ថ្ងៃដ៏អស្ចារ្យមួយបានមកដល់សម្រាប់ព្រះអង្គម្ចាស់ Harry នៃចក្រភពអង់គ្លេសនិងនាង Meghan Markle ដែលគូស្រករទាំង២នេះបានរៀបអភិសេកកាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុង Winsor ខាងក្រៅរាជធានីឡុងដ៍។
ព្រះអង្គម្ចាស់ Charles ដែលជាព្រះរាជបីតារបស់ព្រះអង្គម្ចាស់ Harry បានដឹកកូនក្រមុំដើរក្នុងព្រះវិហារ។
អតីតតារាភាពយន្តអាមេរិកាំងបានបញ្ជាក់កាលពីដំបូងថា ឪពុករបស់នាងនឹងមិនបានចូលរួមក្នុងពិធីនេះទេដោយសារមានជម្ងឺ បន្ទាប់ពីការនិយាយស្មានៗអស់រយៈពេលជាច្រើនថ្ងៃថាតើលោកនឹងធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិកដែឬទេ។
មនុស្សដ៏ច្រើនបានសម្រុកចូលក្នុងទីក្រុងប្រវត្តិសាស្រ្តនៅពេលដែលពួកអ្នកជូនពរព្យាយាមមើលគូស្រករនេះ។
អ្នកគាំទ្រជជែកឲ្យហេតុផលថា ពិធីអភិសេកនេះទំនងជាទាក់ទាញដោយការចំណាយដ៏ច្រើនរបស់ទេសចរណ៍និងពួកអ្នកមើល។
ពិធីនេះបានចាប់ផ្តើមនៅពាក់កណ្តាលថ្ងៃត្រង់នៅក្នុងវិហារ Saint George’s Chapel កសាងនៅសតវត្សរ៍ទី១៤នៅក្នុងបរិវេណប្រាសាទ Windsor។
គេបានអញ្ជើញភ្ញៀវចំនួន៦រយនាក់ ភាគច្រើននៃភ្ញៀវទាំងនោះជាសាច់ញាតិរបស់គូស្រករនេះ។
បន្ថែមពីនោះ មានសមាជិកសាធារណៈជាង២ពាន់៥រយនាក់បានត្រូវអញ្ជើញឲ្យចូលរួមនៅក្នុងបរិវេណប្រាសាទនេះ ជាទីកន្លែងសំខាន់ដែលអាចមើលភ្ញៀវចេញចូលបាន៕