ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេច​ប៉ាប Francis នឹង​បញ្ចប់​ទស្សនកិច្ច​នៅ​ក្រុង​ Philadelphia ​នៅ​ថ្ងៃ​អាទិត្យ​នេះ


សម្តេច​ប៉ាប​ប្រារព្ធ​ពិធី​បន់​ស្រន់​នៅ​ឯ​វិហារ Cathedral Basilica of Sainys Peter and Paul នៅ​ក្រុង Philadelphia រដ្ឋPennsylvania នា​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
សម្តេច​ប៉ាប​ប្រារព្ធ​ពិធី​បន់​ស្រន់​នៅ​ឯ​វិហារ Cathedral Basilica of Sainys Peter and Paul នៅ​ក្រុង Philadelphia រដ្ឋPennsylvania នា​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​២០១៥។

សម្តេច​ប៉ាប Francis ​នឹង​បញ្ចប់​ទស្សនកិច្ច​របស់​សម្តេច​ក្នុង​ស.រ.អា​នៅ​ថ្ងៃ​អាទិត្យ​នេះ ជាមួយ​ទស្សនកិច្ច​ទៅ​កាន់​ពន្ធនាគារ​មួយ និង​ការ​ប្រារព្ធ​ពិ​ធី​បន់​ស្រន់ Mass ​ចុង​ក្រោយ​មួយ ក្នុង​ទីក្រុង​ Philadelphia។

ជំនួប​របស់​សម្តេច Francis ​ជាមួយ​អ្នក​ទោស​ប្រមាណ​១០០​នាក់​នៅ​ពន្ធនាគារ​ Curran-Fromhold Correctional Facility ​តំណាង​ឲ្យ​ការ​អំពាវនាវ​របស់​សម្តេច​ឲ្យ​វិហារ​សាសនា​ផ្តោត​ការ​ចាប់​អារម្មណ៍ឲ្យ​បាន​ច្រើន​ឡើង​ថែម​ទៀត ដល់​មនុស្ស​ដែល​ត្រូវ​បាន​សង្គមមិន​យក​ចិត្ត​ទុក​ដាក់ និង​បំភ្លេច​ចោល​ ដែល​មាន​រួម​ទាំង​អ្នក​ក្រ ជន​អន្តោ​ប្រវេសន៍ និង​អ្នក​ទោស។ អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ Curran-Fromhold ​គ្រោង​នឹង​ថ្វាយ​សម្តេច​នូវ​កៅ​អី​មួយ ដែលស្រ​ដៀង​នឹង​រាជ្យ​បល្ល័ង្ក​ ដែល​ពួកគេ​បាន​ធ្វើ​ដោយ​ប្រើ​ឧប​ករណ៍​ដៃ មិន​ប្រើ​ភ្លើង​អគ្គីសនី និង​ពី​ឈើ​ខ្មៅ។

ពិធី​បន់​ស្រន់ Mass នឹង​ធ្វើ​ឡើង​នៅ​រុក្ខ​វិថី Benjamin Franklin Parkway ​ដែល​នៅ​ទី​នោះ សម្តេច Francis ​បាន​ចូលរួមជាមួយ​មនុស្ស​រាប់​ពាន់​នាក់ កាល​ពី​យប់​ថ្ងៃ​សៅរ៍ក្នុង​ពិធីបុណ្យ​ជា​លក្ខណៈ​គ្រួសារ ដោយ​មាន​ការ​បន់ស្រន់ និង​ការ​ច្រៀង​របស់​សិល្បករ​ជា​ច្រើន ព្រម​ទាំង​ការ​ថ្លែង​របស់​គ្រួសារ​ជា​ច្រើន​មក​ពី​ជុំ​វិញ​ពិភពលោក៕

XS
SM
MD
LG