ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីតប្រធានាធិបតី​នៃ​ប្រទេស​លីបេរីយ៉ា​មិន​បង្ហាញ​ខ្លួនក្នុង​ការ​ជំនុំ​​ជំរះ​កាត់​សេចក្ដី


Relatives look at the photos of victims who died in a stampede at a railway station outside a morgue at a hospital, in Allahabad, India, Feb. 11, 2013.
Relatives look at the photos of victims who died in a stampede at a railway station outside a morgue at a hospital, in Allahabad, India, Feb. 11, 2013.

ទីក្រុងឡា​អេ ​៖ លោក ​Charles Taylor​ អតីត​ប្រធានាធិបតី​នៃ​ប្រទេស​លីបេរីយ៉ា​ បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​ ការ​ជំនុំ​ជម្រះ​កាត់​សេចក្ដីរូប​លោក​ចូល​ដល់​ថ្ងៃ​ទី​ពីរ​ជាប់​ៗ​គ្នា​ ក្នុង​តុលាការស្ថិត​នៅ​ទីក្រុង ឡាអេ ទេ​។​ពហិការ​នេះ​បាន​បង្ខំ​ឲ្យ​ចៅក្រម​ផ្អាក​ដំណើរ​ការ​ ជំនុំ​ជម្រះ​រហូត​ដល់​ថ្ងៃ​សុក្រ​វិញ​។​ លោក​ Taylor​ ​ជាប់​ចោទ​ក្នុង​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​និង​ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ ១១​ករណី​ដោយ​បាន​បំពាក់​អាវុធ​ក្រុម​បះ​បោរ​នៅ​ក្នុង​ប្រទេស​ Sierra Leone ជិត​ខាង​ ដែល​បាន​ធ្វើ​សង្គ្រាម​ក្នុង​ស្រុក​យ៉ាង​ព្រៃ​ផ្សៃ។

ការ​មិន​បង្ហាញ​ខ្លួន​របស់​លោក Taylor កើត​មាន​ឡើង​នៅ​ថ្ងៃ​ដែល​ក្រុម​មេធាវី​របស់​លោក​ ត្រូវធ្វើ​ការ​ជជែក​វែក​ញែក​ចុង​បញ្ចប់របស់​អស់​លោក​ អំពី​ករណី​ ឧក្រិដ្ឋ​កម្ម​សង្គ្រាមរបស់​លោករយ:​ពេល៣​ឆ្នាំ។

កាល​ពី​ថ្ងៃ​អង្គារ​ មេធាវី​ការពារ​ក្ដី​របស់​លោក​ ចេញ​ពី​តុលាការ​យ៉ាងលឿន​ ហើយ​និយាយ​ថាលោក​មិន​អាច​ការពារ​កូន​ក្ដី​របស់​លោក​ដោយ​ត្រឹម​ត្រូវ​បាន​ទេ​ ក្រោយ​ពី​ក្រុម​ចៅក្រម​បដិសេធ​មិន​ព្រម​ទទួល​យក​សេចក្ដី​សង្ខេប​នៃ​ការ​ជជែក​វែក​ញែក​ចុង​បញ្ចប់​ជា​លាយ​លក្ខណ៍​អក្សរ​របស់​លោក​ពីព្រោះ​លោក​បាន​ដាក់​ក្រោយ​ថ្ងៃ​កំណត់​។

នៅ​ថ្ងៃ​អង្គារ​ការ​ជំនុំជម្រះ​កាត់​សេចក្ដី​លោក​ ​Charles​Taylor បាន​មក​ដល់​ទី​បញ្ចប់​ហើយ​ មាន​របៀបដូច​គ្នា​នឹង​ពេល​ចាប់​ផ្ដើម​ធ្វើ​កាល​ពី​បី​ឆ្នាំ​មុន​ ដោយ​មេធាវី​របស់​អតីត​ប្រធានាធិបតីដើរ​ចេញ​ពី​តុលាការ​។

