ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា​ធ្វើ​ទស្សនៈកិច្ច​នៅ​ពន្ធនាគារ​នៅ Oklahoma ក្នុង​បំណង​ជំរុញ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា មើល​ទៅ​ខាង​ក្នុង​ពន្ធនាគារ នៅ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​មួយ​ នៅ​ក្នុង​ក្រុង El Reno រដ្ឋ​ Oklahoma កាលពី​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា មើល​ទៅ​ខាង​ក្នុង​ពន្ធនាគារ នៅ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​មួយ​ នៅ​ក្នុង​ក្រុង El Reno រដ្ឋ​ Oklahoma កាលពី​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា​ ក្លាយ​ទៅ​ជា​ប្រធានាធិបតី​អាមេរិកាំង​ទី​មួយ​ដែល​អញ្ជើញ​ទៅ​ទស្សនា​ពន្ធនាគារ​សហព័ន្ធ​មួយ។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​របស់​លោក​ឱ្យ​មាន​ប្រព័ន្ធ​យុត្តិធម៌​មួយ​ដែល​មាន​ភាព​ប្រសិទ្ធិភាព​ជាង​មុន ​និង​ឱ្យ​មាន​កំណែ​ទម្រង់​ពន្ធនាគារ​ផងដែរ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​អូបាម៉ា​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ពន្ធនាគារ​ El Reno ក្នុង​រដ្ឋ​ Oklahoma ​នាប៉ែក​កណ្តាល​ខាង​លិច​ស.រ.អា.​ដែល​នៅ​ទី​នោះ​លោក​មាន​ជំនួប​ពីរដាច់ដោយឡែក​ពី​គ្នា​ ជាមួយ​ក្រុម​មន្ត្រី​ខាង​ការ​ពង្រឹង​ច្បាប់​ និង​ក្រុម​អ្នកអ្នក​ប្រើ​គ្រឿងញៀន​ដោយ​មិន​ប្រើ​ហិង្សា។

​នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​លោក​បាន​ថ្លែង​កាល​ពី​សប្តាហ៍​មុន លោក​អូបាម៉ា​បាន​អំពាវនាវ​ឱ្យ​មាន​ការ​កាត់បន្ថយ​ ឬ​ការ​លុបចោល​ទោស​តិច​បំផុត​ជា​ចាំបាច់​សម្រាប់​ឧក្រិដ្ឋកម្ម​ខាង​គ្រឿងញៀន​គ្មាន​អំពើ​ហិង្សា ហើយ​ពិចារណា​ជាថ្មី​អំពី​ការ​ឃុំឃាំង​អ្នក​ទោស​ឱ្យ​នៅ​ក្នុង​បន្ទប់​គុក​តែ​ម្នាក់​ឯង​ និង​បង្កើន​កម្មវិធី​ហ្វឹកហ្វឺន​សម្រាប់​មនុស្ស​ដែល​ជាប់ឃុំឃាំង។

លោក​ប្រធានាធិបតី​ក៏​បាន​ប្រកាស​ដែរ​អំពី​ការ​ពិនិត្យ​សើរើ​ជា​ថ្មី​អំពី​ការ​ឃុំឃាំង​អ្នកទោស​ឱ្យ​នៅ​តែ​ម្នាក់​ឯង​នៅ​ក្នុង​បន្ទប់​គុក​ ហើយ​លោក​បាន​សុំ​ដល់​សភា​ឱ្យ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​ស្តី​ពី​ការ​កែទម្រង់​ការ​កាត់ទោស​មិន​ឱ្យ​ហួស​ពី​ដំណាច់​ឆ្នាំ​នេះ។

លោក​ប្រធានាធិបតីបាន​មាន​ប្រសាសន៍​ថា​ ការ​កាត់ទោស​តឹងរ៉ឹង​ពេក​បាន​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ចំនួន​អ្នកទោស​ពីរ​ដង​នៅ​ក្នុង​គុក​ស.រ.អា.​ក្នុង​រយៈពេល​២០ឆ្នាំ​ចុង​ក្រោយ​នេះ៕

XS
SM
MD
LG