ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេច​ប៉ាប​យាង​ធ្វើទស្សនៈកិច្ច​ប្រទេស​គុយបា​មុន​នឹង​យាង​មក​កាន់​សហរដ្ឋ​អាមេរិក


សម្តេច​ប៉ាប​ Francis (កណ្តាល) ដោះដូរ​មួក​របស់​ព្រះអង្គ​ជាមួយ​នឹង​មួក​ដែល​អ្នក​គោរព​សាសនា​បាន​ថ្វាយ​ព្រះអង្គ​ នៅ​ខណៈ​ដែល​ព្រះ​អង្គ​មកដល់​ទីធ្លារ​ St. Peter's Square ដើម្បី​ជួប​ជាមួយ​សាធារណៈជន​​ ប្រចាំ​សប្តាហ៍ ក្នុង​ទីក្រុង​វ៉ាទីកង់ កាលពីថ្ងៃទី​២២ ខែ​មេសា ឆ្នាំ២០១៥។
សម្តេច​ប៉ាប​ Francis (កណ្តាល) ដោះដូរ​មួក​របស់​ព្រះអង្គ​ជាមួយ​នឹង​មួក​ដែល​អ្នក​គោរព​សាសនា​បាន​ថ្វាយ​ព្រះអង្គ​ នៅ​ខណៈ​ដែល​ព្រះ​អង្គ​មកដល់​ទីធ្លារ​ St. Peter's Square ដើម្បី​ជួប​ជាមួយ​សាធារណៈជន​​ ប្រចាំ​សប្តាហ៍ ក្នុង​ទីក្រុង​វ៉ាទីកង់ កាលពីថ្ងៃទី​២២ ខែ​មេសា ឆ្នាំ២០១៥។

សម្តេច​រ៉ូម៉ាំង​កាតូលិក​ប៉ាប​ Francis ​មាន​ផែនការ​យាង​ទៅ​កាន់​ប្រទេស​គុយបា​នៅ​ខែ​កញ្ញា​មុន​នឹង​យាង​បំពេញ​ទស្សនៈកិច្ច​មក​កាន់​សហរដ្ឋ​អាមេរិក​តាម​ការ​គ្រោង​ទុក។

ការណ៍​នេះ ​នឹង​ធ្វើ​ឲ្យ​ព្រះអង្គ​ក្លាយ​ជា​សម្តេច​ប៉ាប​ទី​៣​ដែល​យាង​បំពេញ​ទស្សនៈកិច្ច​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ។ ​ទាំងសម្តេច​ប៉ាប​ John Paul II និង​សម្តេច​ប៉ាប​ Benedict XVI ​បាន​យាង​ទៅ​កាន់​ប្រទេស​គុយបា​ដើម្បី​ជួប​ជាមួយ​អតីត​មេដឹកនាំ​ Fidel Castro។

មន្រ្តី​វិមាន​វ៉ាទីកង់ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​សម្តេច​ប៉ាប​ Francis ​បាន​ដើ​រតួនាទី​ខាង​ការទូត​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​ជួយ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​គុយបា​ឲ្យ​មាន​ទំនាក់​ទំនង​ជា​ប្រក្រតី​ឡើង​វិញ​ ​ដោយ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ទទួល​គណៈ​ប្រតិភូ​មក​ពី​ប្រទេស​ទាំង​ពីរ​កាល​ពី​ឆ្នាំ​ទៅ។

ដំណើរ​យាង​បំពេញ​ទស្សនៈ​កិច្ច​របស់​ព្រះអង្គ​នៅ​ប្រទេស​គុយបា​ កើត​មាន​ឡើង​មុន​ដំណើរ​យាង​ទស្សនៈ​កិច្ចរបស់​ព្រះ​អង្គ​ទៅ​កាន់​ទី​ក្រុង​បី​របស់​សហរដ្ឋ​អាមេរិកដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៣ ​ខែ​កញ្ញា។

សម្តេច​ប៉ាប​ Francis​ នឹង​ថ្លែង​សន្ទុរកថា​ទៅ​កាន់​សភាហើយ​នឹង​ជួប​ប្រធានា​ធិបតីសហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា​ នៅឯ​សេតវិមាន ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក​ហើយ​នឹង​ចូលរួម​ពិធី​សូត្រ​ធម៌​នៅ​ព្រះ​វិហារ​គ្រឹស្ត​សាសនា​សម្រាប់​ក្រុម​គ្រួសារ​នៅ​ក្នុង​ទីក្រុង ​Philadelphia ​រដ្ឋ Pennsylvania៕

XS
SM
MD
LG