ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ ចង់​បាន​ព័ត៌មាន​បន្ថែម​អំពី​របាយការណ៍​របស់​លោក Mueller


អ្នកស្រី Nancy Pelosi​​​​ និងលោកសមាជិកសភា Chuck Schumer ថតរូប បន្ទាប់ពីថ្លែងឆ្លើយតបនឹងការថ្លែងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់​​ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី០៨​ មករា ២០១៩។
អ្នកស្រី Nancy Pelosi​​​​ និងលោកសមាជិកសភា Chuck Schumer ថតរូប បន្ទាប់ពីថ្លែងឆ្លើយតបនឹងការថ្លែងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់​​ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី០៨​ មករា ២០១៩។

គណកម្មាធិការ​សភា​តំណាង​រាស្ត្រ​ទទួល​បន្ទុក​កិច្ច​ការ​ក្រសួង​យុត្តិធម៌ Jerrold Nadler ​បាន​ចេញ​បញ្ជា​មួយ កាល​ពី​ថ្ងៃ​សុក្រ ឲ្យក្រសួង​យុត្តិធម៌ ផ្ញើជូន​លោក​នូវ​របាយការណ៍ពេញ​លេញ​របស់​លោក​រដ្ឋ​អាជ្ញា Robert Mueller អំពី​ការ​ស៊ើប​អង្កេត​របស់​លោក ក្នុង​ការ​លូក​លាន់​របស់ប្រទេស​រុស្ស៊ី ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​របស់​សរអា កាល​ពី​ឆ្នាំ​២០១៦។

លោក Nadler បាន​ថ្លែង​ថា «​ការ​លប់ចោល​កន្លែង​ខ្លះ​ក្នុង​របាយការណ៍​នោះ មើល​ទៅ​មានច្រើន​កន្លែង‍» ដែល​នាំ​ឲ្យ ​«សមាជិក​សភា​ភាគ​ច្រើន មិន​បាន​ដឹង​រឿង​ជា​ច្រើន‍»។

សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​រូប​នេះ បាន​បន្ថែម​ថា លោក​និង​សហសេវិក​របស់​លោក៖ «មក​ទល់​នឹង​ពេល​នេះ មិន​បាន​ឃើញ​ភស្តុតាង​ជាក់​ស្តែង​ណាមួយ ដែល​លោក​រដ្ឋ​អាជ្ញា Mueller បានយក​មក​ប្រើ​ប្រាស់​ដើម្បីធ្វើ​របាយ​ការណ៍​របស់​លោក‍»។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ ក្រសួង​យុត្តិធម៌​សរអា បាន​ហៅ​ការ​បញ្ជា​នោះ​ថា​ជា​រឿង «ឆាប់​រហ័ស​ពេក និង មិន​ចាំ​បាច់‍»។

សេចក្តី​ថ្លែង​ការណ៍​នោះ បាន​ដក​ស្រង់​សម្តី​របស់ស្ត្រីអ្នក​នាំ​ពាក្យ​ក្រសួងយុត្តិធម៌​ ដែល​បាន​និយាយ​ថា​ របាយការណ៍​របស់​លោក Mueller ចេញ​ផ្សាយ​ដោយមាន​«ការ​លប់​ចោលយ៉ាង​តិច​តួច​បំផុត‍» ហើយ​ថាសមាជិក​សភា​ខ្លះ នឹងទទួល​បាន​របាយការណ៍ដដែល​នេះ​មួយ​ច្បាប់​ទៀតដែល​មាន​ការ​លប់​ចោលតិច​ជាង​នេះទៀត។

ក្រុម​មេ​ដឹកនាំ​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ទាមទារ​អស់​ពេល​ជា​ច្រើន​ខែ​កន្លង​មក ចង់​បាន​ការ​ចេញ​ផ្សាយ​របាយការណ៍​អំពីលទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​លោក​ Mueller ថា​តើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក​ប្រធានាធិបតី​ ត្រាំ កាល​ពី​ឆ្នាំ​ ២០១៦ បានឃុបឃិត​ជាមួយ​រុស្ស៊ី​ ឬ​ក៏​អត់។

ឥឡូវក្រោយ​ពី​របាយការណ៍​នេះ​បាន​ចេញ​ផ្សាយ ដោយ​មាន​ការ​លប់​ចោល​ផ្នែក​ខ្លះ​ហើយ​នោះ ពួក​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ មាន​ជម្រើ​ស ២។ ទី​១ គឺធ្វើ​ការ​វាយ​ប្រហារ​ជា​បន្ត។ ទី​២ បញ្ចប់​រឿង​នេះ ហើយ​ធ្វើកិច្ច​ការ​ផ្សេង​ទៀត​។

XS
SM
MD
LG