ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សម្តេច​ប៉ាប Francis បាន​ប្រារព្ធ​ពិធី​សូត្រធម៌​មហាជន​នៅ​ក្នុង​ប្រទេស​អ៊ូហ្គង់ដា


Crowds cheer as Pope Francis arrives at Kololo airstrip in Kampala, Uganda, Nov. 28, 2015.

មនុស្ស​ច្រើន​នាក់​បាន​អបអរសាទរ​ទទួល​សម្តេច​ប៉ាប Francis​ នៅ​ក្នុង​ប្រទេស​អ៊ូហ្គង់ដា (Uganda) កាល​ពី​ថ្ងៃសោរ៍​នៅ​ពេល​ព្រះ​អង្គ​ប្រារព្ធ​ពិធី​សូត្រ​ធម៌​មហាជន​លើក​ទី​មួយ​របស់​ព្រះអង្គ​នៅ​ក្នុង​ប្រទេស​នេះ​ដែល​ជា​ប្រទេស​ទីពីរ​នៃ​ព្រះ​រាជ​ទស្សនកិច្ច​របស់​ព្រះអង្គ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។​

​ពិធី​សូត្រ​ធម៌​មហាជន​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ទីសក្ការបូជា​មួយ​នៅ​ទីវាល​នៅ​ក្នុង​ក្រុង​ Namugongo​ ដែល​ផ្តល់​កិត្តិយស​ជូន​ទុក្ករបុគ្គល​៤៥​នាក់​ដែល​ត្រូវ​បាន​ដុត​ទាំង​រស់​រហូត​ដល់​ស្លាប់​ដោយ​ស្តេច​ម្នាក់​កាល​ពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៨០០ ​ដោយ​សារ​ពួក​គេ​បាន​ប្រកែក​មិន​ព្រម​បោះបង់​ចោល​ជំនឿ​សាសនា​របស់​ពួកគេ។​

សម្តេច​ប៉ាប​ Francis បាន​សុំ​ដល់​ប្រជារាស្ត្រ​អ៊ូហ្គង់ដា Ouganda ឱ្យ​ផ្តល់​កិត្តិយស​ដល់​ពលិកម្ម​របស់​ក្រុម​ទុក្ករជន​ទាំង​នេះ​ដោយ​ជួយ​ថែរក្សា​មនុស្ស​ចាស់ ​ជន​ក្រីក្រ និង​ក្រុម​ជន​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល។

សម្តេច​ប៉ាប​បាន​មាន​ព្រះ​បន្ទូល​ថា​ «កេរ្តិ៍ដំណែល​នេះ​មិន​ត្រូវ​បាន​បម្រើ​ដោយ​ការ​រំឭក​យូរៗ​ម្តង ឬ​ដោយ​បាន​ត្រូវ​ចារឹក​នៅ​ក្នុង​សារមន្ទីរ​មួយ​ថា​ជា​គ្រឿង​អលង្កា​មាន​តម្លៃ​មួយ​ទេ។ ​ក៏​ប៉ុន្តែ​យើង​ផ្តល់​កិត្តិយស​ជូន​ជន​ទាំង​នេះ​ និង​ពួក​សន្តៈ​ទាំងអស់​នៅ​ពេល​យើង​នាំ​យក​សាក្សី​របស់​ពួកគេ​ទៅ​ថ្វាយ​ព្រះយេស៊ូ នៅក្នុង​ផ្ទះ​និង​សង្កាត់​របស់​យើង​ នៅ​ក្នុង​កន្លែង​ធ្វើការ​របស់​យើង និង​សង្គម​ស៊ីវិល​ទោះ​ណា​ជា​យើង​មិន​បាន​ចាកចេញ​ពី​ផ្ទះ​យើង​ ឬ​ទៅ​កាន់ទី​ឆ្ងាយ​បំផុត​នៃ​ពិភពលោក​ក៏​ដោយ»។

នេះ​ជា​មេរៀន​មួយ​ដែល​នាង​ Iris Babiirye និយាយ​ថា​នាង​នឹង​ចងចាំ «ពីព្រោះ​ខ្ញុំ​នឹង​វិលត្រឡប់​ទៅ​បង្រៀន​ និង​ផ្សព្វផ្សាយ​ព្រះ​បន្ទូល​របស់​ព្រះ​អាទិទេព»៕

XS
SM
MD
LG