ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេច​ប៉ាប​ដឹកនាំ​ការ​បួង​សួង​ដល់ជន​ចំណាក​ស្រុក​ដែល​ត្រូវ​សម្លាប់​ក្នុង​មណ្ឌល​ឃុំឃាំង​លីប៊ី


សម្តេច​សង្ឃ​កាតូលិក​ប៉ាប​ ហ្វ្រង់ស៊ីស​ អញ្ជើញ​ដល់​ទីលាន St. Peter ដើម្បី​ធ្វើ​ការ​អធិដ្ឋាន​រួម​គ្នា​ដ៏​ធំ​មួយ​ ក្នុង​បុរី​វ៉ាទីកង់ កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩។
សម្តេច​សង្ឃ​កាតូលិក​ប៉ាប​ ហ្វ្រង់ស៊ីស​ អញ្ជើញ​ដល់​ទីលាន St. Peter ដើម្បី​ធ្វើ​ការ​អធិដ្ឋាន​រួម​គ្នា​ដ៏​ធំ​មួយ​ ក្នុង​បុរី​វ៉ាទីកង់ កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩។

សម្តេច​សង្ឃ​កាតូលិក​ប៉ាប​ ហ្វ្រង់ស៊ីស​ កាលពី​ថ្ងៃ​អាទិត្យ​បាន​អញ្ជើញ​ក្រុម​មនុស្ស​មក ប្រមូល​ផ្តុំគ្នា​ក្នុង​ទីលាន​ Saint Peter ដើម្បី​បួងសួង​ អធិដ្ឋាន​រួមគ្នា សម្រាប់​ជន​ក្រីក្រ​និង​គ្មាន​អាវុធ​ ដែល​ត្រូវបាន​សម្លាប់​ ឬ​រង​របួស​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​ទៅលើ​មជ្ឈមណ្ឌល​ឃុំឃាំង​ជន​ចំណាក​ស្រុក​ក្នុង​ប្រទេស​លីប៊ី។

ការវាយ​តម្លៃ​អំពីការ​វាយ​ប្រហារ​របស់​អង្គការ​សហប្រជាជាតិ​នៅ​សប្តាហ៍​នេះ​ក្នុង​តំបន់ Tajoura ​ជាយ​ទីក្រុង ​Tripoli​ ត្រូវ​គេ​រាយការណ៍​មកថា​មាន​មនុស្ស​ជាង​៥០​នាក់​ ត្រូវ​សម្លាប់​ រួមមាន​កុមារ​ចំនួន​៦នាក់។​ ក្រៅពី​នោះ​មនុស្ស​ចំនួន​១៣០​នាក់ផ្សេង​ទៀត​រង​របួស។​ ការវាយ​តម្លៃ​នោះ​បាន​បញ្ជាក់​ថា​មាន​របាយ​ការណ៍​នានា​ឲ្យ​ដឹង​ថា​បន្ទាប់​ពី ផល​ប៉ះពាល់​ ក៏​មាន​ជន​ភៀសខ្លួន​ ជន​ចំណាក​ស្រុក​ ត្រូវ​ក្រុមឆ្មាំ​គុក​បាញ់​សម្លាប់​នៅ​ពេល​ពួកគេ​ព្យាយាម​រត់គេច​ខ្លួន។

សម្តេច​ប៉ាប​ បាន​ប្រាប់​ក្រុម​គ្រិស្ត​សាសនិក​ជន​ថា​សហគមន៍​អន្តរជាតិ​មិន​អាច​អត់​ឱន​ចំពោះ​ឧបទ្ទវហេតុ​ដ៏សាហាវ​បែបនេះ​បាន​ទេ។ ​ព្រះអង្គ​បាន​បង្ហាញ​ក្តីសង្ឃឹម​ថា​ច្រក​មនុស្សធម៌​នឹង​បើក​ឡើង​ក្នុង​លក្ខណៈ​មាន​ការ​រៀបចំ​និង​សហការគ្នា​ទទួល​យក​ជន​ចំណាក​ស្រុក​ដែល​ចាំបាច់​ក្នុង​ជីវិត​បំផុត។​ ជាមួយ​គ្នានេះ​ដែរ​មានជន​ចំណាក​ស្រុក​ជាច្រើន​បន្ត​ព្យាយាម​ចូល​ទៅក្នុង​សមុទ្រ​អឺរ៉ុប​តាម​មធ្យោបាយ​ដែល​អាច​ធ្វើទៅ​បាន៕

XS
SM
MD
LG