ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​អង្គម្ចាស់​ Harry ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏មាន​ឥទ្ធិពល​ គឺជា​មូលហេតុ​ធ្វើឲ្យ​ទ្រង់​លាឈប់​ពីតួនាទី​ជា​ក្សត្រ


ព្រះអង្គម្ចាស់ Harry របស់​ចក្រភព​អង់គ្លេស​យាង​ទៅ​សួន​មួយ​នៅក្នុង​​រាជវាំង Buckingham ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។
ព្រះអង្គម្ចាស់ Harry របស់​ចក្រភព​អង់គ្លេស​យាង​ទៅ​សួន​មួយ​នៅក្នុង​​រាជវាំង Buckingham ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។

សេចក្តី​រាយការណ៍​ពី​ទីក្រុង​ឡុងដ៍​បាន​និយាយ​ថាព្រះអង្គម្ចាស់​ Harry ​ស្តី​បន្ទោស អ្នក​កាសែត​ថា ​បាន​ឆ្កឹះឆ្កៀល​ជីវិត​របស់​ទ្រង់​ ចាប់តាំង​ពី​ព្រះអង្គ​បាន​ប្រសូត្រ ​នៅ​ពេល​ដែល​ព្រះអង្គ​បាន​សម្តែង​នូវ​ការ​សោក​ស្តាយ​ចំពោះ​វិធី​ដែល​ព្រះអង្គ​ត្រូវ​ចុះ​ចេញ​ពី​តួនាទី​ជាក្សត្រ​ ឬ​ឈប់​ប្រើនាម​ជា​ព្រះអង្គម្ចាស់​តទៅ​ទៀត។

នៅក្នុង​ព្រះរាជ​សុន្ទរកថា​ផ្ទាល់​ខ្លួន​មួយ​ដែល​យោង​ទៅ​លើ​ព្រះមាតា​របស់​ព្រះអង្គ​គឺ​សព​ម្ចាស់​ក្សត្រី​ Diana ​ដែល​បាន​សោយ​ទីវង្គត​ដោយ​គ្រោះថ្នាក់​រថយន្ត​កាលពី​ឆ្នាំ​១៩៩៧ ​នៅពេល​ប្រមាញ់​ដោយ​ក្រុម​អ្នក​ថតរូប​ paparazzi ​នោះ ​ព្រះអង្គ​មាន​បន្ទូល​កាលពី​ថ្ងៃអាទិត្យ​ថា​ ព្រះអង្គ​គ្មាន​ជម្រើស​ណា​ទៀត​ក្រៅពី​ការ​លា​ឈប់ ហើយ​ព្រះអង្គ​និង​ម្ចាស់ក្សត្រី ​Meghan ​អាច​ស្វែងរក​ការរស់​នៅ​ដោយ​សុខ​សន្តិភាព​ជាង​នេះ‍»។

នេះ​គឺជា​ព្រះបន្ទូល​ជា​សាធារណៈ​លើក​ដំបូង​របស់​ព្រះអង្គម្ចាស់​ Harry​ ចាប់ តាំងពី​យប់​ថ្ងៃសៅរ៍ ​នៅពេល​ម្ចាស់​ក្សត្រី ​Elizabeth ទី២ ​មាតាសព​ម្ចាស់ក្សត្រី Diana ​បាន​ប្រកាស​ពី​លក្ខខណ្ឌ​ក្រោយ​ពី​ព្រះអង្គម្ចាស់ ​Harry ​និង​ម្ចាស់ក្សត្រី ​Meghan លា​ឈប់​ពីតួនាទី​ជាច្រើន​ក្នុង​រាជវង្ស​ បោះបង់​ថវិកា​ជាតិ ​ព្យាយាម​ពឹងលើ​ថវិកា​ឯករាជ្យ​ផ្ទាល់​ខ្លួន។

នៅ​ក្រោម​លក្ខខណ្ឌ​នេះ​ ព្រះអង្គម្ចាស់​និង​ម្ចាស់ក្សត្រី ​Meghan នឹង​ឈប់​ប្រើ​ងារ​ជា​ស្តេច ​ហើយ​នឹងត្រូវ​គេ​ហៅថា​ Harry ​និង​ Meghan​ នៅ​បន្ទាប់​ពី​និទិឃរដូវ​ខាង​មុខ៕

XS
SM
MD
LG