ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេចសង្ឃ Pope Francis ជួប​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា


មន្ត្រី​សន្តិសុខ​ម្នាក់​បិទ​ច្រក​ទ្វារ​នៃ​អគារ Bishop របស់​មីយ៉ាន់ម៉ា បន្ទាប់​ពី​លោក​ឧត្តមសេនីយ៍ Min Aung Hlaing ចូល​ជួប​ប្រជុំ​ជាមួយ​នឹង​សម្តេច Pope Francis កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ​ក្នុង​ក្រុង​រ៉ុងហ្គូន ប្រទេស​មីយ៉ាន់ម៉ា។
មន្ត្រី​សន្តិសុខ​ម្នាក់​បិទ​ច្រក​ទ្វារ​នៃ​អគារ Bishop របស់​មីយ៉ាន់ម៉ា បន្ទាប់​ពី​លោក​ឧត្តមសេនីយ៍ Min Aung Hlaing ចូល​ជួប​ប្រជុំ​ជាមួយ​នឹង​សម្តេច Pope Francis កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ​ក្នុង​ក្រុង​រ៉ុងហ្គូន ប្រទេស​មីយ៉ាន់ម៉ា។

មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​បាន​ថ្លែង​ប្រាប់​សម្តេច​សង្ឃ Pope Francis ថា «គ្មាន​ករណី​រើសអើង​សាសនា» កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដូច​ទៅ​នឹងអ្វី​ដែល​សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ថា មាន​ការ​ប្រឆាំងនឹង​ក្រុម​អំបូរ​រ៉ូហ៊ីងយ៉ា​ដោយ​ហិង្សា ហើយ​ថា ទង្វើ​នេះ​គឺជា «យុទ្ធនាការ​បោះ​សម្អាត​ក្រុម​ជនជាតិ​ភាគតិច»។

នាយឧត្តមសេនីយ៍ Min Aung Hlaing បាន​លើក​ឡើង​តាម​រយៈទំព័រ Facebook ដែល​បាន​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​របស់​លោក​ថា៖ «គ្មាន​ការ​រើសអើង​សាសនា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ទាល់​តែ​សោះ។ ហើយ​ក៏​គ្មាន​បញ្ហា​កងទ័ព​កើត​ឡើង​ផង​ដែរ។ អ្វីៗ​ដែល​កងទ័ព​របស់​យើង​បាន​ធ្វើ គឺ​ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល»។

សម្តេច​សង្ឃ Pope Francis កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ជួប​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា នៅពេល​ដែល​លោក​បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​អំពើ​ហិង្សា​ក្នុង​រដ្ឋRakhine ដែល​បាន​បណ្តាល​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ជាង​៦សែន២ម៉ឺន​នាក់​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​បង់ក្លាដែស។ បន្ទាប់ពី​ជំនួប​ដែល​មាន​រយៈពេល​១៥នាទី អ្នក​នាំ​ពាក្យ​វិមាន​វ៉ាទីកង់ លោក Greg Burke ថ្លែងថា​ភាគី​ទាំង​ពីរ «បាន​ពិភាក្សា​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​ក្នុង​ដំណាក់ការផ្លាស់ប្តូរ​នេះ»។ មុន​នឹង​កម្មវិធី​ផ្លាស់​ប្តូរ​វត្ថុ​អនុស្សាវរីយ៍។​

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើកទី១​របស់​សម្តេច Pope Francis ទៅ​កាន់​អាស៊ី​សម្តេច​បាន​ជួប​ជាមួយ​មេដឹកនាំ​យោធា​នៅក្នុង​គេហដ្ឋាន​របស់​អ្នក​តំណាង​សាសនា​កាតូលិក​ក្នុង​រដ្ឋធានី​រ៉ុងហ្គូន ដែល​ជា​កន្លែង​លោក​ស្នាក់​នៅ​រហូត​ដល់​ពេល​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ៕

XS
SM
MD
LG