លោក​ ​Courtenay Griffiths បំពាន​លើ​ពាក្យ​បញ្ជា​របស់​ចៅ​ក្រម​ ឲ្យ​លោក​ស្ថិត​នៅ​ក្នុង​តុលាការ​ហើយ​ស្ដាប់​ ការ​ជជែក​វែក​ញែក​ចុង​បញ្ចប់​របស់​រដ្ឋ​អាជ្ញា​ ដោយ​និយាយ​ថា​ លោក​មិន​អាច​ការពារ​កូន​ក្ដី​របស់​លោក​ដោយ​ត្រឹម​ត្រូវ​បាន​ទេ។

«នៅ​ក្នុង​ការ​ដាក់​ សេចក្ដី​សង្ខេប​របស់​យើង​នោះ​វត្ដមាន​ជាក់​ស្ដែង​របស់​យើង​នៅ​ក្នុង​តុលាការ​មិន​ស៊ី​គ្នា​និង​ភារ:កិច្ច​របស់​យើង​ដើម្បីការពារ​ផល​ប្រយោជន៍​របស់​លោក​ Taylor​ ទេ​។ ​ហើយ​នេះ​ជា​គោល​បំណង​របស់​យើង​ ទាំងខ្លួន​ខ្ញុំ​ទាំង​លោក​ Taylor ​ចេញ​ពី​តុលាការ​នៅ​ក្នុង​ដំណាក់​កាល​នេះ»។

លោក​ស្រី Brenda Hollis ​រដ្ឋ​អាជ្ញា​ ចាប់​ផ្ដើម​សេចក្ដី​លំអិត​នៃ​ ការ​ជជែក​វែក​ញែក​ចុង​បញ្ចប់របស់​លោក​ស្រី​ថា​ លោក​ ​Charles Taylor ទទួល​ខុស​ត្រូវ​ក្នុង​បទ​ឧក្រិដ្ឋកម្ម​ និង​យ៉ាង​ជាក់​ស្ដែងចំពោះ​អំពើ​យង់​ឃ្នង​ក្នុង​សង្គ្រាម​ដែល​លោក​បាន​ធ្វើ​ទៅ​លើ​ពលរដ្ឋ​នៃ​ប្រទេស​ Sierra Leone ​ជិត​ខាង​ ដោយ​ប្រើ​ក្រុម​ប្រយុទ្ធ​ ​RUF​ ​របស់​លោក​។

«លោក​ ​Charles Taylor​ ​អ្នកមាន​លក្ខណ:​សម្បត្ដិ​យ៉ាង​គាប់​ចិត្ដ​មាន​ល្បិច​យ៉ាង​ប៉ិន​ប្រសប់​និង​មាន​ប្រាជ្ញា​ឈ្លាសវៃ​ ឲ្យ​កង​កម្លាំង​ហើយ​នឹង​សមាជិក​នៃ​កង​កម្លាំង​ Liberia​ ​របស់​លោក​ ប្រព្រិត្ដ​ឧក្រិដ្ឋកម្ម​ទាំង​នោះ​ ដើម្បី​គ្រប់​គ្រង​មនុស្ស​ហើយ​និង​ទឹក​ដី​នៃ​ប្រទេស​ ​Si​erra Leone​ ​ដោយ​បង្ខំ​ ហើយ​នឹង​ដើម្បី​លួច​ប្លន់ធន​ធាន​របស់​ប្រទេស​នេះ​ ជា​ពិសេស​ពេជ្រ​នៃ​ប្រទេស​នេះ​ ហើយ​ពួក​នោះប្រព្រិត្ដ​អំពើ​ទាំង​នោះ​តាម​រយ:​មធ្យោបាយ​ឧក្រិដ្ឋ​ដែល​លោក​ហើយ​នឹង​ពួក​គេ​បាន​ព្រម​ព្រៀង​គ្នា​ គឺ​យុទ្ធនាការ​បំភ័យខ្លាំង​ក្លា​ ដែល​លោក​បាន​ធ្វើ​ទៅ​លើ​ពលរដ្ឋ​ស្លូត​ត្រង់​នៃ​ប្រទេស​ ​Sierra Leone​។​ សេចក្ដី​រង​ទុក្ខ​វេទនា​ទាំង​អស់​នេះ​ អំពើ​ឃោរ​ឃៅ​ទាំង​អស់​នេះ​ គឺ​ដើម្បី​ការ​លោភ​លន់ហើយ​នឹង​ការ​ឈ្លក់​ចង់​បានអំណាច​របស់​លោក​ ​Charles​ ​Taylor​»។

