ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេច​ប៉ាប​យាង​ទៅ​ក្រុង Philadelphia ដើម្បី​ជួបជុំ​មហាគ្រួសារ​ពិភពលោក


សម្តេច​ប៉ាប​ Francis ថ្លែង​សុន្ទរកថា​នៅ​មុខ​សាល​ឯករាជ្យ (Independence Hall) នៅ​ក្នុង​ក្រុង Philadelphia កាលពី​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។
សម្តេច​ប៉ាប​ Francis ថ្លែង​សុន្ទរកថា​នៅ​មុខ​សាល​ឯករាជ្យ (Independence Hall) នៅ​ក្នុង​ក្រុង Philadelphia កាលពី​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។

កាលពី​ថ្ងៃសៅរ៍​ សម្តេច​ប៉ាប Francis ​បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​កាន់​ក្រុង Philadelphia ​ដើម្បី​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ពេញ​ទំហឹង​ដល់​អ្វី​ដែល​អាជ្ញាធរ​វិមាន​វ៉ាទីកង់​យល់​ឃើញ​ថា​ ជា​ក្រុម​អ្នក​ស្តាប់​ព្រះអង្គ​មាន​បន្ទូល​សំខាន់​បំផុត​ក្នុង​ព្រះ​រាជ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​ព្រះអង្គ​ក្នុង​ស.រ.អា.​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ជា ក្រុម​គ្រួសារ។

នៅ​ក្រោយ​ការ​ថ្លែង​សុន្ទរកថា​របស់​ព្រះអង្គ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន និង​ក្នុង​បុរី ញូវយ៉ក​ទៅ​កាន់​ក្រុម​មេដឹកនាំ​មាន​អំណាច​ខ្លាំង​បំផុត​ក្នុង​ពិភព​លោក​ដោយ​ព្រះអង្គ​បាន​ជំរុញ​ពួកគេ​ឱ្យ​ជួយ​ការពារ​បរិស្ថាន និង​ជួយ​ដល់​ក្រុម​ជន​ក្រីក្រ​មក​នោះ សម្តេច​ប៉ាប​បាន​យាង​ទៅ​កាន់​ការ​ជួប​ជុំ​មហា​គ្រួសារ​ពិភពលោក​ ឬ World Meeting of Families ដែល​ជា​សន្និសីទ​អន្តរជាតិ​មួយ​ស្តី​ពី​ការ​អប់រំ​ពី​ជីវិត​គ្រួសារ​ និង​អំពី​បញ្ហា​សង្គម​ឯទៀតៗ​ផងដែរ។​

អង្គការ​ព្រះវិហារ​គ្រិស្ត​សាសនា​កាលូតិក​បើក​ការ​ប្រជុំ​សន្និសីទ​ដូច​សន្និសីទ​នេះ​រៀង​រាល់​បីឆ្នាំ​ ហើយ​សន្និសីទ​នៅ​ឆ្នាំ​នេះ​ប្រព្រឹត្ត​ទៅ​ជា​លើក​ដំបូង​ក្នុង​ស.រ.អា.។ការ​ប្រជុំ​សន្និសីទ​នេះ​មាន​ធ្វើ​នៅ​ពេល​មាន​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​សង្គម​ដោយ​មាន​កំណើន​ការ​យល់ព្រម​របស់​សាធារណជន​ដល់​ការ​រៀប​អាពាហ៌ពិពាហ៌​រវាង​មនុស្ស​មាន​ភេទ​ដូចគ្នានៅ​ក្នុង​ស.រ.អា. ​និង​ប្រទេស​ជាច្រើន​ទៀត និងមាន​ការ​ប្រឆាំង​នឹង​ការ​បង្រៀន​ និង​ជំនឿ​ខាង​សាសនា​ដែល​មាន​យូរយារ​មក​ហើយ​តាម​ប្រពៃណី៕

XS
SM
MD
LG