ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Robert Mueller ​រដ្ឋអាជ្ញា​ពិសេស​លើកពី​ក្តីបារម្ភ​ខ្លាច​រុស្ស៊ី​ជ្រៀត​ជ្រែក​ការ​បោះឆ្នោត​ឆ្នាំ​២០២០


រូបឯកសារ៖​ លោក​ Robert Mueller ​រដ្ឋអាជ្ញា​ពិសេស​ធ្វើសក្ខីកម្មនៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣។ 
រូបឯកសារ៖​ លោក​ Robert Mueller ​រដ្ឋអាជ្ញា​ពិសេស​ធ្វើសក្ខីកម្មនៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣។ 

កាសែត ​The New York Times ​បាន​ដកស្រង់​សម្តី​មន្រ្តី​រដ្ឋបាល​ជាន់​ខ្ពស់ម្នាក់​​ថា ​លោក​ Mulvaney​ បាន​ប្រាប់​លោកស្រី​ Nielsen ​ថា ​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នាពេល​ខាង​មុខ​ «មិនមែន​ជា​ប្រធាន​បទ​ដ៏សំខាន់​​ហើយ​គួរតែ​រក្សា​ទុក​នៅ​ក្រោម​កម្រិត​​ប្រធានាធិបតី»។

លោក​ Robert Mueller ​រដ្ឋអាជ្ញា​ពិសេស​បាន​សន្និដ្ឋាន​ថា ​រុស្ស៊ី​បាន​ចូល​ជ្រៀត​ជ្រែក​ជា​លក្ខណៈ​ប្រព័ន្ធ​ក្នុង​ការ​បោះឆ្នោត​នៅ​ប្រធានាធិបតីសហ​រដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ២​០១៦ ដើម្បីជួយ​ឱ្យលោក​ Donald Trump ក្លាយ​ជា​ប្រធានាធិបតី ​ ​ប៉ុន្តែថា​ បញ្ហា​នៅតែ​ជា​រឿងរសើបខ្លាំង​ពេក​មិន​អាចដើម្បី​ពិភាក្សា​នៅចំពោះ​មុខ​លោក ​Trump ​ ព្រោះ​វា​ទាក់ទង​ទៅនឹង​អ្វីដែល​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​អាច​ធ្វើ​ទៀតនៅ​ពេល​លោក​ Trump ​ឈរ​ឈ្មោះ​ប្រធានាធិបតីម្តង​ទៀត​នៅ​ឆ្នាំ​២០២០។​

កាសែត ​The New York Times ​បាន​រាយការណ៍​កាល​ពីថ្ងៃ​ពុធ​ថា ​លោកស្រី​ Kirstjen Nielsen អតីត​រដ្ឋមន្ត្រីសន្តិសុខ​មាតុភូមិ​បាន​ព្យាយាម​ទាក់ទាញ​ការយកចិត្ត​ទុកដាក់​របស់​មន្រ្តី​ជាន់​ខ្ពស់​អាមេរិកប្រឆាំង​នឹង​ឥទ្ធិពល​របស់រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​ក្នុង​ពេល​ប៉ុន្មាន​ខែមុន​ពេល​លោក Trump ​បាន​បង្ខំឱ្យ​លោកស្រី​លាលែង​ពីតំណែង​នៅដើម​ខែមេសា ​បន្ទាប់ពី​មាន​ជម្លោះ​អូសបន្លាយ​អំពី​នយោបាយអន្តោប្រវេសន៍។​

ប៉ុន្តែ​កាសែត​នេះ​បានដក​ស្រង់​សម្តី​មន្រ្តីរដ្ឋបាល​ជាន់ខ្ពស់​របស់​លោក ​Trump ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា លោក ​Mick Mulvaney ​ប្រធាន​ស្តីទីនៃ​ការិយាល័យ​សេតវិមាន​បាន​ព្រមាន​មិន​ឲ្យ​លោកស្រី​ Nielsen ​លើក​ឡើង​បញ្ហា​នេះ​នៅ​ចំពោះ​មុខ​លោក ​Trump ​ដែល​បាន​ធ្វើ​ការ​ពិភាក្សា​ដូចគ្នា​ថាតើ​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ក្នុងការបោះ​ឆ្នោត​ឆ្នាំ ​២០១៦ ធ្វើ​ឲ្យ​ជ័យជម្នះ​របស់​លោក​ស្រប​ច្បាប់​ឬ​ទេ។​

កាសែត ​The New York Times ​បាន​ដកស្រង់​សម្តី​មន្រ្តី​រដ្ឋបាល​ជាន់​ខ្ពស់ម្នាក់​ដែល​បាន​និយាយ​ថា ​លោក​ Mulvaney​ បាន​ប្រាប់​លោកស្រី​ Nielsen ​ថា ​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នាពេល​ខាង​មុខ​ «មិនមែន​ជា​ប្រធាន​បទ​ដ៏សំខាន់ហើយ​គួរតែ​រក្សា​ទុក​នៅ​ក្រោម​កម្រិតប្រធានាធិបតី»៕

XS
SM
MD
LG