សម្តេចប៉ាប Francis បានប្រសិទ្ធិពរមហាជនច្រើនលាននាក់ដែលប្រមូលផ្តុំគ្នាទាំងកណ្តាលភ្លៀងយ៉ាងសស្រាក់សស្រាំ នៅឧទ្យាន Rizal Park នៅក្រុងម៉ានីល និងតំបន់ជុំវិញនោះ នៅថ្ងៃអាទិត្យនេះ ដែលជាថ្ងៃចុងក្រោយនៃទស្សនកិច្ចរបស់ព្រះអង្គរយៈពេល៤ថ្ងៃនៅប្រទេសហ្វីលីពីន។
អ្នករៀបចំពិធីបានរំពឹងថា មានមនុស្សដល់ទៅ៦លាននាក់ចេញមកទទួលព្រះអង្គ គឺលើលពី៥លាននាក់ ដែលជាចំនួនច្រើនបំផុត ពេលពលរដ្ឋហ្វីលីពីនទទួលសម្រេច Pope John Paul ទីពីរនៅឧទ្យាននេះកាលពីឆ្នាំ១៩៩៥។ ប្រជាជនមកជួបជុំទាំងភ្លៀងនេះថ្ងៃអាទិត្យនេះមានប្រមាណពី៤លានទៅ៦លាននាក់។
Genie Mutya អាយុ៣៥ឆ្នាំជាអ្នកស្រុករស់នៅក្នុងក្រុង Valenzuela។ គាត់បាននិយាយថា គាត់ពិតជាសប្បាយរីករាយ ទោះជាទទឹកជោគជាំដោយទឹកភ្លៀងក្តី។ គាត់នឹងនៅទីនោះទាល់តែចប់ពិធី។ ដរាបណាគាត់នៅរស់ គាត់នឹងមានវត្តមានចូលរួមជានិច្ច។ អំឡុងពិធីអភិវឌ្ឍនាកិច្ចរបស់ព្រះអង្គ សម្តេចប៉ាប Francis ជំរុញឲ្យជនជាតិហ្វីលីពីនបំបាត់កត្តាអវិជ្ជមានក្នុងសង្គម ដែលនាំឲ្យមានភាពក្រីក្រ អវិជ្ជា និងអំពើពុករលួយ។ ព្រះអង្គក៏បានថ្លែងដូច្នេះទៅកាន់លោកប្រធានាធិបតីហ្វីលីពីន Benigno Aquino និងមន្ត្រីនានាកាលពីថ្ងៃសុក្រផងដែរ៕