លោក​ស្រី​ ​Hollis​ ​រដ្ឋ​អាជ្ញា ​និយាយ​អំពី​អំពើ​ឃារ​ឃៅ​ទាំង​នោះ​យ៉ាង​លំអិត​ថា​ មាន​ការ​កាប់​សម្លាប់​ក្នុង​ចំនួន​ច្រើន​លើស​លប់​ ការ​កាត់​ដៃ​ជើង​ជា​សាធារណ:​ ការ​បង្ខំ​ឲ្យ​មាតា​ត្រូវ​បង្ខំ​ឲ្យ​សើច​នៅ​ពេល​ដែល​កូន​របស់​ពួក​គេ​ត្រូវ​បាន​កប់​ទាំង​រស់​ ឬ​ពួក​គេ​ត្រូវ​បី​ក្បាល​ដែល​ត្រូវ​កាត់​របស់​សព​កូន​ទាំង​នោះ​ ការ​រំលោភ​ភេទ​លើ​ស្ដ្រី​ទាំង​ក្រុមៗ ​ការ​ដាក់​សង្គ្រប់​មនុស្ស​នៅ​ក្នុង​រ៉ែ​ត្បូង​ពេជ្រ​ ហើយ​នឹង​កុមារ​ត្រូវ​កេណ្ឌ​ឲ្យ​ប្រយុទ្ធ​។​ មាន​មនុស្ស​ប្រមាណ​១សែន​២ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់​ ហើយ​រាប់​ពាន់​នាក់​ទៀត​ត្រូវ​បាន​កាត់​ដៃ​ជើង​ក្នុង​រយ:​ពេល​សង្គ្រាម​ក្នុង​ស្រុក​១០​ឆ្នាំ​។​ លោក​ ​Taylor ​អះ​អាង​ថា​លោក​គ្មាន​ទោស​ពៃរ៍​អ្វី​ទេ​នៅ​ក្នុង​ការ​ចោទ​១១​ករណី​ទៅ​លើ​ខ្លួន​លោក​ នៅ​ក្នុង​តុលាការ​ពិសេស​ស្ដី​ពី​ប្រទេស​ ​Sierra Leone​។

ក្រុម​មេធាវី​ការពារ​ក្ដី​ត្រូវ​បាន​កំណត់ធ្វើ​ ការ​ជជែក​វែក​ញែក​ចុង​បញ្ចប់​របស់​ពួក​គេនៅ​ថ្ងៃ​ពុធ​ ក៏​ប៉ុន្ដែ​លោក​មេធាវី​ ​Griffiths​ ​និយាយ​ថា​ លោក​នឹង​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​ដំណើរ​ការ​កាត់​សេចក្ដី​នេះ​ទេ​ ដោយ​រង់​ចាំ​ការ​ឡើង​ឧទ្ធរណ៍​របស់​លោក​អំពី​សេចក្ដី​សម្រេច​របស់​ក្រុម​ចៅ​ក្រម​ដែល​មិន​ទទួល​យក​សេចក្ដី​សង្ខេប​នៃ​ការ​ជជែក​វែក​ញែក​ចុង​បញ្ចប់​ជា​លាយ​លក្ខណ៍​អក្សរ​របស់លោក​៕

ប្រែ​សម្រួល​ដោយ​ ​កង ​ស៊ីវន

XS
SM
MD
LG