ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេច​ប៉ាប Francis នឹង​ជួប​ជាមួយ​នឹង​លោកស្រី​អង់សាន ស៊ូជី


សម្តេច​ប៉ាប Francis ជួប​ជាមួយ​នឹង​លោកស្រី​អង់សាន​ ស៊ូជី នៅ​ក្នុង​ក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
សម្តេច​ប៉ាប Francis ជួប​ជាមួយ​នឹង​លោកស្រី​អង់សាន​ ស៊ូជី នៅ​ក្នុង​ក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅ​ថ្ងៃ​អង្គារ​នេះ សម្តេចប៉ាប​ Francis បាន​ជួប​ជាមួយ​លោកស្រី​អង់សាន ស៊ូជី មេដឹកនាំ​ស៊ីវិល​នៃ​ប្រទេស​មីយ៉ាន់ម៉ា មួយ​ថ្ងៃ​ក្រោយពី​អគ្គមេបញ្ជាការ​កង​ទ័ព​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បានថ្លែង​ថា​លោក​បាន​ទូល​សម្តេច​ប៉ាប​ថា​ «គ្មាន​ការ​រើសអើង​ខាង​សាសនា» នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ទេ។​

អ.ស.ប.និង​ស.រ.អា.​បាន​ចោទ​ប្រកាន់​ពួក​យោធា​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ថា​បាន «ធ្វើ​ការ​បោស​សម្អាត​ពូជសាសន៍» នៅ​ក្នុង​អំពើ​ហិង្សា​ប្រឆាំង​នឹង​ពួក​ជនអំបូរ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម ហើយ​លោកស្រី​អង់សាន ស៊ូជី ដែល​ជា​ជ័យលាភី​នៃ​រង្វាន់​ណូបែល​សន្តិភាព​ បាន​ប្រឈម​នឹង​ការ​រិះគន់​អំពី​ការ​ឆ្លើយតប​របស់​លោកស្រី​ដល់​វិបត្តិ​នេះ​ដែរ។

នៅ​ពេល​បាន​ត្រូវ​សួរ​អំពី​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស លោកស្រី​បាន​មានប្រសាសន៍​ថា​ «យើង​មិន​អាច​និយាយ​បាន​ទេ​ថា​តើ​ការ​រំលោភ​នេះ​បាន​កើត​មាន ឬ​មិន​បាន​កើត​មាន​ឡើង​ទេ។​ ក្នុង​ឋានៈ​ជា​ការ​ទទួល​ខុស​ត្រូវ​មួយ​របស់​រដ្ឋាភិបាល​ យើង​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដប្រជា​ថា​ ការណ៍​នេះ​មិន​កើត​មាន​ឡើយ»។ សម្តេច​ប៉ាប​ Francis បាន​ជួប​ជាមួយ​លោក​ឧត្តមសេនីយ៍​ជាន់​ខ្ពស់ Min Aung Hlaing អគ្គមេបញ្ជាការ​នៃ​កង​ទ័ព​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃ​ចន្ទនៅ​ពេល​ព្រះអង្គចាប់ផ្តើម​ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះអង្គ​នៅ​ក្នុង​ប្រទេស​នេះ​ក្នុង​ទ្វីបអាស៊ី​អាគ្នេយ៍​ដើម្បី​ពិភាក្សា​អំពី​អំពើ​ឃោរឃៅ​នៅ​ក្នុង​រដ្ឋ Rakhine ដែល​បានបណ្តាល​ឱ្យ​ពួក​ជនអំបូរ​រ៉ូហ៊ីងយ៉ា​ជាង​៦សែន២ម៉ឺន​នាក់​រត់គេច​ខ្លួនទៅ​កាន់​ប្រទេស​បង់ក្លាដែស នៅ​ជិត​ខាង​ប្រទេស​មីយ៉ាន់ម៉ា៕

XS
SM
MD
LG