ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករប្រឆាំង​មេដឹកនាំ​អាស៊ី​អាគ្នេយ៍​នៅ​សន្និសីទ​កំពូល​ក្នុង​ទីក្រុង​ស៊ីដនី


បាតុករ​លើក​ស្លាក​និង​បដា​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ទស្សនកិច្ច​របស់​នាយក​រដ្ឋ​មន្រ្តី​​កម្ពុជា លោក​ ហ៊ុន សែន ដែើ​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ក្នុង​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃទី​១៦ មីនា ២០១៨។
បាតុករ​លើក​ស្លាក​និង​បដា​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ទស្សនកិច្ច​របស់​នាយក​រដ្ឋ​មន្រ្តី​​កម្ពុជា លោក​ ហ៊ុន សែន ដែើ​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ក្នុង​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃទី​១៦ មីនា ២០១៨។

រូបភាព​បង្កហេតុ​របស់លោកស្រីអង់ ​សានស៊ូជី​ដែល​ជាសកម្ម​ជន​ដ៏​ល្បី​ឈ្មោះ​កាល​ពី​ពេល​មុន​ជាមួយ​រូប​របស់ Hitler ដែល​មាន​ពាក់​ពុកមាត់​និង​បដា​ដែល​ទាម​ទារ​ឲ្យ​លោកហ៊ុន ​សែន​នាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា​ចុះ​ចេញ​ពី​ដំណែង​បាន​ត្រូវបង្ហាញ​ដោយ​ពួក​បាតុករ​នៅ​ក្នុង​ទីក្រុង​ស៊ីដនីនៅ​ថ្ងៃ​សៅរ៍​នេះ​នៅ​ក្នុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ពួកមេដឹកនាំ​អាស៊ី​អាគ្នេយ៍។

​មនុស្ស​រាប់​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​នោះ​ប្រឆាំងនឹង​ភាព​អយុត្តិធម៌​នៅខាងក្រៅ​សន្និសីទ​កំពូល​ពិសេស​រវាង​ប្រទេស​អូស្រ្តាលី​និង​សមាគមអាស៊ាន ​ដែល​នៅ​ទី​នោះ​លោក​នាយករដ្ឋ​មន្រ្តី​អូស្រ្តាលី Malcolm Turnbull ​បាន​សន្យា​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស។

​ក្រុមបាតុករ​បានមក​ជួប​ជុំ​គ្នា​ដើម្បី​ជំរុញ​ឲ្យ​ដោះ​លែងអ្នក​ទោស​នយោបាយ​នៅ​ក្នុង​ប្រទេស​វៀត​ណាម ​បញ្ចប់​របប​របស់បុរស​ខ្លាំង​ ហ៊ុន ​សែន​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ហើយ​នឹង​បញ្ឈប់​ការ​បង្ក្រាប​ខាង​យោ​ធា​លើ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីង​យ៉ា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

​លោកស្រី Davy Nguyen ​ជន​ជាតិ​អូស្ត្រាលី​ដើម​កំណើត​វៀត​ណាម​បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន AFP ​ថា «​យើង​មកទី​នេះ​ដើម្បី​តវ៉ាប្រឆាំងបញ្ហានានា​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​វៀត​ណាម ​កម្ពុជា ថៃនិង​ជន​ជាតិរ៉ូ​ហ៊ីងយ៉ា។​ យើង​នៅ​ទី​នេះ​បញ្ជូនសំឡេង​យ៉ាង​ច្បាស់​ទៅ​ឲ្យ​រដ្ឋាភិបាល​ទាំង​នោះ​ថា ​អ្នកឯងមិន​ត្រូវ​រំលោភ​សិទ្ធិ​មនុស្ស​ទេ។

ពួក​មេដឹកនាំ​មក​ពី​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​រួមមាន​លោក​ហ៊ុន ​សែន ​លោកស្រី​អង់ ​សានស៊ូជី មេដឹកនាំនៃ​ប្រទេស​មីយ៉ាន់ម៉ា​និង​លោក Nguyen Xuan Phucនាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​វៀត​ណាម ​បាន​ស្ថិត​នៅ​ក្នុង​ទីក្រុង​ស៊ីដនី​ដើម្បី​ចូល​រួមការ​ចរចា។​ លោក Rodrigo Duterte ​ប្រធានា​ធិបតី​នៃ​ប្រទេស​ហ្វីលី ពីនមិន​ចូលរួម​សន្និសីទ​កំពូល​នោះ​ទេ។

មេដឹកនាំ​ទាំងអស់​នោះ​បាន​រងការ​ចោទ​ប្រកាន់​ពីការជិះ​ជាន់​សង្កត់​សង្កិន។

លោកស្រី Nguyen បាន​និយាយ​ទៀត​ថា «សន្និសីទ​កំពូល​នៅ​ទីនេះ ​ហើយ​រដ្ឋាភិបាល​អូស្រ្តាលី​ចាំ​បាច់​ធ្វើ​អ្វី​ម្យ៉ាង។ គេ​ចាំបាច់​ដាក់គិត​ពី​បញ្ហា​សិទ្ធិ​មនុស្ស​មុន​សេដ្ឋ​កិច្ច ​មុន​លុយ‍»។

បាតុករ​ផ្សេង​ទៀត​បានស្នើរ​លោក​ហ៊ុន ​សែន​ដែល​ត្រូវ​បាន​រងការ​ចោទ​ប្រកាន់​ពីការ​បញ្ជា​ឲ្យ​មានការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ខ្លាំង​ចុះ​ចេញ​ពី​ដំណែង។​ការ​តវ៉ា​ប្រ​ឆាំង​កើត​មាន​ឡើង​បន្ទាប់​ពីបាតុកម្ម​ដោយ​ពលរដ្ឋ​ខ្មែរអូស្រ្តាលី​រាប់​រយ​នាក់​ប្រ​ឆាំង​នឹង​លោក​កាលពី​ថ្ងៃ​សុក្រ។

សមាគម​អាស៊ាន​មាន​ប្រទេស ប៊្រុយណេ កម្ពុជា ​ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ​មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរី ថៃ​និង​ប្រទេស​វៀត​ណាម​ជា​ដៃគូ​សន្ទនាអូស្រ្តាលី​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៤ ​មក៕

XS
SM
MD
LG