទទួល​ការតែងតាំង​ជា​ផ្លូវការ​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​បរិវេណ​ភាគ​ខាងត្បូង​នៃ​សេតវិមាន។

បាតុករ​រាប់​រយ​នាក់ បាន​ប្រជុំ​គ្នា​តវ៉ា​នៅ​ជុំវិញ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​គោល​បំណងស្រែក​បំពង​សំឡេង​ និង​រាំច្រៀង​ឲ្យ​ឮ​ខ្លាំង​ជាង​សុន្ទរកថា​ទទួល​ការ​តែងតាំង​ជា​ផ្លូវ​ការ​របស់​លោក​ប្រធានាធិបតី​ Donald Trump ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ​ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​ក្នុង​សេតវិមាន​នៅ​ពេល​នោះ។​

មេដឹកនាំ​ម្នាក់​នៃ​ក្រុម​តន្ត្រី​ TOB ​របស់​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ស្រែកនៅ​ជិត​ពិធី​ក្នុង​សេតវិមាន​ថា «ខ្ញុំ​សង្ឃឹម​ថា​ លោកឮ​សំឡេង​ពួក​យើង លោក​ Trump»។ ​ក្រុម​បាតុករ​ក៏​បាន​ចាក់​ភ្លេង​ Go-Go ដែល​ជា​ភ្លេង​ប្រភេទ​ Funk ​ខណៈ​ដែល​ពួក​គេ​ហែ​ក្បួន​ទៅ​កាន់​សេតវិមាន ដែល​នៅ​ទី​នោះ លោក​ប្រធានាធិបតី ​Trump ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នក​ចូលរួម​ប្រមាណ​១.៥០០​ ដែល​អង្គុយ​ជិត​គ្នានៅ​យប់​ចុងក្រោយ​នៃ​សន្និបាត​ជាតិ​គណបក្ស​សាធារណរដ្ឋ​ ពេល​លោក​ទទួលការតែងតាំង។​

ដោយ​ទទួល​ស្គាល់​ថា​ ពេល​នេះ​កំពុង​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ក្រុម​បាតុករ​បាន​ពាក់​ម៉ាស់ ប៉ុន្តែ​គេ​មិន​បាន​រក្សា​គម្លាត​ពី​គ្នា​ទេ។​

បាតុករ​ម្នាក់​ បាន​កាន់​ស្លាក​ដែល​សរសេរ​ថា​«សុបិន​អាក្រក់​នៅ​បណ្តោយមហាវិថី Pennsylvania» ​ដែល​សំដៅ​ទៅ​លើ​ផ្លូវ​ដែល​សេតវិមាន​ស្ថិត​នៅ។​

គេ​មិន​ដឹង​ថា​តើ​លោក​ប្រធានាធិបតី​ Trump បាន​ឮ​សំឡេង​របស់​ក្រុម​បាតុករ​ដែរ​ឬ​ទេ ​ប៉ុន្តែ​មាន​ពេល​ខ្លះ​គេ​ឃើញ​អ្នក​ចូលរួម​ក្នុង​ពិធី​នៅ​សេតវិមាន​បាន​ងាក​ចុះ​ឡើង​ដើម្បី​រក​មើល​ប្រភព​នៃ​សំឡេង​ខ្លាំងៗ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG