ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បន់ស្រន់​សុំ​ទឹក​ភ្លៀង​នៅ​តាមដង​ទន្លេ​មេគង្គ​ ពេល​រដូវ​មូសុង​វស្សា​ចាប់​ផ្តើម​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​បន់ស្រន់​សុំ​ទឹក​ភ្លៀង​នៅ​តាមដង​ទន្លេ​មេគង្គ​ ពេល​រដូវ​មូសុង​វស្សា​ចាប់​ផ្តើម

យោង​តាម​គណៈ​កម្មការ​ទន្លេ​មេគង្គ​ទឹកភ្លៀង ​ក្នុង​អំឡុង​ខែ​ឧសភា​និង​មិថុនា ​មាន​ប្រមាណ ​៧០​ភាគរយ ​តិចជាង​រយៈ​ពេល​ ដូចគ្នា​កាលពី​ឆ្នាំ​មុន។​

នេះ​ជា​មូលហេតុ​ធ្វើ​ឱ្យ​ខកចិត្ត​ពលរដ្ឋ​ ដែល​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ទឹកទន្លេ​ដែល​ពេល​មាន​ទឹក​ជំនន់​ពេញ​ តំបន់​នេះ​ មាន​ទំហំធំ​ជាង​ប្រទេស​ប៊ែលហ្សិក។ ​អ្នក​នេសាទ​តាម​រដូវ​បាន​អាស្រ័យ​ផល​ពី​ទឹក​ទន្លេ​នេះ​ច្រើន​ទសវត្ស​មក​ហើយ​ ហើយ​ពួកគេ​ខកចិត្ត​ចំពោះ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី ​និង​អ្វីដែល​កំពុង​កើតឡើង​តាម​ដង​ទន្លេ​មេគង្គ។​

លោក ​ម៉ាន់ លីហី ​ជា​អ្នកនេសាទ​នៅ​ជ្រោយ​ចង្វារ។​

«មូលហេតុ​ដែល​ត្រីខ្សត់​ហ្នឹង​ទឹក​វា​អត់​ទៀងទាត់​ ដូច​ពីដើម។​ តាំងពី​ធ្វើ​ទំនប់​វារី​អគ្គិសនី​នៅលើ​មក …​ ស្ទឹងត្រែង​មក​ហ្នឹង​ ត្រី​ហ្នឹង​ក៏​វា​ខ្សត់​ តាម​ហ្នឹង​ដែរ។ ដល់​ទឹក​វា​អត់​ទៀង​ទាត់ ត្រី​ក៏​អត់​ដូច​ពី​ដើម​ដែរ។​ ជួនណា​ក្នុង​មួយ​ខែ​ហ្នឹង​ ទឹក​ឡើង​ចុះៗ​ពី​បី​ដង​អ៊ីចឹង​ទៅ​…​បីបួន​ដឹង ​ក៏មាន​ដែរ។​ ដល់​ពេល​ទឹក​ចាល់​ នៅ​ឯ​លើ​ គេបើក​មក​ទឹក ​វា​ឡើង​ទៅ! រួច​ភ្លៀង​ឥឡូវ ​ក៏អត់​ទៀងទាត់​ដែរ … អត់។ ​រដូវ​ភៀង​ហើយ​ ក៏អត់​មាន​ភ្លៀង»។​

រដូវ​ភ្លៀង​នៅ​អាស៊ី​អាគ្នេយ៍​បណ្តាល​មក​ពី​ខ្យល់​មូសុង​ ពីមហា​សមុទ្រ​ឥណ្ឌា។​ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា​ កំណើន​សីតុណ្ហភាព​នៅ​មហា​សមុទ្រ​ឥណ្ឌា​ កំពុង​ផ្លាស់ប្តូរ​លំនាំ​អាកាសធាតុ ។​វា​អាច​បណ្តាល​ឱ្យ​រាំងស្ងួត​ខ្លាំង​ ហើយ​កាន់តែ​អាក្រក់​ទៅៗ​ ដោយ​សារ​ផែនការ​សាងសង់​ទំនប់​ចំនួន​ ១៤០​ នៅ​ក្នុង​ប្រទេស​ចិន ​និង​ឡាវ។​

លោក​ យ៉ាន ​ជាជន​ជាតិចាម ​ដែល​បាន​នាំ​គ្រួសារ​ត្រឡប់​មក​កម្ពុជា​វិញ​ ក្រោយ​ពី​រស់​នៅ​ប្រទេស​វៀតណាម​ អំឡុង​សម័យ​ប៉ុល ពត។​ លោក​បាន​រស់​នៅ​លើ​ទូក​ ហើយ​រកស៊ី​នេសាទ​ត្រី ​៣៥ ​ឆ្នាំ​មក​ហើយ។​ លោក​និយាយ​ថា ​ចំនួន​ត្រី​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ​ក្នុង​រយៈពេល ​៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​លោក​ឈប់​នេសាទ​ត្រី​ទៀត​ហើយ។​

លោក​ យ៉ាន ​ថ្លែង​ថា៖​ «ដល់​អត់​មាន​ត្រី​ទៅ​ ខ្ញុំ​នេះ​ត្រូវ​ប្រកប​របរ​លក់​ត្រី​វិញ។​ ទៅ​លើក​ត្រី ​ពី​យឿ​មក។​ យប់​ម៉ោង​ពីរ​ បើក​ទៅ​យឿ​ត្រី​…​ទៅ​លើក​ត្រី​គេ​មក​…​យក​មក​លក់​វិញ​ គ្រាន់​តែ​ចំណេញ​ក្បាល​កាក់​មួយ​គ.ក្រ. ​១​ពាន់ ​២​ពាន់​រៀល ​អីអ៊ី​ចឹង​ទៅ​ណា៎។ ​លក់​មួយ​ព្រឹក ​ពីម៉ោង​៦ ​ដល់​ម៉ោង​១១​ បានចុះ​ទូក។​ ចុះទូក​ងូត ​ទឹក​ថ្វាយ​បង្គំ​ទៅ។​ ហើយយើង​បាន​សម្រាក​តែពីរ​ម៉ោង​ទៅ​ម៉ោង​…​ដល់​ម៉ោង​បី​ប្រពន្ធ​ទៅ​លក់​ទៀត ​ដល់​ម៉ោង ​៨យប់​ បាន​មក​ទូក។ អ៊ីចឹង​ហើយ​បាន​ថា​យ៉ាប់ណាស់​ បង​អើយ!​ យើង​ធ្វើ​ត្រី​នេះ​ ពិបាក​ដែរ»។​

ស្រ្តី​នៅ​ជ្រោយ​ចង្វា​នេះ​រស់​នៅ​លើ​ទូក​ តាំងពី​នាង​កើត​កាល​ពី ​២៥ ​ឆ្នាំ​មុន។ ​នាង​ថា​ នាង​មិន​ដែល​ឃើញ​ទឹក​រាក់​អ៊ីចឹង​ទេ​ ហើយ​នាង​មិន​អាច​នេសាទ​ត្រី​ទៀត​ទេ។

​នាង ​រស់​ សាតស្មី ​និយាយ​ថា៖​ «ចា៎ ​វា​កើន​ឡើង​ ទី១។ ​ទី២​ វា​រាង​ល្អក់​បន្តិច។ ​ចា៎​វា​ល្អក់​ទៅ​…​ខែ​ហ្នឹង​រកត្រី​បាន​តិច​តួច​…​និយាយ​រួម​ទៅ សន្សឹមៗ​រហូត ទៅ ណា៎។ តែមួយរយៈមុន ​រកត្រីអត់​បាន ​អត់អី សោះ! តែមិនដឹងយ៉ាងម៉េចគេ ថា​បាត់​ទំនប់។ ​ទឹកឡើង​រហូតដល់​ណ៎​ដល់​នោះ​ដល់​សង្កសី​នោះ..​ពាក់​កណ្តាល​នឹង​ណ៎ចា៎។ …​ឆ្នាំ​មុន​ណា៎»។​

ស្ថានភាព​របស់​ពួក​គេ គឺ​អាក្រក់​ហើយទំ​នង​ជា​នឹង​មិន​ផ្លាស់ប្តូរ​ទេ​ លុះត្រា​លែង​មាន​ភាព​រាំងស្ងួត ​ដែល​ឥឡូវ​នេះ​ចូល​ដល់​ឆ្នាំ​ទីពីរ​ហើយ​នោះ៕

ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG