ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំពើហិង្សាក្រោយការបោះឆ្នោតក្នុងប្រទេសកុងហ្គោសម្លាប់មនុស្សម្នាក់


ប្រធានាធិបតី​កុងហ្គោ Felix Tshisekedi​ (ស្ដាំ) ទទួល​ខ្សែ​តំណាង​ប្រធានាធិបតី​ពី​អតីត​ប្រធានាធិបតី​ដែល​ចេញ​ពី​តំណែង លោក Joseph Kabila ក្រោយ​ពេល​ស្បថ​ចូល​កាន់​តំណែង​នៅ​ទីក្រុង​គីនស្ហាសា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ កាល​ពី​ខែ​មករា ២០១៩។
ប្រធានាធិបតី​កុងហ្គោ Felix Tshisekedi​ (ស្ដាំ) ទទួល​ខ្សែ​តំណាង​ប្រធានាធិបតី​ពី​អតីត​ប្រធានាធិបតី​ដែល​ចេញ​ពី​តំណែង លោក Joseph Kabila ក្រោយ​ពេល​ស្បថ​ចូល​កាន់​តំណែង​នៅ​ទីក្រុង​គីនស្ហាសា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ កាល​ពី​ខែ​មករា ២០១៩។

យ៉ាង​តិច​មាន​មនុស្ស​ម្នាក់​ត្រូវ​គេ​រាយការណ៍​មក​ថា​បាន​ស្លាប់​ បន្ទាប់​ពី​បាតុកម្ម​កើត ឡើង​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។

សមាជិក​គណបក្ស​កាន់​អំណាច ​គឺ​គណបក្ស​សហព័ន្ធ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សង្គម​រីក​ចម្រើន​បាន​ចាប់​ផ្តើម​បាតុកម្ម​ នៅ​តាម​ដង​ផ្លូវ​កាលពី​ថ្ងៃ​សុក្រ​ ដើម្បី​បញ្ចេញ​សំឡេង​តវ៉ា​ពីការ​មិន​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​សភា​តំបន់។

ការ​បោះ​ឆ្នោត​នោះ​ត្រូវ​បង្ហាញ​លទ្ធផល​ឈ្នះ​ភាគ​ច្រើន​ ទៅ​លើ​គណបក្ស​ជំទាស់​ហៅ​ថា ​រណសិរ្ស​រួបរួម​ដើម្បី​កុងហ្គោ​ ដែល​ជា​គណបក្ស​របស់​លោក​ប្រធានាធិបតី​ យ៉ូសែប កាប៊ីឡា ​(Joseph Kabila) ​ដែល​កាន់​អំណាច​យូរ​នោះ។ ​

មន្ត្រី​ប៉ូលិស​ម្នាក់​ត្រូវ​គេ​រាយការណ៍​មក​ថា ​បាន​ស្លាប់​ក្នុង​ខេត្ត ​កាសៃ អូរៀនថល​(Kasai-Oriental)។​ នៅ​ក្នុង​ទីក្រុង​គីនស្ហាសា ​(Kinshasa)​ ក្រុម​បាតុករ​បាន​វាយ​ប្រហារ​ទី​ស្នាក់​ការ​កណ្តាល​នៃ​គណបក្ស​របស់​លោក ​កាប៊ីឡា។

លោក​ កាប៊ីឡា ​បាន​ចាក​ចេញ​ពី​មុខ​តំណែង​កាល​ពី​ខែ​មករា ​បន្ទាប់​ពីការ​ឈ្នះ​ឆ្នោត របស់​គណបក្ស​សហព័ន្ធ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​និង​សង្គម​រីក​ចម្រើន​របស់​លោក​ ហ្វីឡិច ស៊ីសិកឃីឌី ​(Felix Tshisekedi)​។​ តែ​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ សុក្រ​ធ្វើ​ឲ្យ​រេច​រឹល​អំណាច​របស់​រដ្ឋាភិបាល​ លោក ​ស៊ីសិកឃីឌី៕

XS
SM
MD
LG