ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សម្តេច​ប៉ាប​ Francis ​ប្រឆាំង​នឹង​ការ​រំលូត​កូន​​ទោះបី​ទារក​ក្នុង​ផ្ទៃ​មាន​ជំងឺ​ក៏ដោយ​


សម្ដេច​ប៉ាប Francis មាន​បន្ទូល​ទៅ​កាន់​មន្ត្រីសាសនា​ក្នុង​ពេល​​ធ្វើ​ធម្មយាត្រា​នៅ​សាល​ Pope Paul VI នៅបុរីវ៉ាទីកង់ កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ២០១៩។

សម្តេច​ប៉ាប​ Francis​ បាន​មាន​បន្ទូល​ជាថ្មី​ប្រឆាំង​នឹង​ការ​រំលូត​ទារក​ដោយ​លើក​ឡើងថា ​សម្តេច​ប្រឆាំង​សូម្បី​តែ​រោគ​វិនិច្ឆ័យ​រក​ឃើញ​ថា​ ទារក​មិន​ទាន់​កើត​នោះ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ក៏​ដោយ។ ​

សម្តេច​ប៉ាប​ធ្វើ​អត្ថាធិប្បាយ​ដូច្នេះ​នៅ​ឯសន្និសីទ​គាំទ្រ​ជីវិត​ដែល​ឧបត្ថម្ភ​ដោយ​វិមានវ៉ាទីកង់។​

នៅ​ឯ​សន្និសីទ ​«គាំទ្រ​ជីវិត៖​ ការថែ​រក្សា​អំណោយ​ជីវិត​ដែល​មិន​អាច​កាត់ថ្លៃបាន»​ សម្តេច​ប៉ាប​បាន​មាន​បន្ទូល​ថា៖ «ការ​រំលូត​ទារក​គឺ​ស្មើ​នឹង​ការ​ជួល​ជន​ដៃ​ដល់​សម្លាប់​ជីវិត​មនុស្ស​ម្នាក់​ទៀត»។

នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ​ដែល​សម្តេច​ប៉ាប​មាន​បន្ទូល​បែប​នេះ។​ កាល​ពី​ឆ្នាំ​មុន ​សម្តេច​ប៉ាប​សួរ​ថា៖ ​«តើ​ត្រឹម​ត្រូវ​ទេ​សម្លាប់​ជីវិត​នរណា​ម្នាក់​ដើម្បី​ដោះ​ស្រាយ​បញ្ហា?​ តើ​ត្រឹម​ត្រូវ​ទេ​ជួល​ឃាតករ​ដោះ​ស្រាយ​បញ្ហា?​ អ្នក​មិន​អាច​ធ្វើ​អ៊ីចឹង​បាន​ទេ។ ​វាមិន​ត្រឹម​ត្រូវទេ»៕

XS
SM
MD
LG